» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1019 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120695 នាក់

ការចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​គណបក្ស​ភ្លើងទៀន​និង​បណ្តេញ​ចេញពី​ការងារ​ជាការ​រើស​អ៊ើ​ង​នយោបាយ​?!


​ខេត្តកំពង់ធំ​៖​លោក សុខ ឧ​ត្ត​ម ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ បានចេញ​សាលក្រម​សម្រេច​ឲ្យ​បេក្ខជន​មេឃុំ​ចំណា​លើ ស្រុក​ស្ទោង មកពី​គណបក្ស​ភ្លើងទៀន នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែមិថុនា​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ប្លន់ កាលពី​២០​ឆ្នាំមុន​។​a candle party 

​ក្នុង​សាលក្រម​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​បញ្ជាក់ថា «​មិន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​ជនជាប់ចោទ​ឈ្មោះ ឌុ​ក សា​រ៉ុ​ម ហៅ ញឹម សា​រ៉ុ​ម ហៅ ឌុប វ៉ាន់ ហៅ ឌុប រ៉ុ​ម ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​១៩៧០ សញ្ជាតិ​ខ្មែរ (​សវ​តា​ជាតិ​ខាងលើ​) ពីបទ​អំពើ​ប្លន់ ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០០២ តាម​មាត្រា​៦ នៃ ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់ទោស នៃ​បទឧក្រិដ្ឋ​។ សាលក្រម​នេះ​ជំនុំជម្រះ​ជា​សាធារណៈ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ចំពោះមុខ​ជនជាប់ចោទ​ទុក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំណត់​ច្បាប់​»​។​​អនុប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ខេត្តកំពង់ធំ លោក ឆាយ ចែង ប្រាប់​វិទ្យុ​វិ​ថា​លោក​ឌុ​សា​រ៉ុ​ម​ពិត​ត​ជា​ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ​ប្រាកដ​មែន​។​

​ទាក់ទង​និង​ការចាប់​ហើយ​ដោះលែង​នេះដែរ​លោក សយ សុភាព​អ្នកកាសែត​ជើងចាស់ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា តើ​ជនរងគ្រោះ ដែល​រង​ពី​ការចាប់​ខុស​និតិ​វិធី នេះ​គាត់​ទទួល នូវ​ភាព​អ​យុ​ត្តិ​ធ៌​ម​ប៉ុណ្ណា តើយ​ល់ពី​អារ​ម្ម​ណ៏​គាត់ និង ក្រុមគ្រួសារ​របស់គាត់​ទេ​?​។​​លោក សយ សុភាព បានចាត់ទុក​ករណីនេះ បានធ្វើឱ្យ​អាម៉ាស់ ស្ថាប័ន​តុលាការ និង ប៉ះពាល់​កិត្តិយស ខ្លាំងណាស់ ដល់​មុខមាត់​គណបក្សកាន់អំណាច រាជរដ្ឋាភិបាល​។ ពោល​ប្រៀប បាន​ទៅនឹង​បើក​ក្លៀក ឱ្យ​អ្នក​នៅក្រៅ​វាយប្រហារ​យ៉ាងខ្លាំង​។​​លោក សយ សុភាព បាន​ផ្ដាំ​ឱ្យ​ពិចារណា​ឡើងវិញ កុំ​អាង​មានអំណាច ធ្វើ​ស្រេច​នឹង​ចិត្ត និង ធ្វើ​ដើម្បី​គាប់​គន់​។​លោក​ថា នេះ​ប្រហែល​មន្ត្រី​គ្រាប់​ល្ពៅ​ប្រភេទ​ទី​១ ហើយ​មើលទៅ​។​

