» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 809 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120485 នាក់

នាយករដ្ឋមន្ត្រី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ននិងបងប្អូនអ្នកសារព័ត៌មាន ដែលខំចុះយកព័ត៌មាន ផ្សព្វផ្សាយជូនសាធារណជនជាតិ-អន្តរជាតិ បានយល់ដឹងអំពីសភាពការណ៍ពិតរបស់កម្ពុជា

 

 

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ននិងអង្គភាពសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ជូនសាធារណជនជាតិ-អន្តរជាតិ បានយល់ដឹងអំពី សភាពការណ៍ពិតរបស់កម្ពុជា។a club jour3

រយៈសារលិខិត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានដាក់ចេញ នូវវិធានការនានាក្នុងការគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយដល់សាធារណជន ធ្វើការតម្រង់ទិស និងសម្របសម្រួលការងារជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្នុងការចុះយកព័ត៌មានដល់ទីតាំងផ្ទាល់ ដើម្បី ផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ និងពិភពលោកបានយល់ដឹងអំពីសភាពការណ៍ពិតនៃបញ្ហា ជម្លោះព្រំដែនដែលបានកើតឡើង និងបន្ថយកម្ដៅភាពតានតឹងទាំងយោធា និងសមរភូមិនយោបាយ សតិអារម្មណ៍ និងជាពិសេសឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃឬប្រឌិត និងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ញុះញង់ បញ្ឆេះកំហឹង ដើម្បីបង្កើតឱ្យមានអរិភាពជាតិសាសន៍ និងជំរុញស្ថានការណ៍ ឱ្យកាន់តែមានភាពតានតឹង ដែលអាចពង្រីកពីការប៉ះទង្គិចដោយប្រដាប់អាវុធទៅជាសង្គ្រាមរវាងប្រទេស និងប្រទេស បង្កបញ្ហាគ្រប់រូបភាពក្នុងចេតនាបំបាត់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងនិងឯកភាពជាតិខ្មែរ ដែលជាកម្លាំងចលករដ៏រឹងមាំក្នុងបុព្វហេតុការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

សម្តេចបវរធិបតី បានបញ្ជាក់ថា "ខ្ញុំសូមកោតសរសើរដោយស្មោះ និងសូមចាត់ទុក នូវបេសកកម្មដ៏មានសារៈសំខាន់របស់បងប្អូន អ្នកសារព័ត៌មាន ជាការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាព".។

សូមបញ្ជាក់ថា ៖ ឆ្នាំនេះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាបានលើកយកប្រធានបទដូចខាងលើដើម្បីពិភាក្សាផ្លាស់ ប្តូរយោបល់និងចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មានក្នុង ការជំរុញការអប់រំបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីការទទួលខុសត្រូវលើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ការផ្សាយផ្ទាល់ រួមទាំងច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងជម្លោះព្រំដែន ចៀសវាងបញ្ហា ប្រឈមនឹងផ្លូវច្បាប់ និងការរិះគន់ពីសាធារណជន និងរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងការអភិវឌ្ឍវិស័យសារ ព័ត៌មាននៅកម្ពុជា។a manet editor a manet editor1 a manet editor2 a manet editor3