» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1294 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120970 នាក់

ជូនដំណឹង​សម្រាប់​ពលករ​ខ្មែរ​ប្រទេស​ម៉ាឡេស៊ី​ពន្យា​កម្មវិធី​វិលត្រឡប់​ទៅ​ស្រុក​ដល់​ចុងឆ្នាំ​២០២១

 

​ប្រទេស​ម៉ាឡេស៊ី​៖ រដ្ឋាភិបាល ម៉ាឡេស៊ី​បានសម្រេច​បន្ត​កម្មវិធី Repatriation Recalibration Programme រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២១ ឬ​រហូតដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រូវបាន​បញ្ចប់​។​នេះ​ជា​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សូម​ជម្រាប​ជូនដំណឹង​ដល់ ពលរដ្ឋ ពលករ​-​ពល​ការិនី​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​a akhmer2 

​បើតាម​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានរៀបចំ​បញ្ញវ័ន្ត​ពិសេស (Special Counters) នៅ​អាកាសយានដ្ឋាន អន្តរជាតិ​គូ​ឡា​ឡាំ​ពួ (KLIA)​ដើម្បី​ជួយ​សម្របសម្រួល​ដល់​ជនបរទេស​ខុសច្បាប់​ទាំងអស់​ដែលមាន​បំណង វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​តាម​រយៈ​កម្មវិធី​Recalibration Programme ដោយ​មិនចាំបាច់ ធ្វើការ​ណាត់ជួប​តាម​ប្រព័ន្ធ​អន​ឡាញ (Online Appointment System – STO)​។ ដើម្បី​ចូលរួម​កម្មវិធី​នេះ នៅ KLIA ជនបរទេស​ខុសច្បាប់​ទាំងអស់​ត្រូវមាន​ឯកសារ និង​បំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​៖

– លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ និង​ច្បាប់​ថតចម្លង​– សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​– ត្រូវ​ទៅដល់​អាកាសយានដ្ឋាន KLIA យ៉ាងហោចណាស់​រយៈពេល​៦​ម៉ោង មុន​ការហោះហើរ = បង់ថ្លៃ​ផាកពិន័យ​ចំនួន​៥០០​រីង​ហ្គី​ត ដោយ Debit Card, Credit Card ឬ Touch N’ Go e-Wallet ត្រូវមាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​១៩ (RT-PCR Test) ដែលមាន​សុពលភាព​រយៈពេល ៧២​ម៉ោង​មុន​ការហោះហើរ​។​

​កម្មវិធី Recalibration Programme បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ (២៤​ម៉ោង​/៧​ថ្ងៃ​) ចាប់ពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០២១ តទៅ​។ អ្នកចូលរួម​កម្មវិធី​នេះ​ត្រូវ​ចូល​តាម​ច្រកទ្វារ​ទី​២ ទី​៣ ទី​៥ ឬ​ទី​៦ នៅ​ជា​ន់ទី​៥ កន្លែង​ចេញដំណើរ (Departure Hall) ដើម្បី​វាស់​កម្ដៅ មុននឹង​ទៅ​ដំណើរការ​ឯកសារ​នៅ​ជាន់​ទី​៣ ជិត​កន្លែង​មកដល់​របស់​អ្នកដំណើរ​ក្នុងស្រុក​(Domestic Arival Area) នៃ KLIA​។​a akhmer1 

​