​ទាក់ទង​និង​ការដោះលែង​នេះដែរ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយទៀត​ផងដែរ ពាក់ព័ន្ធ​នីតិវិធី​នៃ​សវនាការ និង​ការចាប់ខ្លួន​លោក ញឹម សា​រ៉ុ​ម ដែលជា​មេឃុំ​ទើប​ជាប់ឆ្នោត តាម​ដីកា​បង្គាប់​ឲ្យ ចាប់ខ្លួន​លេខ ១៣៣ ដ​.​ច​/២០១២ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២ របស់​សាលាដំបូង​ខេត្តកំពង់ធំ ពីបទ «​ប្លន់​»?​។​​សូមបញ្ជាក់ថា​នគរបាល​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​២១​មិថុនា​បាន​ចាប់ខ្លួន​មេឃុំ​ភ្លើងទៀន​ដែល​ជាប់ឆ្នោត​ដោយ​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត “​ប្លន់​” ក្នុង​ឆ្នាំ ២០០២ ហើយ​បាន​រត់​ចេញពី​កន្លែងកើតហេតុ​នៃ​ឧក្រិដ្ឋកម្ម ប៉ុន្តែ​មនុស្ស​មួយចំនួន​អះអាងថា​ការចាប់ខ្លួន​នេះ​គឺមាន​ហេតុផល​នយោបាយ​។​ក្នុង​ដីកា​ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក ញឹម សា​រ៉ុ​ម តាម​បទចោទប្រកាន់​«​ប្លន់​»​ដែល​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០២​។ ករណីនេះ ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ ត្រូវ​ទទួលយក​លោក ញឹម សា​រ៉ុ​ម រហូតដល់​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ សំ​ណា​ល់ ស្នងការរង​នគរបាល​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ថា ជនសង្ស័យ​មានឈ្មោះ ញឹម សា​រ៉ុ​ម អាយុ​៥២​ឆ្នាំ ជា​មេឃុំ​ចំណារ​លើ ជាប់ឆ្នោត​។​លោក​បាន​និយាយថា សា​រ៉ុ​ម​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល​១​រសៀល​នៅផ្ទះ​របស់លោក ក្នុងភូមិ​ត្រពាំង​ជោរ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ លោក​បន្តថា ក្រោយ​ការចាប់ខ្លួន លោក សា​រ៉ុ​ម​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​។​​លោក​បន្តថា​៖ « លោក​ត្រូវបាន​ចាប់ខ្លួន​តាម​ដីកាចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ​»​។​

​លោក​ត្រូវបាន​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ធំ ចោទប្រកាន់​កំបាំងមុខ​ក្នុង​ឆ្នាំ ២០០៧ ពីបទ​ប្លន់ (​លួច​មាន​ស្ថាន​ទម្ងន់ទោស​)​។ ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកាចាប់ខ្លួន ប៉ុន្តែ​លោក សា​រ៉ុ​ម បាន​រត់គេចខ្លួន​។​លោក​បាន​កត់សម្គាល់ថា​៖ «​សា​រ៉ុ​ម​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​»​។​ប៉ុន្តែ​បញ្ហា​វា​នៅត្រង់ថា​តាំងពី​ពេល​ចុះឈ្មោះ​ជា​បេក្ខជន​និង​ចេញ​ឃោសនាបោះឆ្នោត​ហេតុ​អី​បានជា​សម​ត្ត​កិច្ច​មិន​ចាប់ខ្លួន​?​។​​លោក​បាន​បន្ថែមថា លោក សា​រ៉ុ​ម និង​ជនសង្ស័យ​ផ្សេងទៀត​ត្រូវបាន​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ៥ ឆ្នាំ​ក្នុង​ឆ្នាំ ២០១៣ ពីបទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​។​តុលាការ​ក៏បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ពួកគេ​ដែរ​។​

អនុប្រធាន​បក្ស​ភ្លើងទៀន លោក ជេ​ត គឹម​អ៊ាង មានប្រសាសន៍ថា ការចាប់ខ្លួន​លោក សា​រ៉ុ​ម ជា​រឿង​នយោបាយ មិនមែន​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​នោះទេ​។​លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​ឆ្ងល់​ថា​រឿងក្តី​លោក សា​រ៉ុ​ម បាន​កើតឡើង​ក្នុង​ឆ្នាំ ២០០២ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ទាំង​ប៉ូលិស និង​តុលាការ​មិនបាន​ចាប់ខ្លួន​គាត់​ទេ ពួកគេ​រង់ចាំ​រហូតដល់​គាត់​ជាប់ឆ្នោត​ជា​មេឃុំ​នៅ​ឆ្នាំនេះ​។​បើតាម​អនុប្រធាន​ក្រុមការងារ​មកពី​គណបក្ស​ភ្លើងទៀន​ខេត្តកំពង់ធំ លោក ឆាយ ចែង ឱ្យដឹងថា នៅ​ឆ្នាំ​២០១២ លោក ញឹម សា​រ៉ុ​ម បាន​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សាឃុំ​មកពី​គណបក្ស សម រង្ស៊ី ហើយ​ឆ្នាំ​២០១៧ លោក​ជាប់​ជា​ជំទប់​ទី​១ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ឆ្នាំ​២០២២ លោក​គឺជា​បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​។​

