» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 649 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120325 នាក់

សម្តេច​តេ​ជោ​ព្រមាន​ទៅដល់​បរទេស​ទាំងអស់​តាមរយៈ​ស្ថានទូត​របស់ខ្លួន​កុំឱ្យ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​

 

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែឧសភា ឆ្នាំ​២០២៣​នៅក្នុង​ពិធី​សម្ពោធ​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​កាលពី​អតីតកាល​នេះហើយ ទើប​ធ្វើឱ្យ​ប្រជាជន​ខ្មែរ ស្លាប់​អស់​រាប់លាន​នាក់​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ហេតុអ្វី​បានជា​ចូលចិត្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​រដ្ឋ​អធិបតេយ្យ​មួយ​ម្ល៉េះ សុំ​មើល​កម្ពុជា​ឱ្យ​ឆ្ងាយ​ជាង​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​សិទ្ធិ​តួនាទី​នៅក្នុង​អាស៊ាន​»​។​a hun calmet 

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា ដោយសារ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា បរទេស​មួយចំនួន បាន​គាំទ្រ​រដ្ឋប្រហារ​យោធា​របស់ លន់ នល់ និង​គាំទ្រ​កៅអី​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ ដែល​ធ្វើឱ្យ​ខ្មែរ​ស្លាប់បាត់​បង់ជីវិត​ជាច្រើន ហើយ​ពួកគេ​មិនដែល​សម្តែង​ការសោកស្តាយ​សោះឡើយ​។​​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ទៅដល់​បរទេស​ទាំងអស់​តាមរយៈ​ស្ថានទូត​របស់ខ្លួន​កុំ​ឲ្យ​លូកលាន់​កិច្ចការ​ប្រទេស​ក្នុង​របស់​កម្ពុជា ដោយ​ថា​ការ​លូកលាន់​ទាំងនោះ​វា​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ជាប់គុក​បន្ត​ជាប់គុក​ទៀត​។​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នៅ​ចំពោះមុខ​អង្គទូត​ដែល​បាន​ចូលរួម​កម្មវិធី​ព្រឹក​នេះ​ថា សម្ដេច​នឹងមិន​លើកលែងទោស​ឲ្យ​អ្នក​ជាប់ទោស​ណាមួយ​ដរាបណា​ស្ថានទូត​ទាំងអស់​នៅតែ​ទៅ​ជួប​អ្នក​ជាប់ទោស និង​ថ្លែងការណ៍​ពាក់ព័ន្ធ​ករណី​អ្នក​ទាំងនោះ​។​​សម្ដេច​លើកឡើងថា​ការ​ទៅ​ជួប​សម្ដេច​ហើយ​អញ្ជើញ​ទៅ​ជួប​លោក កឹម សុខា ទៀត​នេះ​គឺជា​ការ​ចាប់ដៃ​ជាន់​ជើង​ដែលជា​ការមិនអាច​ទទួល​យកបាន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងថា​៖ «​រឿង​អី​ខ្ញុំ​ទៅ​ទុកចិត្ត​ពួក​អស់លោក​! អស់លោក​ទៅធ្វើ​ការ​ជាមួយ​ខ្ញុំ​ចេញពី​ជួប​ខ្ញុំ​ចេញពី​ខ្ញុំ​មក​អ្នក​ទៅធ្វើ​ការ​ជាមួយនឹង​អ្នក​ជាប់គុក​ពិរុទ្ធជន​។ អស់លោក​គិតថា​ខ្ញុំ​ហ្នឹង​ជា​អី​? ខ្ញុំ​សូម​និយាយ​រឿង​ពិត​អស់លោក​គិតថា​ខ្ញុំ​ហ្នឹង​ជា​ក្មេង​បៀម​ដៃ​ហ្ហេ៎​! អស់លោក​គិតថា​ខ្ញុំ​ហ្នឹង​អាច​ចាប់ដៃ​ជាន់​ជើងបាន​? អត់​ទេ​»​។​​ជាមួយគ្នានេះ​សម្ដេច​តេ​ជោ​ក៏បាន​លើកឡើង​ដែរ​ថា ការបន្ត​ដំណើរការ​ក្ដី និង​អនុវត្ត​ទោស​លើ​ពិរុទ្ធជន និង​អ្នក​ជាប់គុក​ទាំងអស់នោះ គឺ​កើតឡើង​ដោយសារតែ​ស្ថានទូត​ទាំងអស់នោះ​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​។​

