» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 778 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120454 នាក់

ចៅក្រម ឬ​ព្រះរាជអាជ្ញា​ណា​ដែលមាន​មុខងារ​ពីរ​ត្រូវដាក់​ពាក្យស្នើសុំ​ផ្តាច់​មួយ​!

 


​ភ្នំពេញ​៖ លោក​សំ​ប្រជា​មាន​និ​ត​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នៅ​ថ្ងៃទី​១៥​កញ្ញា​បានចេញ​លិខិត​ជូនដំណឹង​មួយ ជម្រាបជូន ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី ជា​ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​រឿង​វិសម​ត្តភាព​នៃ​ការងារ​។a judge

លិខិត​ជូនដំណឹង​បញ្ជាក់ថា អនុលោម​តាម​មាត្រា​៤៤ និង​មាត្រា​១០៦ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា គឺ​ការបំពេញ មុខងារ​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា​នៅ​គ្រប់​សាលាជម្រះក្តី ឬ​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី មាន​វិ​សមិត ភាពជា​មួយ​ការបំពេញ​មុខងារសាធារណៈ មុខងារ​ជា​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា សមាជិក​រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មុខងារ​ទទួល​អាណត្តិ​ដោយ​ការបោះឆ្នោត​ដ៍ទៃទៀត ឬ​មុខងារ​ជាទី​ប្រឹក្សា​គ្រប់​ឋានានុក្រម លើកលែងតែ​មានប​ទប្ប​ញ្ញត្តិ​ផ្ទុយ​ពីនេះ​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​កំពុង​បំពេញ​មុខងារ​នៅ​សាលា ជម្រះក្តី ឬ​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខងារ​ដូច​បាន​រៀបរាប់​ខាងលើ ហើយ​មាន បំណង​ចង់​នៅ​បំពេញ​មុខងារ​ណាមួយ​ដែលមាន​វិសមិតភាព​ដូច​បាន​រៀបរាប់​ខាងលើនេះ ត្រូវ​មក​ដាក់ពាក្យ សុំ​ផ្តាច់​ពីមុខ​ងារ​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា នៅ​អគ្គលេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឱ្យបាន យ៉ាងយូរ​ត្រឹម​ដំណាច់ឆ្នាំ​២០២០ ដើម្បី​អនុវត្ត​ឱ្យស្រប​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​។​

​ក្នុងករណី​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែលមាន​ពាក់ព័ន្ធ ហើយ​មិន​បំពេញ​កាតព្វកិច្ច​ឱ្យបាន​ទាន់ពេល វេលា​ដូច​ជម្រាបជូន​ខាងលើ​នោះទេ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នឹង​ពិនិត្យ​ចាត់ការ​តាម​នីតិវិធី​ជា​ធរមាន​។​មានការ​កត់​ស​ម្គា់​ថា​សេចក្តីជូនដំណឹង​មិន​បញ្ជាក់​ពិ​វិសម​ត្តភាព​ជាមួយ​ការងារ​ជា​សមាជិក​គណបក្សនយោបាយ​នោះទេ​!?​។​a judge1 

​