» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 564 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120240 នាក់

អតីត​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​

​ភ្នំពេញ​៖​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ដែល​រួច​ផុតពី​ទោសទណ្ឌ​នៃ​ការ​ចោទ​ប្រការ​ប្រព្រឹត្ត​ពុករលួយ​បាន​ចូលទៅ​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​ហើយ
​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បាន​ប្រាប់​កាសែត​ថា គណបក្ស​ភ្លើងទៀន​បានទទួល​លិខិត​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​នេះ​រួចហើយ ប៉ុន្តែ​ខាង​គណបក្ស មិនទាន់​សម្រេច​ផ្ដល់​តំណែង​ណាមួយ​ឱ្យ​លោក នៅឡើយ​ទេ ដោយ​រង់ចាំ​ជួប​ជជែក​ផ្ទាល់​សិន​។​​លោក​ថាច់សេដ្ឋាសង្ឃឹមថា ការចូលរួម​ជីវភាព​នយោបាយ​របស់​លោក ស៊ុត ឌី​ណា ជាមួយ​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ អាច​នឹង​ធ្វើឱ្យ​គណបក្ស​ភ្លើងទៀន​កាន់​តែមាន​កម្លាំង​ខ្លាំង ហើយ​ឈានទៅរក​ឈ្នះ​ការបោះឆ្នោត​នាពេលខាងមុខ​។​a dyna.jpg 

​លោក​មានប្រសាសន៍ថា​៖«​យើង​មាន​ជំនឿ​បែប​ហ្នឹង ដោយសារ អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​មើលឃើញ​ជំហរ​ការដឹកនាំ​គណបក្ស​ភ្លើងទៀន កំពុងតែ​ដើរទៅ​លើផ្លូវ​ត្រូវ ហើយ​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ ប្រជាធិបតេយ្យ​ពិតប្រាកដ មាន​គោលដៅ​ក្នុងការ​ផ្លាស់ប្ដូរ​ពិតប្រាកដ មិនមែនជា​សួន​លម្អ​ប្រជាធិបតេយ្យ​ឬ​កំដរគេ​ទេ​។ ដូច្នេះ ប្រជាពលរដ្ឋ​ក្ដី អ្នកនយោបាយ​ផ្សេងៗ​ក៏បាន​ចូលរួម​យ៉ាងច្រើន ជាមួយ​គណបក្ស​ភ្លើងទៀន ។ អ៊ីចឹង​យើង​សង្ឃឹមថា មានការ​គាំទ្រ​កាន់តែ​ទូលំទូលាយ ធ្វើឱ្យ​កម្លាំង​កាន់តែខ្លាំង រឹងមាំ ដោយមាន​ការប្រមូល​អ្ន​ក​ស្នេហា​ជាតិ​គ្រប់ទិសទី​។ អ៊ីចឹង​ហើយ​សង្ឃឹមថា នឹង​អាច​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ទោះបីជា​គណបក្ស​ភ្លើងទៀន​ទទួលយក លោក ស៊ុត ឌី​ណា ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ក្តី ក៏​មិនអាច​យកឈ្នះ​គណបក្សកាន់អំណាច​បាន​ដែរ​។ លោក​ថា លោក ស៊ុត ឌី​ណា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​បណ្ដេញចេញ​ពី​បក្ស ក្រោយពី​រកឃើញ​មាន​កំហុស​កាលពីពេល​ក​ន្ល​ង​ទៅ​។​​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឌី​ណា ស៊ុត​(Dina Suth) ដែលមាន​រូបថត​លោក ស៊ុត ឌី​ណា ឈរ​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ កាលពី​ថ្ងៃទី​២៥ ខែសីហា បានសរសេរថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​លោក បាន​ទៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ភ្លើងទៀន ដើម្បី​ដាក់ពាក្យ​សុំចូល​បំរើ​សកម្មភាព​នយោបាយ​ជាមួយគ្នា​ប្រឆាំង​មួយ​នេះ​។

​សូមបញ្ជាក់ថា​កាល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។ ប៉ុន្តែ​នៅ​ខែមេសា ឆ្នាំ​២០១៦ លោក ស៊ុត ឌី​ណា ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ប្រទេស​កូរ៉េខាងត្បូង​មក​កម្ពុជា ហើយ​នៅ​ខែធ្នូ ឆ្នាំ​ដដែល​លោក ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ក្រោម​បទ​ចោទ​ពីរ​បទល្មើស​ធំៗ រួមមាន​បទ​«​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​»​។​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​លើកលែងទោស​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ក្រោយពី​បានជា​ប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជាង ៤​ឆ្នាំ​។​ក្នុង​រយៈពេល​ជាប់គុក​ធ្លាក់បុណ្យ​សក្តិ​លោក​ស៊ុត​ឌី​ណា​ត្រូវបាន​ប្រពន្ធ​ដែល​គេ​ស្គាល់​ថា​ជា​ម្តាយក្មេក​តា​រ៉ា​កំប្លែង​វ៉ា​នី​ឡា​បាន​លែងចោ​លហើយ​ទៅយក​ប្រុស​ថ្មី​ដែលជា​អតីត​តារាភាពយន្ត​។​a dyna 

​