​សម្ដេច​តេ​ជោ បាន​លើកឡើងថា ចាប់ពី​ថ្ងៃនេះ​តទៅ​ការទាមទារ​ទៅលើ​ករណី​ណាមួយ​និង​ជំរុញ​ឲ្យ​អ្នក​ជាប់ទោស​ទាំងអស់នោះ​អនុវត្ត​ទោស​ពេញ​ច្បាប់​តែម្ដង​។ ដែល​បានន័យថា​ប្រសិនជា​តុលាការ​ផ្ដន្ទាទោស ៥​ឆ្នាំ​គឺ​អ្នក​ដែល​ត្រូវ​ផ្ដន្ទាទោស​នោះ​គឺ​ត្រូវអនុវត្ត​ទោស ៥​ឆ្នាំ​ពេញ​ដោយ​គ្មាន​ការលើកលែង​។​​សម្ដេច​ស្នើ​ឲ្យ​បរទេស​ទាំងអស់​កុំ​លូកលាន់​ទៅដល់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​ពេលនេះ​រហូត​ទៅដល់​ពេល​បោះ​ឆ្នោត​រួច​ទុក​ឲ្យ​កម្ពុជា​ជា​អ្នកសម្រេច​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួនឯង​.​។​​សម្តេច​តេ​ជោ ថ្លែងបន្ត សូម​បណ្ដា​ប្រទេស​មិត្ត​បរទេស សូម​រក្សា​ភាព​ស្ងៀមស្ងាត់​ចាប់ពីពេលនេះ​រហូតដល់​ការបោះឆ្នោត​នីតិកាល​ទី​៧ ដោយ​ទុកឱ្យ កម្ពុជា​ប្រើប្រាស់​នូវ​វិធាន​របស់ខ្លួន​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ទាក់ទង​និង​ការកសាង​អគារ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា បន្ទាប់ពី​(​ក្រសួង​ហរ​ញ្ញ​វត្ថុ​)​ទម្លាក់​ថវិកា​ចំនួន ៣០​លាន​ដុល្លារ សម្រាប់​កសាង​អគារ​ព្យាបាល «​តេ​ជោ​អភិវឌ្ឍន៍​» នេះ សម្តេច​បានធ្វើ​ចលនា​បរិច្ចាគ​ថវិកា ដើម្បី​ជីវិត​មនុស្ស ហើយ​មាន​សប្បុរសជន​មួយចំនួន​ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣០​លាន​ដុល្លារ ដែល​ធ្វើឱ្យ​ថវិកា​កើនឡើង​ចំនួន​៦០​លាន​ដុល្លារ បូករួម​ទាំង​ថវិកា​របស់​រដ្ឋាភិបាល​ចំនួន ៣០​លាន​ដុល្លារ​។​​បន្ទាប់ពី​មាន​ថវិកា​ចំនួន​៦០​លាន​ដុល្លារ ហើយ​សម្តេច​ក៏បាន​ធ្វើកា​រ​អំពាវនាវ​តាម Facebook ក៏មាន​សប្បុរសជន​នានា​បាននាំគ្នា​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់​សម្រាប់​ចូលរួម​ដំណើរ​ការកសាង​អគារ​ព្យាបាល «​តេ​ជោ​អភិវឌ្ឍន៍​»​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ថវិកា​បាន​ពី​សប្បុរសជន​សម្រាប់​សាងសង់​អគារ​ព្យាបាល​នៅ​ពេទ្យ​កាល់ម៉ែត មាន​ចំនួន​សរុប ២២៣​នាក់ ស្មើនឹង ៧២​លាន​ដុល្លារ​។ ថវិកា​ទទួលបាន​សម្រាប់​កសាង​អគារ​ព្យាបាល និង​បំពាក់​បរិក្ខា​នៅ​ពេទ្យ​កាល់ម៉ែត​សរុប ១០២​លាន ៨​សែន​ដុល្លារ និង​២៨១​លាន​រៀល​។​«​អគារ​តេ​ជោ​អភិវឌ្ឍន៍​» ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​អភិវឌ្ឍន៍ និង​ធ្វើ​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ជា​មន្ទីរពេទ្យបង្អែក​លំ​ដាប់​ខ្ពស់​ចុងក្រោយ ដើម្បី​ផ្តល់នូវ​សេវា​ពហុ​ឯកទេស​ប្រកប ទៅដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ដ៏​ទំនើប ស្របតាម​ការវិវត្តរ​បស់​សកលលោក​នាពេល​បច្ចុប្បន្ន ដែលជា​ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​«​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នេះ អាច​ផ្តល់​សេវា​សុខាភិបាល​ជូន​អ្នកជំងឺ​ប្រមាណ ២៥០,០០០​នាក់​ក្នុង​មួយឆ្នាំ​។ លើសពីនេះ​អគារ​តេ​ជោ​អភិវឌ្ឍន៍​នឹង​ក្លាយជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដល់​និស្សិត​សម្រាប់ ធ្វើការ​សិក្សា និង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​តាម​ប្រព័ន្ធ​ឌីជីថល​ដ៏​ទំនើប​ឈានមុខ​ក្នុងប្រទេស​៕a hun calmet1 a hun calmet3 a hun calmet4 

 

​