» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1130 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120806 នាក់

សម្តេច​តេ​ជោ​ប្រកាស​គាំទ្រកូន​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​

 

​ខេត្ត​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត​បុត្រ​ច្បង​សម្តេច​តេ​ជោ ជា​បេក្ខភាព​មួយរូប ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​»​កម្ពុជា​។ ទាក់ទង​រឿងនេះ​សម្ដេច តេ​ជោ​ហ៊ុន សែនថ្លែងក្នុងពិធីសម្ពោធសមិទ្ធិផលក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២ធ្នូ បាន​ចោទ​ជា​សំនួរ​វិញ​ថា៖ កូន​អ្នកដទៃ​ធ្វើ​នាយករដ្ឋមន្ត្រី​បន្តបាន ហេតុអ្វី​កូន​សម្ដេច ធ្វើ​មិនបាន​?a manet prim1 

​ប្រមុខ រដ្ឋាភិបាល​កម្ពុជា បាន លើកយក ករណី​នៅ​ប្រទេស​ជប៉ុន លោក ស៊ិន ហ្ស៊ូ អា បេ ដែលមាន ឪពុក ជា អតីតរដ្ឋមន្ត្រី​ការបរទេស លោក ស៊ិន តា​រ៉ូ​អា​បេ និង​មាន​ជីតា​ជា​អតីត​នាយករដ្ឋមន្ត្រី ហើយ ក្រោយមក លោក អា បេ ក្លាយជា នាយករដ្ឋមន្ត្រី ។ លោក អា បេ បាន កាន់តំណែង នាយករដ្ឋមន្ត្រី ២ លើក ២០០៦ ដល់ ២០១៧ និង ២០១២ ដល់ ២០២០ ដោយ សុំលាលែង ចេញពី តំណែង ដោយសារ បញ្ហា សុខភាព ។ អា បេ កាន់តំណែង ជា នាយករដ្ឋមន្ត្រី យូរ ជាងគេ នៅក្នុង ប្រទេស ជប៉ុន ។

​បើតាម សម្ដេច ហ៊ុន សែន ទោះបីជា កូន សម្ដេច ឈរឈ្មោះ ជា នាយករដ្ឋមន្ត្រី ក្តី ប៉ុន្តែ ត្រូវ ឆ្លងកាត់ បោះឆ្នោត ។​សម្រាប់​កម្ពុជា « អនាគត នៅពេល​ក្រោយ ហ៊ុន សែន , ហ៊ុន ម៉ា​ណែ​ត​(​អតីត​និស្សិត​ចេញពី​សាលា​យោធា​អាមេរិក​(west Point )​បច្ចុប្បន្ន​មេ​ទ​ព័​ជើងគោក​តួនាទីក្នុងបក្សជាសាមជិកអចន្ត្រៃយ៍និងជាប្រធានចលនាយុវជនគណបក្សគឺជា​បេក្ខភាព​មួយ ក្នុងចំណោម​នាយករដ្ឋមន្ត្រី មិនមែន​មានតែ​១​នាក់​។ ប៉ុន្តែ (​ហ៊ុន ម៉ា​ណែ​ត​) ទទួល​បានការ គាំទ្រ ពី ឪ​វា​ពេញលេញ គឺ ហ៊ុន សែន(ដែលជាប្រធានគណបក្ស) » ។

សម្តេច​បន្តថា បេក្ខភាព នាយករដ្ឋមន្ត្រី មាន ច្រើន រូប ទៀត នៅក្នុង បក្ស ក្នុងនោះ មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផងដែរ ។​សម្ដេច ហ៊ុន សែន ប្រកាស​ច្បាស់​ថា សម្ដេច ស ខេង , សម្ដេច ទៀ បាញ់ , លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មិន​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ​។ «​បើ​គង់តែ ខេង , បាញ់ , ឆៃលី ធ្វើជា​នាយករដ្ឋមន្ត្រី​ដដែល ឱ្យ​ខ្ញុំ​ធ្វើ​ដដែល​តែម្ដងទៅ វា​មិន​ស្រួល​ជាង​»​។​a manet prim a manet prim2 a manet prim3 

​