» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 628 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120304 នាក់

បើ​សម្តេច​បិទ​ហ្វេ​ស​ប៊ុ​ក​គឺ​មកពី​ពួក​ប្រឆាំង​សូម​ក្រុមហ៊ុន​ហ្វេ​ក​ប៊ុ​ក​មើល​ផង​!

​ពោធិ៍សាត់​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​ព្រមាន​ដល់​ក្រុមប្រឆាំង​ក្រៅ​ស្រុក កុំ​ប្រមាថ និង​កុំ​ព្រហើន​ឱ្យសោះ ចំពោះ​ករណី​សម្តេច​សម្រេច​លុបចោល Facebook ដែលមាន​ចំនួន​អ្នកតាមដាន ១៤​លាន​នាក់ ។​បើក​ពួកគេ​តែ​ព្រហើន សម្តេច​អាច​បញ្ជា​ឱ្យ​បិទ Facebook នៅ​កម្ពុជា ច្បាស់​ណាស់​ក្រុម​ប្រឆាំងនឹង​ដាច់​ផ្ងារ បាត់​ទំនាក់ទំនង​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​a hun fb1 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ពី​ខេត្តពោធិសាត់​ពេល​ជួប​កម្មករ​ថា «​យប់មិញ​នេះ ខ្ញុំ​សម្រេច​លុបចោល Facebook ដែលមាន​មនុស្ស​១៤​លាន​នាក់ ហើយ​ពួក​ប្រឆាំង​ក្រៅប្រទេស​កំពុង​សប្បាយ ក៏ប៉ុន្តែ​អ្នក​ត្រូវ​គិត បើ​ខ្ញុំ​ចេញ​បញ្ជា​បិទ Facebook នៅ​ស្រុក​ខ្មែរ លោក​ឯង​ដាច់​ផ្ងារ ខ្ញុំ​គ្រាន់តែ​ប្រាប់​លោក​ឯង​ទេ តែ​មិនមែនជា​មធ្យោបាយ​ដែល ហ៊ុន សែន ត្រូវប្រកាន់យក​ទេ តែ​លោក​ឯង​កុំ​ប្រមាថ​យុទ្ធសាស្ត្រ​របស់ ហ៊ុន សែន ឱ្យសោះ ហ៊ុន សែន បំផ្លាញចោល ១៤​លាន​នាក់ ប៉ុន្តែ ហ៊ុន សែន មាន​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ អាច​បាន​គ្រប់ពេល​ទាំង​ប្រព័ន្ធ Telegram ហើយ​ឥឡូវ​មាន TikTok ទៀត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា «​គ្រាន់តែ​ប្រដៅ​ពួក​អ្នក​ក្រៅ​ស្រុក កំពុង​សប្បាយ​ដែល​ខ្ញុំ​បំផ្លាញចោល Facebook ប៉ុន្តែ​ខ្ញុំ​នឹង​ផ្តាច់​ជើង​លោក​ឯង ប្រសិនបើ​ព្រហើន ខ្ញុំ​នឹង​ឱ្យ​បិទ Facebook មិនឱ្យ​ប្រើប្រាស់​ក្នុង​មួយរយៈ​ខ្លី ឬមួយ​ស្ថាពរ លោក​ឯក​គិត​យ៉ាងម៉េច តែ​ខ្ញុំ​មិន​ចង់​ប៉ះពាល់​ដល់​ប្រជាជន​ទេ ប៉ុន្តែ​អ្នកឯង​កុំ​ភ័ន្តច្រឡំ​ជាមួយ​យុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យសោះ​គ្រាន់តែ​ប្រដៅ​អ្នកឯង​»​។​​រឿង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផ្អាក​ហ្វេ​ស​ប៊ុ​ក នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ Facebook ថា​តើ​គោលនយោបាយ Facebook មានបាន​ពិនិត្យមើល​ក្រុមប្រឆាំង​ប្រមាថ​សម្តេច ភរិយា និង​កូន​សម្តេច​ដែរ​ទេ​? ។ សម្តេច «Facebook គេ​មាន​គោលការណ៍​របស់គេ ខ្ញុំ​ទទួល​ការគោរព ប៉ុន្តែ Facebook មើលរំលង​ទៅលើ​បញ្ហា​មួយចំនួន ដែល​ធ្វើ​ខុស​នឹង​គោលនយោបាយ​រប​ស់ Facebook​។ ប្រយ័ត្ន​ច្របាច់ក ហ៊ុន សែន លៀន​អណ្តាត​ខ្លួនឯង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា អ្នក​ដែល​បង្កើត Facebook ប្រើ​ឈ្មោះ​សម្តេច គឺ​សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់ ព្រោះ​សម្តេច​បានសម្រេច​លុបចោល Facebook តាំងពី​យប់មិញ​ហើយ​។​
​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ បានប្រកាស​ឈប់​ប្រើ និង​លេង Facebook ជា​ស្ថាពរ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន Facebook លុបចោល​ឈ្មោះ​សម្តេច​ចេញពី​បញ្ជី​ក្រុមហ៊ុន Facebook ទៀតផង​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដោយសារ​រយៈពេល​កន្លងមក​មានការ​ក្លែងបន្លំ​គណនី​ហ្វេ​ក​បុក (Facebook) របស់​សម្តេច​យ៉ាងច្រើន ដែលមាន​រហូត​ជាង ២០​ដែល​ធ្វើ​ឲ្យ​មានការ​ភ័នច្រឡំ​ពី​អ្នកប្រើប្រាស់ Facebook ដូចគ្នា​។ ម្យ៉ាងទៀត​មួយរយៈ​ពេល​ចុងក្រោយ​នេះ បណ្តាញ​ទំនាក់ទំនង​ដែលមាន​ប្រសិទ្ធភាព​ជាង គឺ​បណ្តាញ​តេ​ឡេ​ក្រាម (Telegram) ដែល​មិន​បារ​ម្មណ៍​ពី​ការចូល​លួច​ដូច Facebook​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបី​សម្តេច​លុបចោល Facebook ក៏ពិតមែន​ប៉ុន្តែ​សម្តេច​នៅតែ​រក្សាបាន​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេងទៀត ដូចជា Telegram, TikTok ជាដើម​។​​តាមរយៈ​បណ្តាញ Telegram សម្តេច​បានបង្ហាញ​គណ​នី TikTok ជាច្រើន ដែល​ប្រើ​ឈ្មោះ​សម្តេច​តេ​ជោ សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់​។​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ Tiktok ផ្លូវការ​របស់​សម្ដេច ដោយ​បងប្អូន គ្រាន់តែ Scan QR Code ឬ ចុច​លីង https://www.tiktok.com/@hunsenofcambodia ។​

