» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1474 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121150 នាក់

មហាក្សត្រ​ផ្ញើ​សា​រំលែក​ទុក្ខ​ចិន​រឿង​ទឹកជំនន់​!


​ភ្នំពេញ​៖​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ នេះ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សម្ដែង​នូវ​ការសោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ក្នុង​ព្រះបរមនាម​ព្រះអង្គ​ផ្ទាល់ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជូន​ចំពោះ លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ការទទួល​រងគ្រោះ​ធម្មជាតិ​ទឹកជំនន់ នៅក្នុង​ខេត្ត​ហ៊ឺ​ណាន (Henan) ។​a china king1 

ព្រះរាជសារ​ចុះ ព្រះករុណា បាន​មាន​ព្រះរាជបន្ទូល​ថា​“​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ ឯកឧត្តម ចំពោះ​ការបាត់​បង់ជីវិត និង​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នៅ​ភាគ​កណ្តាល​ទីក្រុង​ជឹ​ង​ចូ​វ (Zhengzhou) និង​ទីក្រុង​ជាច្រើន​ទៀត​នៃ​ខេត្ត​ហ៊ឺ​ណាន​”​។​​ព្រះករុណា បានបញ្ជាក់​បន្ថែម​ក្នុង​ព្រះរាជសារ​ថា ទ្រង់ និង​សម្តេចព្រះ​មហាក្សត្រី ជឿជាក់ថា ឯកឧត្តម រួមជាមួយ​នឹង​បក្ស​កុម្មុយនីស្ត ក្រុមប្រឹក្សារដ្ឋ និង​កងទ័ព​រំដោះប្រជាជន និង​ប្រជាជន​ចិន​ទាំងអស់ នឹង​ជំនះបាន​នូវ​គ្រោះមហន្តរាយ​នេះ​ជាក់​ជាមិនខាន​។​

​ខេត្ត​ហ៊ឺ​ណាន គឺជា​ខេត្ត​មួយ​ដែលមាន​ប្រជាពលរដ្ឋ​កំពុងតែ​ទទួលរង​នូវ​គ្រោះថ្នាក់​បាត់បង់​ជីវិត​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​នៅក្នុង​ទឹកជំនន់​ដែល​កើតមានឡើង​កាលពី​សប្តាហ៍​មុន​។​​មនុស្ស​រ៉ាប់​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ជន់​លិច​នៅ​ចិន​ភាគ​កណ្តាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កក្កដា នៅពេល​ពួក​មន្ត្រី​បាន​បង្កើន​ចំនួន​អ្នកស្លាប់​ដោយ​ការធ្លាក់​ភ្លៀង​ខ្លាំង​អស់​ពេល​ជិត​១​សប្តាហ៍​នៅ​ខេត្ត​ហឺ​ណាន​ឡើងដល់​៣៣​នាក់​។​​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា ទីក្រុង​កាន់តែច្រើន​ត្រូវ​លិចលង់ និង​ផលដំណាំ​ត្រូវ​ទឹក​បំផ្លាញ នៅពេល​អាកាសធាតុ​អាក្រក់​បន្ត​រាលដាល​ទៅ​ទិស​ខាងជើង​។​ការខូចខាត​សេដ្ឋកិច្ច​ផ្ទាល់​មាន​ចំនួន​ប្រមាណ​១៨៩​លាន​ដុល្លារ​។ ការិយាល័យ​អាកាសធាតុ​ខេត្ត​បាន​បង្កើន​កំរិត​ព្រមាន​អំពី​ព្យុះ​ដល់​កំរិត​ក្រហម​សំរាប់​ទីក្រុង​ចំនួន​៤​នៅ​ភាគ​ខាងជើង​ខេត្ត​ហឺ​ណាន ៕a china king a china king2 


​