» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1020 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120696 នាក់

លោក ខៀវ កាញារីទ្ធ​៖ «​សម្ល​ឆ្ងាញ់​ដោយសារ​ចុងភៅ ដំណឹង​ល្អ​ដោយសារ​អ្នកនាំពាក្យ​និង​កុំ​ឈ្លោះ​ជាមួយ​កាសែត​»


ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា សម្ល​ឆ្ងាញ់​ដោយសារតែ​ចុងភៅ​ជា​អ្នកចេះ​រៀបចំ​គ្រឿង ឯ​ដំណឹង​ល្អ​ដោយសារតែ​អ្នកនាំពាក្យ​ចេះ​រៀបចំ​ការឆ្លើយតប​បាន​ល្អ​។​សម្រាប់​ការងារ​ផ្សព្វផ្សាយ​លោក​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​កុំ​ឲ្យ​ឈ្លោះ​ជាមួយ​កាសែត​ផងដែរ​។​​ក្នុងឱកាស​ចូលរួម​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី «​ព័ត៌មាន​ជា​អំណាច នា​យុគសម័យ​ឌីជីថល​» ដល់​នាំពាក្យ​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត នៅ​រសៀល​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាន​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចុងភៅ​ទាល់​តែមាន​គ្រឿង​គ្រប់​បាន​គេ​ស្ល ហើយ​ស្ល​ឆ្ងាញ់​មិន​ឆ្ងាញ់​លើ​ដៃ​ចុងភៅ ដំណឹង​ល្អ ឬ​អាក្រក់ លើ​អ្នកនាំពាក្យ មន្ត្រី​ព័ត៌មាន​»​។​a k spoke 

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចង់​អ្នកនាំពាក្យ និង​មន្ត្រី​ព័ត៌មាន​ទាំងអស់ ត្រូវ​ចេះ​ឆ្លើយតប​បញ្ហា​ឲ្យ​បាន​ទាន់ពេលវេលា ក៏ដូចជា​ត្រៀមខ្លួន​ជាស្រេច និង​ដឹង​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ក្នុងការ​ផ្តល់ព័ត៌មាន​។ លោក​បន្តថា នា​យុគសម័យ​ឌីជីថល គឺជា​បរិបទ​ថ្មី ដែល​ទាមទារ​ឲ្យ​អ្នកនាំពាក្យ និង​មន្ត្រី​ព័ត៌មាន ប្រឹងប្រែង​កាន់តែខ្លាំង​ថែមទៀត​។​ជាមួយគ្នា​នោះដែរ​ដោយ​លើក​ពាក្យ​ស្លាក​ខ្មែរ​ថា​កុំ​ឲ្យ​ឈ្លោះ​និង​ស្រី​កុំ​ក្តី​ជាមួយ​ចិន​លោក​រដ្ឋមន្ត្រីក្រសួង​ពត៍​មានបាន​ផ្តល់​អនុសាសន៍​ថា​កុំ​ឲ្យ​ឈ្លោះ​ជាមួយ​កាសែត​ផងដែរ​។​

​កិច្ចប្រជុំ​ស្ដីពី «​ព័ត៌មាន​ជា​អំណាច នា​យុគសម័យ​ឌីជីថល​» ប្រព្រឹត្តទៅ​រយៈពេល ១​ថ្ងៃ​ពេញ មាន​គោលបំណង​ស្នូល ក្នុងការ​ចែករំលែក​នូវ​ទស្សនទាន យន្ដការ និង​យុទ្ធសាស្ដ្រ​រួម​ដែលជា​មូលដ្ឋានគ្រឹះ នៃ​វិស័យ​ព័ត៌មាន​របស់​រដ្ឋ ក្នុងទិសដៅ​កសាង​ឲ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ព័ត៌មាន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ បំផុស​ព័ត៌មាន​ឲ្យ​ចូលទៅ​កៀក​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​នៃ​មតិសាធារណៈ​។​

​លោក ផៃ ស៉ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​ដែរ​ថា ក្រោយ​ការជជែក​ពិភាក្សា​តាមរយៈ​អង្គសិក្ខាសាលា លោក​បានកត់សម្គាល់​នូវ​ស្ថានភាព​ជារួម​នៃ​បញ្ហា​ប្រឈម និង​កង្វះខាត​ប្រសិទ្ធភាព​នៅក្នុង​យន្ដការ​នេះ គឺ​កិច្ចសហការ​រវាង​មន្ដ្រី​ព័ត៌មាន និង​មន្ដ្រី​នៃ​មន្ទីរ​វិស័យ​ជំនាញ​ថ្នាក់ក្រោម​ជាតិ ពុំទាន់​មាន​ភាព​ជិតស្និទ និង​ស៉ី​សង្វាក់​គ្នា​នៅឡើយ ដែលជា​ឧបសគ្គ​រាំងស្ទះ​ដល់​អ្នកនាំពាក្យ ឬ​មន្ដ្រី​ព័ត៌មាន ក្នុងការ​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ និង​ទាន់ពេលវេលា​។​

​ក្នុងន័យនេះ លោក​បាន​សំណូមពរ​ដល់ រដ្ឋមន្ដ្រី​ព័ត៌មាន ក៏ដូចជា​អ្នកនាំពាក្យ​ថ្នាក់ជាតិ (​ជា​ថ្នាក់ដឹកនាំ​ជិតស្និទ្ធ​នឹង​រដ្ឋមន្ដ្រីក្រសួង​សា​ម៉ី​) ពិចារណា​រៀបចំ​គោលការណ៍​ជាក់លាក់​មួយ ដែល​ធានាបាន​នូវ​កិច្ចសហការ​រវាង​មន្ទីរ​វិស័យ​ជំនាញ​ជុំវិញ​ខេត្ត និង​មន្ទីរ​ព័ត៌មាន ដើម្បីឱ្យ​ការរៀបចំ​វេទិកា​សន្ទនា​មតិ ឆ្លើយឆ្លង​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បាន​ផុលផុស ឈានទៅ​សម្រេចបាន​នូវ​ការដឹង ការយល់ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាមួយ​មន្ដ្រី​អាជ្ញាធរ​រដ្ឋ រួមគ្នា​ដើម្បី​កសាង​សង្គមជាតិ​ដ៏​ល្អ​ផូរផង់​របស់​យើង ឆ្ពោះ​កាន់​វិបុលភាព វឌ្ឍនភាព និង​និរន្ដរភាព​៕a k spoke1 a k spoke2 a k spoke3 a k spoke4 

​