» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11883 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118165 នាក់

ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​អាច​សុំ​ប​ណ្ណ័​ចូល​ទស្សនា​អង្គរ​ហ្វ្រី​១​ឆ្នាំ​ម្តង​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់នូវ​ការអនុញ្ញាត​ឲ្យ​ជនបរទេស ឬ​វិនិយោគិន​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​អាច ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ រយៈពេល​មួយឆ្នាំ​ម្ដង ដោយ​មិន​បង់ថ្លៃ​។a angkor foreigner 

សេចក្ដីជូនដំណឹង​រប​ស់​គ្រឹះស្ថាន​អង្គរ ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា ដើម្បី​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ក៏ដូចជា​ផ្តល់​ការលើកទឹកចិត្ត​ដល់​ជនបរទេស​ដែល​ស្នាក់​នៅក្នុង​កម្ពុជា រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ផ្តល់ជូន​ដល់​ជនបរទេស​ទាំងអស់ ដែល​បាននិងកំពុង​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ពីរ​ឆ្នាំ​ឡើងទៅ រួមមាន មន្ត្រីការទូត​, វិនិយោគិន​, មន្ត្រី​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ​, ជនបរទេស​ធ្វើការ​នៅ​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​គ្រប់​ប្រភេទ​, អ្នកជំនាញ​ការធ្វើការ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ក្រុមគ្រួសារ​ដែល​បាន​ស្នាក់នៅ​ជាមួយ អាច​ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយឆ្នាំ​ម្តង ដោយ​មិន​បង់ថ្លៃ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ​។​

​ចំពោះ​បែបបទ នៃ​ការស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយឆ្នាំ​ម្តង ដោយ​មិន​បង់ថ្លៃ អាច​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ (​តាមរយៈ​គេហទំព័រ​គ្រឹះស្ថាន​អង្គរ ឬ​គេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២២ ឬ​មក​ដាក់ពាក្យ​ដោយផ្ទាល់​នៅ​គ្រឹះស្ថាន​អង្គរ ក្នុងពេល​ម៉ោង​ធ្វើការ និង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតឆ្លងដែន​ច្បាប់​ថតចម្លង និង​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា រយៈពេល​ចាប់ពី​ពីរ​ឆ្នាំ​ឡើងទៅ​ចំនួន​មួយច្បាប់ និង​រូបថត ៤​គុណ​៦ រយៈពេល​៦​ខែ​ចុងក្រោយ​ចំនួន​មួយ​សន្លឹក​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​៕a angkor for1 

​