» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12081 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118363 នាក់

ពុទ្ធ​គិរី​​វត្ត​មួយ​ថ្មី​ដែល​ពុទ្ធ​បរិ​ស័​ទ្ធ ភ្ញៀវទេសចរ​កំពុង​ចាប់អារម្មណ៍ទៅធ្វើ​បុណ្យ​និង ទេសចរ​កំសាន្ត​​

​តាកែវ​៖​វត្ត​ពុទ្ធ​គិរី​កម្ពុជា គឺ​ជាទី​អារាម​ថ្មី​មួយថិ​ត​នៅលើ​ភ្នំ​មាន​ព្រះ​ពុទ្ធបដិមា​១​អង្គ​ធំ​គង់​នៅលើ​កំពូលភ្នំ​បែរ​ទៅ​ទិសខាងកើតនិង​អមដោយ​ព្រះពុទ្ធ​បដិមាករ​តូច ចំនួន​៨៤០០០​អង្គតម្រូវ​តាម​ព្រះ​ត្រ័យបិដក ៨៤០០០​ព្រះ​ធម្ម​ខ័​ណ្ឌ នេះ​បើតាម​ការអះអាង​ពីលោកតា អាចារ្យ និង​គណៈកម្មាការ​វត្ត​អោយដឹង ។

a_budha2

វត្ត​ពុទ្ធ​គិរី​កម្ពុជាស្ថិត​ក្នុងភូមិ​ត្រពាំង​ស្គារ ឃំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ចម្ងាយ​ប្រមាណ​ជាង១០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​២​ឬ​លេខ​៣កាត់​តាម​ផ្សារ​អង្គតាសោម រួច​បត់​ចូល​តាម​ផ្លូវដី​គ្រួស​ក្រហមមាន​ចម្ងាយ​៣៨​គីឡូម៉ែត្រ ។

បើតាម​លោក​អាចារ្យ​នៅ​ទីនោះ បានអោយដឹងថា ទាំង​អាជ្ញាធរខេត្តនិង​មន្ទីរ​ទេសចរណ៍ មន្ទីរ​ធម្មការ កិច្ចការ​សាសន​ខេត្តតាកែវព្រមទាំង​គណៈកម្មការ​កសាង​មាន​គំរោង​កសាង​ជណ្តើរ​ឡើងលើ​កំពូលភ្នំ​គិរី​នេះ​ទាំង​៤​ទិស​ជុំវិញ​តួ​ភ្នំ​តែម្តង​គឺមាន​ទិស​ត្បូង ជើង លិច និង ខាងកើតហើយ​អមដោយ​ដាក់​ត​ម្រៀម​ព្រះពុទ្ធ​រូបអង្គ​តូចៗ​អង្គុយ​លើ​ប​ល្ល័​ង្គនិង​អង្គ​រាង​ធំ​កណ្តាល​ឈរ​អម​ជណ្តើរ ។

ប៉ុ​ន្ត​បច្ចុប្បន្ន​ទើបតែ​កសាងបាន​ជណ្តើរ​ឡើង​នៅ​ទិសខាងកើត​តែ​១​ទេដែលមាន កាំជណ្តើរ​ចំនួន​១៩៩​កាំ អមដោយ​ព្រះពុទ្ធ​រូបអង្គ​តូច​ដាក់តម្រៀប​គ្នា​ជា​ជួរៗ​តាំងពី​ក្រោម​ដល់​លើ ។ សូម​ញ្ជា​ក់ថាព្រះពុទ្ធ​រូបអង្គ​តូចៗ​ទាំងនោះ​គឺជាការ​ចូលរួមចំណែក​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​របស់​ពុទ្ធ​បរិ​ស័​ទ្ធ​កម្ពុជាដែល​ស្ម​គ្រ​ចិត្ត ជាវ​(​ទិញ​) ព្រះ​ពុទ្ធរូប​ក្នុង​១​អង្គ​តូចៗ​តម្លៃ​20$ (​ម្ភៃ​ដុល្លារ​)បើ​ព្រះពុទ្ធ​រូបអង្គ​ធំ​ឈរ​តម្លៃ​80$(​ប៉ែតសិប​ដុល្លារ​)ខាង​គណៈកម្មការ​វត្ត​នឹង​ចុះឈ្មោះ​ក្នុង​បញ្ជី និង​ឆ្លាក់​ឈ្មោះ​ពុទ្ធបរិ​ស័​ទ្ធ​នៅ​ខាងក្រោម​ព្រះ​ភ្នែន​ព្រះ​ពុទ្ធរូប​(​ប​ល្ល័​ង្គ​)នីមួយៗ​ដែល​បាន​ជាវ ទុកជា​កេរតំណែល​ត​ទៅមុខទៀត ។a budha

បើតាមចម្លាក់​ឈ្មោះ​អ្នក​ផ្តួច​ផ្តើមកសាង​ទី​អារាម​ពុទ្ធ​គិរី​កម្ពុជា​ធំជាងគេគឺ ឯកឧត្តម ហុក​ឡង់ឌី (​ស្លាប់​) និង​លោកជំទាវ ព្រមទាំង​ឯ​.​ឧ អស់លោកលោកជំទាវ​ផ្សេងៗ​ទៀត​ជាច្រើន​នាក់ ។ប៉ុន្តែ​ទើបតែ​ឃើញ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រជាពលរដ្ឋពុទ្ធប​រុ​ស័​ទ្ធ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះគាប់​ជួន​នឹង​ថ្ងៃ​ព្រះរាជ​ពិធី បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​ព្រះមហាក្សត្រដែលជា​ថ្ងៃ​ឈប់សំរាក ពី​ការងារ មា​នេ​យៈ​ពេល​៣​ថ្ងៃ​ទាំង​មន្ត្រីរាជការនិង​កម្មករ ទើប ពួកគាត់​មានឱកាស​ដឹកនាំ​ក្រុមគ្រួសារ​ទៅធ្វើ​បុណ្យទាន​ផងនិង​ទេសចរណ៍​កំសាន្ត​ព្រៃភ្នំ​ធម្មជាតិនុង​យក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ទីនោះ​ផងដែរ ។

ប៉ុ​ន្ត​ពួកគាត់​សំពូ​ម​ពរ​ដល់​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ទីនោះ​ដែលមានចម្ងាយ​៣៨​គីឡូ​ម៉​ត្រ ចាក់​កៅស៊ូ ឬ​បេតុង​ទៅ ព្រោះ​ផ្លូវដី​គ្រលុកនិង​ហុយ​ខ្លាំងណាស់ ។  ​តែបើ​អ្នក​បាន​ទៅលេង​ទីនោះ​ហើយ​កុំ​ភ្លេច​ទៅ​សំរាក​កំសាន្តសប្បាយ​នៅ​រមណីយដ្ឋាន ទំនប់​បឹង​ម្លេ​ច ថិ​ត​ក្នុងស្រុក​ឈូក ខេត្តកំពតព្រោះ​មាន​បរិស្ថាន និង​កញ្ចុះ​ស្បូវ ទឹក​បឹង​ហែល លេងម្ហូបអាហារ​ក៏មាន​តម្លៃ​សមរម្យ​ផងដែរ ។​