» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1116 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120792 នាក់

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជូន​បណ្តា អង្គទូត​- បរទេស​ប្រចាំ​កម្ពុជា ជា​ផ្លូវការ ចំពោះ​ដំណើរការ​នីតិវិធី​ការ​តាមផ្លូវ​តុលាការ ទៅកាន់​តុលា​យុត្តិធម៌​អន្តរជាតិ បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ​

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​-​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា​ចំនួន​២៧ ប្រទេស ដើម្បី​ធ្វើការ​ពន្យល់​អំពី​ការវិវត្ត​នៃ​ស្ថានការណ៍​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​។a brak ambassader 

 

​លោក ប្រាក់ សុខុន បាន​ថ្លែងថា បើទោះបី​ខ្លឹមសារ​ជំនួប​នៅថ្ងៃនេះ​មិន​ដូច​សព្វដង ប៉ុន្តែ​នេះ​ជា​ពេលវេលា​ដ៏​សំខាន់ ក្នុងការ​ពន្យល់​ដល់​ប​ណ្តា​អង្គទូត​ពី​ការបញ្ជូន​បញ្ហា​វិវាទ​ព្រំដែន ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។​លោក រដ្ឋមន្ត្រី​ក្រសួងការបរទេស បញ្ជាក់ថា ជំនួប​នៅថ្ងៃនេះ គឺជា​ការបញ្ជាក់​ជូន​ជា​ផ្លូវការ ចំពោះ​ដំណើរការ​នីតិវិធី​ការ​តាមផ្លូវ​តុលាការ ទៅកាន់​តុលា​យុត្តិធម៌​អន្តរជាតិ ICJ តាមរយៈ​តំណាង​ទូត​កម្ពុជា ក្នុងការ​ផ្តល់​លិខិតផ្លូវការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លើ​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។

​សូមជម្រាបថា នៅ​ថ្ងៃ​១៦ ខែមិថុនា ឆ្នាំ​២០២៥​ម្សិលមិញ​នេះ លិខិតផ្លូវការ​របស់​កម្ពុជា បាន​ដាក់ចូល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី តាមរយៈ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហូ​ឡង់ ប្រគល់ជូន​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។a brak ambassader1 a brak ambassader2 (1) 

 

​