» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12127 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118409 នាក់

កម្ពុជា​-​វៀតណាម សហការ​ដាក់​ផែនការ​សកម្មភាព​រួម​ចំនួន​៧ លើ​វិស័យ​ទេសចរណ៍ ២០២៣-២០២៤

​វៀតណាម​៖ កិច្ចសហប្រតិបត្តិការ​ខាងលើ​ត្រូវបាន​ធ្វើឡើង​ពេល​លោក ថោង រដ្ឋ​សក្ដិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ បាន​ជួបពិភាក្សា​ការងារ​ការងារ​ជាមួយ​លោក​បណ្ឌិត ហា វ៉ាន់ ស៊ា​វ (Ha Van Sieu) អនុប្រធាន​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT) នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម នៅ​ទីក្រុង Quam Nam ប្រទេស​វៀតណាម​។​a cambodia vn tour  

​ប្រភពពី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងជំនួប​នោះ ភាគ​ទី​ទាំងពីរ បាន​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​លទ្ធផល​សម្រេចបាន​ក្នុងការ​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមការងារ​រួម​ទេសចរណ៍​កម្ពុជា​-​វៀតណាម​លើក​ទី​២ កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយផ្ទាល់ និង​អន​ឡាញ​នៅ​ខេត្ត​កែប​។​ភាគី​ទាំងពីរ ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ២០២៣-២០២៤ ដែល​ផ្តោតលើ​កិច្ចប្រតិបត្តិការ​សំខាន់​ចំនួន ០៧ រួមមាន​៖ ១)- ពង្រឹង​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ការឆ្លងកាត់​ព្រំដែន ២)- ការផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ​រួមគ្នា​ក្រោម​មូលបទ “​ប្រទេស​ពីរ គោលដៅ​មួយ​“ ៣)- ការចែករំលែក​បទពិសោធ​ន៍ និង​ព័ត៌មាន ៤)- ការអភិវឌ្ឍន៍ និង​ការតភ្ជាប់​ផលិតផល​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ដូចជា​ការចូលរួម​ចែករំលែក​បទពិសោធន៍​ដល់​ការអភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍ ដោយ​ផ្តោត​ជាពិសេស​លើ​ការរៀបចំ​សួនផ្កា និង​សួន​ដំណាំ និង​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ផ្សេងទៀត​នៅក្នុង​ខេត្តមណ្ឌលគិរី ស្របតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ៥)- ជំរុញ​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា ដូចជា កីឡា​វាយ​កូន​ហ្គោល ប្រណាំង​កង់ កីឡា​លើ​ឆ្នេរសមុទ្រ​និង​កីឡា​លើទឹក រៀងរាល់ឆ្នាំ​ក្នុងប្រទេស​ទាំងពីរ ៦)- រួមគ្នា​ជំរុញ​ទេសចរណ៍​ម្ហូបអាហារ ៧)- ត​ភ្ជាប់​គោលដៅ​ទេសចរណ៍​តាមរយៈ​ផ្លូវ​សមុទ្រ និង​កសាង​កញ្ចប់​ទេស​ចរណ៍​នាវា​រួមគ្នា​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​ទេសចរណ៍​សមុទ្រ​ខាងត្បូង ជាពិសេស​ផ្លូវ​សមុទ្រ​ថ្មី កំពង់ផែ​ទេសចរណ៍​កំពត​-​កំពង់ផែ​ទេសចរណ៍ Bai Vong​។​

​គួរបញ្ជាក់​ផងដែរ អនុវត្តតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​លើក​ទី​២ និង​ស្មារតី​នៃ​ជំនួប​ពិសេស​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​ទាំងពីរ​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ សកម្មភាព​ក្នុងការ​ជំរុញ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​អនុវត្ត​យ៉ាង​ផុលផុស ហើយ​កំណើន​ទេសចរ​វៀតណាម​មក​កម្ពុជា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ ៨​ខែ​ដើមឆ្នាំ​២០២២​នេះ ទេសចរ​វៀតណាម​ប្រមាណ ២៤​ម៉ឺន​នាក់​បានមក​កម្សាន្ត​នៅ​កម្ពុជា កើនឡើង​ជាង​៣០០០% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១៕a cambodia vn tour1 a cambodia vn tour2 

​