» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1167 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120843 នាក់

សម្តេច​ក្រឡាហោម​៖​អភិបាលថ្មីខេត្ត​រតនៈគីរី​ត្រូវខិតខំ​បង្ក្រាប់​បទល្មើស​តាម​ព្រុំដែន​និង​ឆ្លងដែន​

 

​រតនគិរី​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​អភិបាល​ថ្មី នៃ​ខេត្តរតនគិរី ត្រូវខិតខំ​ថែរក្សា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​សាធារណៈ ជាពិសេស គឺ​ការបង្ក្រាប​បទល្មើស​នានា និង​ជំរុញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​។a sar kheng roit1 

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ក្នុង​ពិធី​ប្រកាស​ឱ្យចូល​កាន់​មុខតំណែង​លោក ញ៉ែម សំអឿន ជា​អភិបាល​ខេត្តរតនគិរី ជំនួស​លោក ថង សាវុន ដែល​ត្រូវបាន​ផ្លាស់ប្តូរ និង​តែងតាំង​ជា​អភិបាលខេត្ត​មណ្ឌលគិរី

​សម្តេច​ក្រឡាហោម បាន​សម្ដេច​ក្រឡាហោម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​លោក ថង សាវុន ដែល​ក្នុង​រយៈពេល​កន្លងមក​បាន​ខិតខំ​បំពេញភារកិច្ច​ដឹកនាំ សម្របសម្រួល សហការ​ជាមួយ​ក្រុមប្រឹក្សា មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង និង​ប្រជាពលរដ្ឋ ធ្វើឱ្យ​ខេត្តរតនគិរី​មានការ​អភិវឌ្ឍ​រីកចំរើន ការពារ​បាន​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សារ​ណៈ ពិសេស​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ទោះបី​ចុង​ក្រោយនេះ​មានការ​ប្រឈម​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។

ជាមួយគ្នានេះ សម្ដេច​បានស្នើ​ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ទាំងអស់​សូម​ផ្ដល់​ការគាំទ្រ​លោក ញ៉ែម សំអឿន ក្នុងការ​កិច្ចការ​បំរើ​ជាតិ និង​ប្រជាជន ក្នុងឋានៈ​ជា​អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​។​​សម្តេច​ក៏បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​ថ្មី ឱ្យ​ខិតខំ​បង្ក្រាប​នូវ​រាល់​បទល្មើស​នានា ជាពិសេស ការរត់ពន្ធ​មនុស្ស និង​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការរត់ពន្ធ និង​ជួញដូរ​គ្រឿងញៀន​នៅតាម​ព្រំដែន​។ ក្រៅពីនេះ ត្រូវខិតខំ​គ្រប់គ្រង និង​ការពារ​ព្រៃឈើ និង​ឧទ្យាន​ជាតិ ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

​សម្តេច​ក្រឡាហោម ក៏បាន​ណែនាំ​ឱ្យ​ខិតខំ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ជាពិសេស គឺ​ការបម្រើ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។ សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា អាជ្ញាធរ ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុងការ​ទទួលយក​មតិ​ផ្ទុយ​ក្នុងន័យ​ស្ថាបនា​ដែល​ស្រប​នឹង​ស្ថានការណ៍​ជាក់ស្តែង​៕a sar kheng roit 
​