» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1023 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120699 នាក់

លោក​សុខ​ឥ​សាន្ត​អះអាងថា សម្តេច​តេ​ជោ ហ៊ុន សែន មិន​ចូល​ដៃ​ជាមួយ​ជនណាម្នាក់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​យក​ឥទ្ធិពល​របស់​ថ្នាក់ដឹកនាំ បោកប្រាស់​អ្នកដទៃ​ឡើយ​!


​ភ្នំពេញ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមក​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា មិនដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​ជនណាម្នាក់​នៅ​ជិត​សម្តេច ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យក​ឥទ្ធិពល​ថ្នាក់ដឹកនាំ ទៅ​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។a sok eysan1

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ ម្សិលមិញ បាន​ទម្លាយ​ពី​ករណី​ឆបោក​ជាច្រើន​ករណី​របស់ លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ព្រមទាំង​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ បង្កក​ទ្រព្យសម្បត្តិ​របស់លោក លី សា​ម៉េ​ត​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​រង​ការចាញ់បោក លោក លី សា​ម៉េ​ត ទាំងអស់​ដាក់ពាក្យ​បណ្តឹង ដោយ​ក្រុម​មេធាវី​របស់​សម្តេច​មាន​លោក គី តិច ជា​ប្រធាន រង់ចាំ​ពាក្យបណ្តឹង​ទាំងនោះ​ផងដែរ​។​

​តាមរយៈ​សារ​សំឡេង នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ លោក សុខ ឥសាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​សូម​និយាយ​អំពី​បញ្ហា​ពាក់ព័ន្ធ​អ្នក​ដែល​នៅ​ជិតដិត​ជាមួយ​ថ្នាក់ដឹកនាំ ករណី​ដែល​សម្តេច​ផ្សព្វផ្សាយ​ជា​សាធារណៈ សបញ្ជាក់​ឱ្យឃើញថា​ថ្នាក់ដឹកនាំ មិនបាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ជន​ដែល​នៅ​អែបអប ជិត​សម្តេច ហើយ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នានា ហើយ​មាន​យក​ឥទ្ធិពល និង​អំណាច​របស់​ថ្នាក់ដឹកនាំ​ទៅ​អួតអាង កាង​ការងារ ហើយ​ទៅ​បោកប្រាស់ បងប្អូន​មួយចំនួន​បានចេញ​ជា​លទ្ធផល​ហើយ ត្រូវ​ទទួលបាន​ការព្រមាន​យ៉ាងធ្ងន់ធ្ងរ​របស់​ថ្នាក់ដឹកនាំ​»​។​

​លោក សុខ ឥសាន បាន​គូសបញ្ជាក់ថា ការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ខិលខូច គឺជា​មេរៀន ដើម្បី​បញ្ជាក់ថា មន្ត្រី​ដែល​នៅ​ជិតដិត​ជាមួយ​ថ្នាក់ដឹកនាំ មិនមែន​ចេះតែ​ប្រព្រឹត្ត​ទង្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត​នោះទេ​។ ប៉ុន្តែ ផ្ទុយទៅវិញ​អ្នក​ដែល​នៅ​ជិតដិត​ជាមួយ​ថ្នាក់ដឹកនាំ ត្រូវ​កាន់តែ​ពង្រឹងគោលជំហរ ហើយ​ត្រូវមាន​វិន័យ​តឹងរឹង​ជាងគេ ជាង​ឯង​ទៅទៀត ដើម្បី​រក្សា​កិត្តិយស សេចក្តីថ្លៃថ្នូរ ជូន​ថ្នាក់ដឹកនាំ​។​
«​ប្រសិនបើ​យក​ឥទ្ធិពល យក​អំណាច​របស់​ថ្នាក់ដឹកនាំ ទៅ​បោកប្រាស់​គេ​នៅបាន​វា​គ្រាន់ ប៉ុន្តែ នៅពេល​ថ្នាក់ដឹកនាំ​ទាន់​វា​គ្រែ​អីចឹង នេះ​គ្រាន់​ជា​បញ្ហា​មួយ​បង្កក់​ទ្រព្យសម្បត្តិ ហ្នឹង​ជាការ​យោគយល់​របស់​ថ្នាក់ដឹកនាំ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ទៅហើយ​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក សុខ ឥសាន​។​

​លោក សុខ ឥសាន បាន​បន្ថែមថា ចំពោះ​ករណីនេះ ក៏​ជា​មេរៀន​ដល់​អ្នក​ផ្សេងទៀត ដែល​នៅ​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រគល់​សេចក្តីទុកចិត្ត ប៉ុន្តែ បែរជាយក​ការទុកចិត្ត​របស់​ថ្នាក់ដឹកនាំ ឆ្លៀត​កេងប្រវ័ញ្ច​ដើម្បី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​នោះទេ​។​ទោះបីយ៉ាងណា​មកដល់ពេលនេះ​មិនទាន់​ឃើញថា​សម​ត្ត​កិច្ច​នឹង​ចាត់វិធានការ​បែបណា​ជាមួយ​លោក​លី​សា​ម៉េ​ត​ហៅ​គ្រូ​មា​នោះ​នៅឡើយ​ទេ​ក្រៅពី​មាន​រូបភាព​ថា​មាន​សម​ត្ត​កិច្ច​ទៅ​ឈរ​ព​ទ័​ផ្ទះ​លោក​លី​សា​ម៉េ​ត​។​

ដោយឡែក​សម្រាប់​លោក​ក​ន​សុខកាយ​ដែល​ត្រូវ​ចាញ់បោក​លោក​លី​សា​ម៉េ​ត​អស់​៣០​ម៉ឺន​ដុល្លារ​រឿង​រត់​ការធ្វើ​អភិបាលក្រុង​អរិយ​ក្សត្រ​ក៏ត្រូវ​បាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក កន សុខកាយ ពី​អភិបាលស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​បើតាម​អនុក្រឹត្យ​នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា​នេះ សម្តេច​បវរ​ធិបតី បានសម្រេច ត្រូវបាន​បញ្ចប់​មុខតំណែង​លោក កន សុខកាយ ឋានន្តរសក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ល្វាឯម នៃ​ខេត្តកណ្តាល ដោយសារ​សាមីខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕a sok eysan a sok eysan2 a sok eysan3 a sok eysan4 


​