​ក្រៅពី​ការចាប់ខ្លួន​លោក ញឹម សា​រ៉ុ​ម​ហើយ​ដោះលែង​វិញ បេក្ខភាព​ចៅសង្កាត់រង​ទី​២​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន ស្នើ​ទៅ​ក្រសួងសុខាភិបាល​ឱ្យ​ពិនិត្យមើល​ចំពោះ​ការសម្រេច​លុបឈ្មោះ​ខ្លួន​ចេញ​ក្របខណ្ឌ​ក្រសួង ក្រោម​ហេតុផល​ថា​បានធ្វើ​ខុស​វិន័យ​នោះ​ឡើងវិញ​។​​លិខិត​បញ្ជាក់ថា រូបលោក​បានធ្វើការ​រ​យៈ​ពេល​២៧​ឆ្នាំ​ហើយ ប៉ុន្តែ​ពេលនេះ ក្រសួងសុខាភិបាល​លុបឈ្មោះ​លោក​ចេញពី​ក្របខណ្ឌ​ក្រសួង ក្រោម​ហេតុផល​ថា​ធ្វើ​ខុស​វិន័យ​។​លោក កែវ សុ​មុនី​ស្នើ​ទៅ​ក្រសួងសុខាភិបាល​ឱ្យ​បញ្ជាក់​ចំពោះ​វិធានការ​វិន័យ​ឱ្យបាន​ច្បាស់លាស់ ស្របទៅតាម​មាត្រា​៤០​នៃ​ច្បាប់​ស្ដីពី​សហ​លក្ខ​និ្ត​កៈ​មន្ត្រីរាជការ​ស៊ីវិល​កម្ពុជា ដោយសារ​ការ​លុប​នេះ ក្រសួង​មិនបាន​បញ្ជាក់​ទេ​។​

លោក កែវ សុ​មុនី ថា​ក្រសួង​បាន​លុបឈ្មោះ​របស់លោក​ចេញពី​ក្របខណ្ឌ​ភ្លាមៗ ដោយ​មិនបាន​ហៅ​ទៅ​ណែនាំ និង​បង្ហាញ​ពី​វិន័យ​ដែល​លោក​ធ្វើ​ខុស​នោះ​ឱ្យបាន​ច្បាស់លាស់​ឡើយ​។ លោក​ថា​៖ «​ខ្ញុំ​មិន​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ក្រសួងសុខាភិបាល​ទេ ប៉ុន្តែ​ជាការ​ស្នើ សុំឱ្យ​ពិនិត្យ​ករណីនេះ​ឡើងវិញ ពីព្រោះ​ករណីនេះ គាត់​ថា​មាន​ភាពមិនច្បាស់លាស់ គាត់​ថា​យើង​ខុស​ខាង​វិន័យ វា​អត់​ច្បាស់លាស់ ព្រោះ​គាត់​សរសេរ​ខ្លី​ពេក មិនដឹង​ខុស​វិន័យ​យ៉ាងម៉េច​! ព្រោះ​ជាធម្មតា ក្នុងតួនាទី​ក្របខណ្ឌ​មន្ត្រីរាជការ គេ​ត្រូវ​ហៅ​ណែនាំ​ដោយផ្ទាល់​មាត់​ឬ​ណែនាំ​ដោយ​លាយលក្ខណ៍អក្សរ តែ​នេះ គាត់​អត់​មានបាន​ហៅ​ណែនាំ​យើង​ទាំងអស់​»​។​
​ក្រៅពី​លោក កែវ សុ​មុនី កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ ប្រធាន​ក្រុមការងារ​បណ្តោះអាសន្ន​គ​ណ​បក្ស​ភ្លើងទៀន ខេត្ត​ត្បូងឃ្មុំ លោក អេង ស្រូ​យ ក៏​ត្រូវបាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​មន្ត្រីរាជការ​ដែរ​។​

