» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1241 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120917 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​

 

​ភ្នំពេញ​៖​នា​យប់​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ តាមរយះ​បណ្តាញ​សង្គម​ផ្លូវការ សម្តេច​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានលើកឡើង​តាមរយះ​សំណេរ​ថា “​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំ​សូម​ស្វាគមន៍​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) គ្រប់ពេលវេលា​”​។​a tasuch 

​បន្ថែម​លើ​នេះ​សម្តេច​បវរ​ធិបតី​បាន​បញ្ជាក់ថា “​មិន​ត្រឹមតែ​ចំពោះ​លោក​ឪ​ស៊ុ​ច​ទេ បើសិន​ជាមាន​ព្រះ​តេជគុណ​ព្រះ​ថេ​រា​នុ​ថេរៈ​អង្គណា ឬ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ដែល​ទទួលរង​នូវ​ការរើសអើង ឬ​ការ​មាក់ងាយ ដោយសារតែ​ខ្លួន​ជា​ខ្មែរ ឬ​ដោយសារតែ​ការបញ្ចេញមតិ​ការពារ​នូវ​យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និង​ភាពត្រឹមត្រូវ​របស់​កម្ពុ​ជា ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូម​និមន្ត​និង​អញ្ជើញ​ព្រះ​តេជគុណ​និង​បងប្អូន​មក​រស់នៅ​នៅ​ប្រទេស​កម្ពុជា​”​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា “​រាជរដ្ឋាភិបាល និង​ប្រជាជន​ខ្មែរ​ស្វាគមន៍​ព្រះ​តេជគុណ និង​បងប្អូន​គ្រប់ពេលវេលា ហើយ​ធានាថា នឹងមិន​មានការ​រើសអើង ឬ​ចាប់​ជនជាតិខ្មែរ​យើង​បញ្ជូនទៅ​ប្រទេស​ណា​ផ្សេង​នោះទេ​”៕

​