» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 815 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120491 នាក់

សម្តេច​តេ​ជោ​ជា​បេក្ខជន​នាយករ​ដ្ខ​មន្ត្រី​និង​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​ទៅ​អនាគត​

 

​ភ្នំពេញ​៖​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បិទ​បញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២​នេះ​។​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​វិសាមញ្ញ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ជា​ឱឡារិក​នូវ​ការគាំទ្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ស្ដីពី​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញផ្សាយ​នា​ល្ងាច​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០២២​។​a cpp cong 

សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល រួមទាំង​តំណាង​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន​រាជធានី​ខេត្ត​ផងដែរ​។

គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់អំណាច​៦​អាណត្តិ​ម​ក​ហើយ​។ បច្ចុប្បន្ន​គណបក្ស​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ៨៦៥​នាក់ ក្នុងនោះ មាន​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ចំនួន​៣៧​នាក់​។
​គួ​រំលឹកថា ក្នុង​របៀបវារៈ​នៃ​សន្និបាត​វិសាមញ្ញ​នេះ បាន​ថ្លែង​សុន្ទរកថា​បើក​សន្និបាត​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​, ការបង្ហាញ​របាយការណ៍​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត នីតិកាល​ទី​៧ ឆ្នាំ​២០២៣, កិច្ចពិភាក្សា​នៅក្នុង​អង្គសន្និបាត និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​៕a cpp cong2 a cpp cong5 a cpp conga a cpp conga1 a cpp conga2 
​