» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1121 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120797 នាក់

អភិបាលក្រុង​ប៉ា​រិ​ស​គាំទ្រ​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ទីក្រុង​និយាយ​ភាសារ​បារាំង​

 

​ប៉ា​រិ​ស​៖​លោកជំទាវ អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) អភិបាលក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​អន្ដរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF)​បាន​គាំទ្រ​ទីក្រុង​ភ្នំពេញ​ជា​កន្លែង​ប្រជុំ​មហាសន្និបាត AIMF លើក​ទី​៣៩​។​a khuong paris1 

ការប្រកាស​នេះ​ថ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ពេលដែល លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ។​

​លោកជំទាវ អភិបាលក្រុង​ប៉ារីស បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ មក​សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​កិច្ចប្រជុំ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ របស់​សមាគម AIMF លើក​ទី ៨៧ នៅ​ទីក្រុង​លី​ល ( Lille ) សាធារណរដ្ឋ​បារាំង​។ លោកជំទាវ​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ​ក្នុង​ក្របខណ្ឌ AIMF ប្រចាំ​ទ្វីបអាស៊ី និង​បាន​គូសបញ្ជាក់​ផងដែរ​ថា​ទីក្រុង​ប៉ារីស នឹង​បន្ត​ទំនាក់ទំនង​ល្អ​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​ជាមួយ​រាជធានី​ភ្នំពេញ​។

​ក្រៅពី​អរគុណ​លោកជំទាវ​អភិបាលក្រុង​ប៉ារីស​ដែល​តែងតែ​បន្ត​គាំទ្រ​កិច្ចការ​សហប្រតិបត្តិកា​រ​ទ្វេភាគី រវាង​រាជធានី​ភ្នំពេញ​-​ទីក្រុង​ប៉ារីស​លោក​អភិបាល​រាជធានី​បាន​សំណូមពរ​ស្នើសុំ​ឲ្យ​ទីក្រុង​ប៉ារីស​គាំទ្រ និង​ជួយ​ដល់​រាជធានី​ភ្នំពេញ​លើ​៣​ចំណុច ដូចខាងក្រោម​៖
១. បន្ត​ជួយ​គាំទ្រ​រាជធានី​ភ្នំពេញ នៅក្នុង​ក្របខណ្ឌ ការងារ​របស់ AIMF និង​ស្នើ​លោកជំទាវ​គាំទ្រ​ដល់​រាជធានី​ភ្នំពេញ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមាគម​អន្ដរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ នៅ​ឆ្នាំ​២០១៩​។​២. ជួយ​ដល់​រាជធានី​ក្នុងការ​បញ្ជូន​អ្នកជំនាញការ​មក​ផ្តល់យោបល់​លើ​ការសិក្សា​រៀបចំ​ផ្លូវ​ឯកទិស​

៣. ជួយ​ដល់​រាជធានី​ភ្នំពេញ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង ទំនើប​ទាន់សម័យ​ប្រកបដោយ​បរិស្ថាន​ល្អ​។
​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​អញ្ជើញ​លោកជំទាវ​អភិបាលក្រុង​ប៉ារីស បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នាពេល​អនាគត ដើម្បី​បន្ត​រឹតចំណង​មិត្តភាពរ​វា​ង​ទីក្រុង​យើង​ទាំងពីរ​។​

​លោកជំទាវ​អភិបាលក្រុង​ប៉ារីស​បាន​គាំទ្រ​ដល់​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត AIMF លើក​ទី​៣៩ ដោយ​នឹង​លើកយក​បញ្ហា​នេះ​ក្នុង​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​ដើម្បី​សម្រេច​។ លោកជំទាវ​ឯកភាព​ថា​នឹង​រៀបចំ​ក្រុមបច្ចេកទេស និង​ជំនាញការ​ដើម្បី​ធ្វើការ​សិក្សា​បច្ចេកទេស​លើ​ការគ្រប់គ្រង​ចរាចរណ៍ និង​លើ​ការងារ​បរិស្ថាន ជាពិសេស​លើ​ការគ្រប់គ្រង​សំណល់​សល់​ពី​ការសាងសង់​សំណង់​ធំៗ ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ទីក្រុង​ទាំងពីរ​។ លោកជំទាវ​ឯកភាព​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​បន្ត​រឹតចំណង​មិត្តភាពរ​វា​ង​ទីក្រុង​ទាំងពីរ​។​a khong paris 

​