​លោក អេង ស្រូ​យ បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់​ក្រសួងមហាផ្ទៃ​ដែលថា លោក​បោះបង់​ការងារ​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​។ លោក​បន្តថា រូបលោក​តែងតែ​មក​ធ្វើការ ទោះបីជា​មិនបាន​រាល់ថ្ងៃ​ក៏ដោយ ប៉ុន្តែ​មិនដែល​បោះបង់​ឡើយ​។​​ចំណែក​អនុប្រធាន​ក្រុមការងារ​បណ្តោះអាសន្ន​គ​ណ​បក្ស​ភ្លើងទៀន​នៅ​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ទៀត គឺ​លោក ថា​ន់ ណារិន ក៏ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ក្រសួង​ដែរ​។ លោក ថា​ន់ ណារិន មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត កត់សម្គាល់ថា ការ​លុបឈ្មោះ​បេក្ខភាព​គណបក្ស​ភ្លើងទៀន​ចេញពី​ក្របខណ្ឌ​មន្ត្រីរាជការ​មួយរយៈ​ចុងក្រោយ ដែល​ក្រសួង​សម្រេច​នោះ មិនបាន​បង្ហាញ​ហេតុផល​ណាមួយ​ឱ្យបាន​សមរម្យ​នៅឡើយ​។ មួយវិញទៀត លោក​សង្កេតឃើញថា អ្នក​ដែល​ទៅ​ឈរ​ជា​បេក្ខភាព​បក្ស​ភ្លើងទៀន​នោះ ពួកគេ​បានដាក់​ពាក្យសុំច្បាប់​ត្រឹមត្រូវ​ដែរ​។​
​លោក​ថា​៖ «​ចំណុច​ទាំងអស់​ហ្នឹង វា​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល ដែល​គេ​យល់ឃើញថា វា​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការចូលរួម​ជីវភាព​នយោបាយ​របស់​គាត់​ជាមួយ​គណបក្ស​ភ្លើងទៀន បានជា​មានការ​លុបឈ្មោះ​ពួកគាត់ អាហ្នឹង​បើសិនជា​គ្មាន​ហេតុផល​ណា​ពន្យល់​ឱ្យបាន​ច្បាស់លាស់​នោះទេ​។ យើង​ឃើញ​ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​មក វា​មាន​ករណី​ផ្ទួនៗ ដែលនាំឱ្យ​មានការ​រិះគន់​ជាច្រើន ទាក់ទង​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​គណបក្ស​ភ្លើងទៀន​»​។​

​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក លោក សំ គ​ន្ធា​មី មានប្រសាសន៍ថា បើសិនជា​បេក្ខភាព​ដែល​ត្រូវបាន​ក្រសួង​លុបឈ្មោះ​ចេញ បាន​សុំច្បាប់​ត្រឹមត្រូវ​នោះ ការ​លុបឈ្មោះ​ពួកគេ​ចេញ វា​ខុសពី​បែបបទ​រដ្ឋបាល ហើយ​វា​ជាការ​រើសអើង​ផ្នែក​នយោបាយ​ផងដែរ​។​​លោក​ថា​៖ «​អាហ្នឹង​ជាការ​គាបសង្កត់​ផ្នែក​នយោបាយ គ្រាន់តែ​គេ​មក​ចូលរួម​ផ្នែក​នយោបាយ គេ​បានរៀបចំ​ឯកសារ​រួចហើយ​។ យើង​ទៅ​គាបសង្កត់​ដាក់​សម្ពាធ​លើ​គេ ដោយ​ដក​ក្របខណ្ឌ​ជា​មូលដ្ឋាន​ដើម្បី​បញ្ឈប់​ហ្នឹង​»​។​a candle party1 a candle party2 a candle party4 

 

​