» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3062 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084588 នាក់

ដំរីព្រៃ១ក្បាលជាប់ផុងស្លាប់ក្នុងរណ្តៅគ្រាប់បេនៅមណ្ឌលគិរី

មណ្ឌលគិរី​៖ ដំរីព្រៃ ឬ​ដំរី​អាស៊ី ឈ្មោល​១​ក្បាល អាយុ​ប្រហែល​៣០​ឆ្នាំ និង​មាន​ទំងន់​ប្រមាណ​៣​តោន ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ស្លាប់ នៅក្នុង​រណ្ដៅ​គ្រាប់បែក​មួយ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២៤​។​a elefen die1 

​លោក ឌិន ប៊ុនធឿន ប្រធានស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី បានឱ្យដឹងថា មន្ត្រី​ជំនាញ បាន​សហការ​ជាមួយ​មន្ត្រី​អង្គការ WCS និង​អាជ្ញាធរ​មូលដ្ឋាន បាន​អន្តរាគមន៍​ស្រង់​ដំរីព្រៃ ពីរ​ណ្តៅ​ដី រួចហើយ​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២៤ ដើម្បី​ធ្វើ​កោសល្យវិច័យ​ដោយ មន្ត្រី​ជំនាញ​ពេទ្យសត្វ នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី និង​ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ សង្គ្រោះ​និង​ព្យាបាល សត្វព្រៃ​នៃ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម​ភ្នំ​តា​ម៉ៅ​។​

​ក្រុមការងារ​ជំនាញ​នៅលើ​ទីតាំង បាន​សន្និដ្ឋាន​ជំហាន​ដំបូង ថា​ដំរីព្រៃ​មួយ​ក្បាល​នេះ ប្រហែល​ជាប់ផុង​មួយ​រយៈពេល​មុននឹង​ស្លាប់ ក្នុង​យៈ​ពេល​១​ថ្ងៃ ទៅ​២​ថ្ងៃ មុនពេល​អ្នកស្រុក​បាន​ប្រទះឃើញ និង​បាន​រាយការណ៍​មក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​។ តាម​ការពិនិត្យ​ដោយផ្ទាល់ សព​ដំរី​មាន​ស្នាមរបួស​ជើង​មុខ ហើយ​ជា​ដំរី​មួយ​ក្នុងចំណោម ហ្វូង​របស់​វា​មាន​ចំនួន​ពី​១០ ទៅ​២០​ក្បាល ធ្លាប់បាន​បង្ហាញខ្លួន នៅ​តំបន់​នេះ ម្តងមកហើយ កាលពី​ខែមេសា​កន្លងទៅ​។​​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​សំដែង​ការសោកស្តាយ​យ៉ាងខ្លាំង និង​ចាត់ទុក​ការស្លាប់​ដំរី​១​ក្បាល​នេះ ថា​ជាការ​បាត់បង់​ធនធានធម្មជាតិ ដ៏​មាន​សារៈសំខាន់​។​លោកថា ហ្វូង​ដំរីព្រៃ ឬ​ដំរី​អាស៊ី នៅតាម​តំបន់ការពារធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី បានបង្ហាញ​ខ្លួន​ញឹកញាប់ និង​មាន​ចំនួន​ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ ដែល​បង្ហាញ​ពី​លទ្ធផល​បញ្ជាក់ថា ពួកវា​រស់នៅ​សុខសាន្ត និង​បង្កើត​កូនចៅ​ជា​បន្តបន្ទាប់ ហើយ​អាច​បញ្ជាក់បាន​ថា​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ ធានាបាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បរិស្ថាន បានល្អ​ប្រសើរ នៅតាម​ប្រព័ន្ធ​ការពារ​ធម្មជាតិ​។​

​លោក ខ្វៃ អាទិ​ត្យា បាន​ជំរុញឱ្យមាន​ការចូលរួម​ពង្រឹង​កិច្ចសហការ​ពី​អ្នកពាក់ព័ន្ធ ក៏ដូចជា​ពី​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ក្នុងការ​អភិរក្ស​សត្វ​ដំរី ជាពិសេស​ការការពារ​ទីជម្រក​របស់រប​ស់វា​។ ក្រៅពី​ជំរុញ​សកម្មភាព​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការស្តារ​ទីជម្រក អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ជំរុញ​ឱ្យ​កាត់បន្ថយ​ជម្លោះ រវាង​មនុស្ស​និង​ដំរី កុំឱ្យ​មានការ​ប្រមាញ់​សត្វព្រៃ ជា​ចាំបាច់ និង​ជួយ​បង្កើន​នូវ​ជម្រក​បៃតង គឺ​បង្កើន​គម្រប​ព្រៃ សម្រាប់​ការរស់នៅ​សុខសាន្ត របស់​ជីវៈចម្រុះ​ដូចជា​ភេទ​សត្វ​ដំរី​ជាដើម​។​

​យោងតាម​ការសិក្សា DNA លើ​ចំនួន​សត្វ​ដំរីព្រៃ របស់​មន្ត្រី​ជំនាញ ក្រសួងបរិស្ថាន សហការ​ជាមួយ​ដៃគូ នាពេល​កន្លងមក ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ ៣៥០​ក្បាល កំពុង​រស់នៅ ក្នុង​តំបន់ការពារធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គី​រី​។ ចំណែក​នៅ​ទូទាំងប្រទេស​កម្ពុជា ដំរី​អាស៊ី​មាន​ប្រមាណ​ពី ៤០០ ទៅ ៦០០​ក្បាល ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី ដែលជា​តំបន់​ជីវៈចម្រុះ ដ៏​សំបូរបែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។​a elefen die a elefen dia 

​