» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3386 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123062 នាក់

ប្រទះឃើញ «​ត្រី​ប៉ា​សា​ណាក​» ដ៏​កម្រ នៅ​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា បន្ទាប់ពី​បាត់​ជិត​២​ទសវត្សរ៍


​ភ្នំពេញ​៖ ត្រី​ប៉ា​សា​ណាក (Aaptosyax grypus) ឬ​រហស្សនាម «​ខ្មោច​ទន្លេមេគង្គ​» ត្រូវបាន​គេ​ប្រទះឃើញ​ម្តងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​បន្ទា​ប់​ពី​បាត់​វត្តមាន​ជិត​ពីរ​ទសវត្សរ៍​ដោយ​គ្មាន​ដាន ដែលជា​ក្តីសង្ឃឹម​សម្រាប់​ការរស់រានមានជីវិត​នៃ​ត្រី​ប្រភេទ​នេះ និង​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​ជាបន្ទាន់ ដើម្បី​ការពារ​ទន្លេមេគង្គ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ ត្រី​ប៉ា​សា​ណា​កមាន​មាត់​ដូច​ដង្កាប់​មាត់​សេះ និង​ដងខ្លួន​ដួច​ត្រី​សាល​ម៉ុ​ន ដែល​មិន​ត្រូវបាន​គេ​កត់ត្រា​ពី​វា​តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ​។​a fish sapana2 

​នៅ​ចន្លោះ​ឆ្នាំ​២០២០ និង ២០២៣ ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​បានបញ្ជាក់​ពី​ការនេសាទ​បាន​ត្រី​ប៉ា​សា​ណាក​ចំនួន​៣​ក្បាល ដែល​ជាការ​របកគំហើញ​មួយ​ដ៏​សំខាន់ ចំពោះ​ការព្រួយបារម្ភ​អំពី​ការ​ផុត​ពូជ​នៃ​ត្រី​ប្រភេទ​នេះ​។ ការស្រាវជ្រាវ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Biological Conservation បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​យុទ្ធសាស្ត្រ​អភិរក្ស ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ការពារ​មិន​ត្រឹមតែ​ប្រភេទ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ធំ​ទូលាយ​នៃ​ទន្លេមេគង្គ​ទាំងមូល ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​ផ្លូវ​ល្បឿន​លឿន​របស់​ត្រី​» និង​ជាទី​ជម្រក​របស់​ប្រភេទ​ត្រី​ទឹកសាប​ធំៗ​ផ្សេងទៀត​នៅលើ​ផែនដី​ផងដែរ​។​

​មាន​ប្រវែង​រហូតដល់​១.៣ ម៉ែត្រ និង​ទម្ងន់​៣០​គីឡូក្រាម ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​នេះ គឺជា​ផ្នែក​មួយ​នៃ​ប្រភេទ «​ត្រី​យក្ស​» ដែលជា​ត្រី​ទឹកសាប​ដែល​អាចមាន​ទម្ងន់​រហូតដល់​៣០​គីឡូក្រាម​។ ត្រី​ប្រភេទ​នេះ​មាន​ដើមកំណើត​នៅក្នុង​ទន្លេមេគង្គ ដែល​នៅតែ​ជា​អាថ៌កំបាំង ដោយ​វា​ត្រូវ​បានកំណត់​អត្តសញ្ញាណ និង​កត់ត្រា​ជា​ផ្លូវការ​តែ​៣០​ក្បាល​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​១៩៩១​។ ដូច​ប្រភេទ​ត្រី​យក្ស​ដទៃទៀត​ក្នុង​ទន្លេមេគង្គ​ដែរ ត្រី​ប៉ា​សា​ណាក​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ជាច្រើន​។​

​ការរកឃើញ​ត្រី​ប៉ា​សា​ណាក​ទាំងបី​ក្បាល​នេះ​បាន​បង្ហាញថា ត្រី​ប្រភេទ​នេះ​នៅតែ​បន្ត​មាន​វត្តមាន​នៅក្នុង​ទឹកទន្លេ​មេគង្គ ប៉ុន្តែ​អនាគត​របស់​ពួកវា​នៅតែ​មិន​ច្បាស់លាស់​។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ​ការនេសាទ​បាន​ត្រី​ប្រភេទ​នេ នាពេល​កន្លងទៅ​ថ្មីៗ នៅ​ខាងក្រៅ​តំបន់​រស់នៅ​ស្នូល​នៃ​ប្រភេទ​ត្រី​នេះ គឺ​នៅក្នុង​ទន្លេសេសាន តែ​ត​ភ្ជាប់​ទៅ​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​។ ការរកឃើញ​ដែល​មិន​នឹកស្មាន​ដល់​នេះ​បាន​បង្ហាញថា ជួរ​ភូមិសាស្ត្រ​របស់​ត្រី​ប៉ា​សា​ណាក អាចមាន​លក្ខណៈ​ទូលំទូលាយ​ជាង​ការគិត​ពីមុន ដោយ​ផ្តល់នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ការរស់រានមានជីវិត​របស់​ពួកវា​។​

​ដោយមាន​ការសហការ​ដៃគូ ជាមួយ​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​តាម​បណ្តា​ដៃទន្លេ​ផ្សេងៗ អ្នកស្រាវជ្រាវ​សង្ឃឹមថា នឹង​បន្ត​ប្រមូល​ព័ត៌មាន​សំខាន់ៗ​អំពី​ជម្រក​ត្រី​ប៉ា​សា​ណាក ព្រមទាំង​អាកប្បកិរិយា​របស់​ពួកវា​ផងដែរ​។ ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេមេគង្គ​ដ៏​ទូលំទូលាយ គឺជា​ទីជម្រក​របស់​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ផ្សេងទៀត ដូចជា​ត្រី​រាជ និង​ត្រី​បបែល​យក្ស​ទឹកសាប ដែល​ពឹង​ផ្អែកលើ​បរិស្ថាន​ដ៏​ផុយស្រួយ​ដូចគ្នា​។​

​អ្នកវិទ្យាសាស្ត្រ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការការពារ​ប្រភេទ​ត្រី​ដូចជា​ត្រី​ប៉ា​សា​ណាក​នេះ​ជាដើម ដែល​ត្រូវបាន​រកឃើញថា​មាន​រស់​នៅតែ​នៅក្នុង​ទន្លេមេគង្គ​ប៉ុណ្ណោះ​។ ក្នុងចំណោម​ត្រី​ជាង​១,១០០​ប្រភេទ ដែល​រស់នៅក្នុង​ទន្លេមេគង្គ​មាន​ត្រី​ប្រហែល​២៥​ភាគរយ មិនត្រូវ​បាន​រកឃើញ​ថា​មាន​រស់នៅ​កន្លែង​ផ្សេងទៀត នៅលើ​ផែនដី​យើង​នេះ​ទេ​។ ទន្លេមេគង្គ​បាន​គាំទ្រ​ដល់​ការនេសាទ​ត្រី​ទឹកសាប​ធំ​បំផុត​របស់​ពិភពលោក ដែល​ទ្រទ្រង់​ជីវិត​មនុស្ស​យ៉ាងហោចណាស់​៤០​លាន​នាក់ និង​មានតម្លៃ​១១​ពាន់​លាន​ដុល្លារ​អាមេរិក​៕a fish sapana a fish sapana1 

​