» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 620 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120296 នាក់

នាយករដ្ឋមន្ត្រី​ដាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​១០​រូប​ឲ្យ​ចូល​នី​វត្ត​ន៍ តែងតាំង​៣​នាក់​ជា​អគ្គនាយក​ជំនួស​វិញ​


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ស្នើសុំ​ដាក់​នាយ​នគរបាល​ជាន់ខ្ពស់​ចំនួន​១០​រូប​ឲ្យ​ចូលនិវត្តន៍​។a hun police

នាយ​នគរបាល​ជាន់ខ្ពស់​ទាំង​១០​រូប​ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​រួមមាន​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ៅ​ប៊ុន​ណារិន​អគ្គនាយក​អគ្គនាយកដ្ឋាន​ភ​ស្ត​ភា​ហិរញ្ញកិច្ច​ក្រសួងមហាផ្ទៃ​, នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​អគ្គនាយក​នគរ​បាល​អន្តោប្រវេសន៍​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា​អគ្គនាយក​នគរបាល​អ​ត្ត​សញ្ញាណ​កម្ម​, នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង សំអាត​, នាយ​ឧ​ត្ត​ម​សេនីយ៍ ផាង ពៅ​, នាយ​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន​, នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍​,​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន​សុវណ្ណ​អគ្គនាយករង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំណាង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ លី គឹម​ឡុង ។​

ជាមួយគ្នា​នោះដែរ​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នា​ថ្ងៃទី​៦​កញ្ញា​ឆ្នាំ​២០១៨​បានទូល​ស្នើសុំ​តែងតាំង​នាយ​ឧ​ត្ត​ម​សេនីយ៍​កង​សុខន​អតីត​អគ្គលេខាធិការរង​អាជ្ញាធរ​គ្រឿងញៀន​ឲ្យ​ទទួល​ជា​អគ្គនាយក​នគរបាល​អ​ត្ត​សញ្ញាណ​កម្ម​។​តម្លើង​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ចន្ទ​រិ​ទ្ធ​ទៅជា​អគ្គនាយក​នគរបាល​អ​ន្តោ​ប្រវេសន៍​ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល​។​

តែងតាំង​ឯកឧត្តម​សេង​សំអាន់​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​នគរបាល​ភស្តុភា​និង​ហិរញ្ញកិច្ច​ក្រសួងមហាផ្ទៃ​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ម៉ៅ​ប៊ុន​ណារិន​។​សម្រាប់​នាយ​នគរបាល​ជាន់ខ្ពស់​ទាំង​១០​រូប​ដែល​ដាក់​ឲ្យ​ចូលនិវត្តន៍​នឹង​ទទួលបាន​តួនាទី​អ្វី​វិញ​នៅឡើយ​ទេ​។​មានការ​វាយតម្លៃថា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ធ្លាក់​ក្នុង​ដៃ​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​បច្ចុប្បន្ន​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ឬក៏​លោក​ឧ​ត្ត​ម​សេនីយ៍​សុខា​បុត្រា​សម្តេច​ក្រឡាហោម​ប្រសិនបើ​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​មិនទាន់​ត្រូវដាក់​ឲ្យ​ចូល​នី​វត្ត​ន៍​៕a general1 (1) 

a general2 a general5 a general6 a general4 a general a general1 

​