» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1265 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120941 នាក់

ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ

 

ភ្នំពេញ៖ថ្ងៃទី២កញ្ញាទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុនដោយមាន​អ្នក​គាំទ្រ​អមដំណើរ​ប្រមាណ ៥០​នាក់ បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នរោត្ត​ម សីហមុនី ដើម្បី​ស្នើ​សុំ​ព្រះ​អង្គ​ស្តារ​សិទ្ធិនយោបាយ និង​សេរីភាព​របស់​លោក​ឡើង​វិញ​។មន្ត្រី​ព្រះបរមរាជវាំង លោក ប៊ុ​ត វណ្ណថា បាន​ទទួលញត្តិ​ពី​លោក រ៉ុង ឈុន ប៉ុន្តែ​មិនបាន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​។a rong chhun king 

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន លោក រ៉ុង ឈុន បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា សំណើ​របស់​លោក​នឹង​ត្រូវ​បាន​ពិចារណា ជាពិសេស​បន្ទាប់ពី​តុលាការ​កំពូល​បាន​តម្កល់​ការ​ផ្តន្ទា​ទោស​របស់​លោក និង​ដាក់​កំហិត​លើ​សកម្មភាព​នយោបាយ​របស់​លោក​។

លោក​បាន​លើកឡើង​ថា សេចក្តី​សម្រេច​របស់​តុលាការ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ក្រុម​ប្រឆាំង​។លោក​បាន​ថ្លែង​ថា​៖ «ប្រសិនបើ​អាជ្ញាធរ​នៅតែ​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ក្រុម​ដែល​មាន​ទស្សនៈ​ខុស​ពី​ខ្លួន កម្ពុជា​នឹង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ជាពិសេស​ក្នុង​បរិបទ​នៃ​ជម្លោះ​ព្រំដែន»។

នៅក្នុង​ញត្តិថ្វាយ​ព្រះមហាក្សត្រ​កាលពី​ម្សិល​មិញ លោក រ៉ុង ឈុន បាន​បដិសេធ​ការចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក​។លោក​បាន​សរសេរ​ថា​៖ «ខ្ញុំ​មិន​បាន​ញុះញង់ បង្ក​ហេតុ ឬប្រឌិត​ព័ត៌មាន​ក្នុង​គោលបំណង​បង្ក​ឱ្យ​មាន​កំហឹង​ពី​សា​ធារណជន ឬបង្ក​ភាព​ចលាចល​ធ្ងន់ធ្ងរ​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​សង្គម ដូច​ការចោទប្រកាន់​នោះ​ទេ»។

លោក រ៉ុង ឈុន បាន​បន្ត​ថា ការ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​របស់​លោក ផ្តោត​លើ​អ្វី​ដែល​លោក​ហៅ​ថា សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​ដីធ្លី និង​លំនៅឋាន​របស់​ពួកគេ​។លោក​បាន​បន្ថែម​ថា ក្នុង​ពេល​ចូលរួម​ពិធី​សម្ពោធ​ទីស្នាក់​ការ​គណបក្ស​កម្លាំងជាតិ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល លោក​បាន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច ដែល​លោក​ចាត់ទុកថា​ជា​ការពិត​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​។

លោក រ៉ុង ឈុន ក៏បាន​ការពារ​ការ​លើកឡើង​របស់​លោក​ពាក់ព័ន្ធ​នឹង​ព្រំដែន និង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​ចាត់ទុក​ថា ជា​ការ​អនុវត្ត​សិទ្ធិ និង​ការ​ទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​ផលប្រយោជន៍ និង​អធិបតេយ្យភាព​ជាតិ​។លោក​បាន​សរសេរ​ថា​៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ព្រះករុណា​ព្រះមហាក្សត្រ នឹង​ព្រះរាជ​អន្តរាគមន៍ និង​ស្នើ​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​សំណុំរឿង​របស់​ខ្ញុំ ទម្លាក់​ចោល​ការចោទប្រកាន់ និង​ស្តារ​សិទ្ធិ និង​សេរីភាព​ពេញលេញ​របស់​ខ្ញុំ​ឡើងវិញ»។

កាលពី​ថ្ងៃទី​១៩ ខែមិ​ថុ​នា តុលាការ​កំពូល​បាន​តម្កល់ទោស​ជាប់ពន្ធនា​គាររយៈពេល ៤​ឆ្នាំ​របស់​លោក រ៉ុង ឈុន ប៉ុន្តែ​បាន​ព្យួរ​ទោស ៣​ឆ្នាំ និង​ដាក់​កំហិត​លើ​សកម្មភាព​នយោបាយ និង​សិទ្ធិ​ផ្សេងទៀត​របស់​លោក​។លោក រ៉ុង ឈុន ដែល​មាន​អាយុ ៥៧​ឆ្នាំ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​មិន​ឱ្យ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​។