សូមបញ្ជាក់​បើតាម​សេចក្តីលម្អិត​ចំនួន​៣៥​ទំព័រ​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ Meta ដែល​កាន់កាប់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​លើក​ជា​សំណើរ​ទៅកាន់​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ផ្អាក​ជាបន្ទាន់​នូវ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តា​ក្រាម​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន ក្នុង​រយៈពេល​៦​ខែ ក្រោយ​ពេលដែល​គេ​ទទួលបាន​ការរាយការណ៍​ថា សម្តេច ហ៊ុន សែន បាន​ប្រើប្រាស់​ភាសា​គំរាមកំហែង និង​បំភិតបំភ័យ​អ្នកដទៃ តាម​បណ្តាញ​សង្គម​។

​ការផ្អាក​គឺ​សំអាង​ទៅលើ​វីដេអូ​មួយ ដែល​លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ កាលពី​ថ្ងៃទី​០៩​មករា​កន្លងទៅនេះ ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ ថា សម្តេច ហ៊ុន សែន បាន​ប្រើ​សារ​គំរាមកំហែង​ជា​សាធារណៈ​ទៅលើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​។ គ្រានោះ​លោក ហ៊ុន សែន ថា លោក​នឹង​ប្រើប្រាស់​ដំបង ឬ​បញ្ជូន​ក្រុមអ្នកលេង​ទៅផ្ទះ​របស់​ក្រុម​អ្នកប្រឆាំង​ទាំងឡាយណា ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរលួច​សន្លឹកឆ្នោត កាលពី​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០២២​។ ទោះបីយ៉ាងណា​សម្តេច ហ៊ុន សែន បកស្រាយ​ថា ហ្វេ​ស​ប៊ុ​ក បាន​មើលរំលង​ពី​ពាក្យពេចន៍​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង ដែល​បាន​ប្រមាថ​លោក រួមទាំង​ប្រពន្ធ​កូន​។ បន្ទរ​រឿងនេះ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែលជា​ពាណិជ្ជករ​អចលនទ្រព្យ​មួយរូប​កំពុងមាន​រឿងរ៉ាវ​មិន​បំពេញ​កាតព្វកិច្ច​ជាមួយ​អ​ថិ​តិ​ជន​របស់ខ្លួន​បានប្រកាស​ឈប់​ប្រើ​ហ្វេ​ស​ប៊ុ​កលោក ដែលមាន​អ្នកទស្សនា​២,២​លាន​នាក់ ដោយ​ងាក​ទៅប្រើ Tik Tok ដើម្បី​ទទួល​ព័ត៌មាន​វិញ​។​

​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​ប្រាប់​កាសែត​ថា​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឈប់​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នឹង​ជះឥទ្ធិពល​ដល់​ការប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​យក្ស​មួយ​នេះ​ក្នុងចំណោម​វរជន​ខ្មែរ​(Elites) និង​អ្នក​ដែល​គោរព​ស្រឡាញ់​រូបលោក​។ សម្រាប់​លោក​បណ្ឌិត ការណ៍​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​ឈប់​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត ព្រោះ​ហ្វេ​ស​ប៊ុ​កមាន​មាតិកា​ច្រើន ដែល​អាច​ធ្វើជា​ស្ពាន​ចម្លង​ឆន្ទៈ និង​ព័ត៌មាន​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ទៅកាន់​លោក ហ៊ុន សែន​។ លោក​ថា ហ្វេ​ស​ប៊ុ​ក​ក៏បាន​ដើរតួ​ជា​អាជ្ញាកណ្តាល​ដ៏​មាន​ប្រសិទ្ធភាព​ផងដែរ​សម្រាប់​ករណីខ្លះ ដោយ​កន្លងមក​តាមរ​យៈ​ហ្វេ​ស​ប៊ុ​ក លោក​ក៏បាន​រកឃើញ​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ដែរ​។ លោក​បណ្ឌិត​គិតថា​គ្រប់គ្នា​គោរព​ការសម្រេចចិត្ត​របស់ លោក ហ៊ុន សែន និង​សង្ឃឹមថា លោក ហ៊ុន សែន នឹង​បន្ត​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​នេះ​ឡើងវិញ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នាពេល​អនាគត​។​​ទោះយ៉ាងណា​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​កំពុងតែ​សកម្ម​ដែរ ក្នុងការ​ចែកចាយ​គណ​នី​តេ​ឡេ​ក្រាម និង​គណនី​Tik Tok របស់ខ្លួន​ដែល​ទើបតែ​បង្កើត​ថ្មីៗ និង​បង្កើត​យូរហើយ​ក៏មាន​៕a hun fb1 
​