» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1030 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120706 នាក់

ACU ពិនិត្យ និង​សម្រេច​លើ​ពាក្យបណ្តឹង ២៩ និង​មាន​មន្ត្រី​ជាង​៤០០​នាក់ បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែតុលា


​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​) នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤០ អាណត្តិ​ទី​៣ ក្រោម​វត្តមាន​លោក តុ​ប សំ​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​-​អនុប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​របស់ខ្លួន​លើក​ទី​៣៩ អាណត្តិ​ទី​៣ ព្រមទាំង​ឆ្លង និង​ស្តាប់​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​a acu meeting 

​នៅក្នុង​ខែតុលា ឆ្នាំ​២០២៤ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង​ចំនួន​២៩​ពាក្យ​ប្ដឹង​។​​តំណាងប្រធានអង្គភាពលោក យន់ ស៊ី​ណាត អនុប្រធាន ប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បានធ្វើ​របាយការណ៍​ពី​សភាពការណ៍​មួយចំនួន នៃ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មាន​មន្ត្រី​ចំនួន ៤២២​នាក់ បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុងនោះ​មន្ត្រី​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន ៣១២​នាក់ និង​មន្ត្រី ១១០​នាក់​ទៀត បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ ដោយ​មូលហេតុ​លាឈប់​ពី​ការងារ​ចូលនិវត្តន៍ និង​ចប់​អាណត្តិ​។​

​ដោយឡែក​សម្រាប់​ការងារ​បង្ការ និង​ទប់ស្កាត់​អំពើពុករលួយ ACU បាន​ចូលរួម​សង្កេតការណ៍​ប្រឡង ចំនួន​០៤​លើក (១) ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​​ទុតិយភូមិ ដែល​បានរៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំងបី​ដំណាក់កាល សំណេរ កំណែ បូក​ស្រង់ និង​ប្រកាស​លទ្ធផល (២) ការប្រឡង​បញ្ចប់​ថ្នាក់ជាតិ របស់​និស្សិត​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​សម្រាប់​ឆ្នាំ​២០២៤ ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​។​

*​បំពេញការងារ ចុះ​សង្កេតការណ៍​កិច្ចលទ្ធកម្ម​សាធារណៈ ចំនួន ២៦​គម្រោង របស់​អង្គភាព​លទ្ធកម្ម​ចំនួន ១៥​អង្គភាព និង​បាន​បន្ត​ចុះ​ប្រតិបត្តិការ​នៅតាម​មូលដ្ឋាន​ជាក់ស្ដែង​មួយចំនួនទៀត តាម​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេងៗ​ទៀត​។​​ការងារ​តំបន់ និង​អន្តរជាតិ កាលពី​ថ្ងៃទី​០១-០៤ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម ឡេង តុលា ជំនួយការ​ទេសរដ្ឋមន្ត្រី ប្រធាន អ​.​ប​.​ព​. បាន​ដឹកនាំ​ប្រតិភូ ចំនួន ០៣​រូប ចូលរួម​ក្នុង​កិច្ចពិភាក្សា​ថ្នាក់​តំបន់​លើ​ប្រធានបទ​ចំនួន​ពីរ (១) សិទ្ធិមនុស្ស និង​ការប្រឆាំង​អំពើពុករលួយ (២) អំពើពុករលួយ និង​យេនឌ័រ ដែល​បានរៀបចំ​ដោយ​
​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (United Nations Office on Drugs and Crime, UNODC) និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ សម្រាប់​សិទ្ធិមនុស្ស (Office of the High Commissioner for Human Rights, OHCHR) នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែលមាន​ប្រតិភូ ចំនួន​៧០​រូប មកពី​១១​ប្រទេស​។ កិច្ចពិភាក្សា​នេះ​មាន​គោលបំណង​សំខាន់ ដើម្បី​ចែករំលែក​ទៅវិញទៅមក​នូវ​បទពិសោធន៍​ល្អ និង​ថ្មីៗ ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​តំបន់ ក្នុងការ​លើកកម្ពស់​កា​រ​គោរព​សិទ្ធមនុស្ស ការកាត់បន្ថយ​អំពើពុករលួយ ព្រមទាំង​បង្ហាញ​ពី​ទម្រង់​ថ្មីៗ​នៃ​ការរំលោភបំពាន​ផ្លូវភេទ ដែល​កើតចេញពី​អំពើពុករលួយ​។​

​កាលពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​១៨ ខែតុលា ឆ្នាំ​២០២៤ លោក យន់ ស៊ី​ណាត អនុប្រធាន បាន​ដឹកនាំ​ប្រតិភូ អ​.​ប​.​ព​. ចំនួន​០៧​រូប ចូលរួម​សង្កេតការណ៍​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​សុចរិត​ភាព​សាធារណៈ និង​ប្រឆាំង​អំពើពុករលួយ (Public Integrity and Anti-Corruption,PIAC) ដែល​បានរៀបចំ​ដោយ អង្គការ​​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ (The Organization for Economic Co-operation and Development, OECD) នឹង​បាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយមាន​ប្រទេស​ចូលរួម​ចំនួន​៥០​។ កិច្ចប្រជុំ​នេះ​ជា​វេទិការ​មួយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​នុ​វា​នុ​វត្ត​ន៍​ថ្មីៗ អំពី​វិធានការ​ទាំងឡាយ​ក្នុង​លើកកម្ពស់​សុចរិត​ភាព តម្លាភាព គណនេយ្យភាព វិស័យ​សាធារណៈ ពី​បណ្ដា​ប្រទេស​ដែល​ចូលរួម​។​

​លោក អនុប្រធាន ACU ក៏បាន​ចូលរួម​ចែករំលែក អំពី​កិច្ចប្រឹងប្រែង​លើ​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ក្លៀវក្លា និង​ថាមពល របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ផងដែរ​៕a acu meeting1 
​