» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1413 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121089 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ផ្ញើ​សារ​ជូន សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ភាព​រីករាយ​ដែល​បាន​ជួប​សម្តេច​ជា​លើក​ទី​២ ថ្មីៗ​នេះ​


​អាមេរិក​៖ លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក ​បាន​ផ្ញើ​សារ​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា ដោយ​សម្តែង​ភាព​រីករាយ​ដែល​បាន​ជួប​សម្តេច ជា​លើក​ទី​២ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៤​មិថុនា​។​a us hun 

​តាមរយៈ​សារលិខិតចុះថ្ងៃទី៦មិថុនា ដែល​បណ្តាញ​ព័ត៌មាន​ទើប ទទួលបាន លោក ឡយ អូ​ស្ទី​ន បានលើកឡើង​ទាំងស្រុង​ដូច្នេះ​ថា​៖«​សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា​ជាទីគោរព​រាប់អាន​!
​សូម​ថ្លែង​អំណរ​រ​គុណ សម្តេច​ប្រធាន ដែល​បាន​ស្វាគមន៍​ខ្ញុំ​នៅ​កម្ពុជា​ជា​លើក​ទី​ពីរ​។ ខ្ញុំ​មាន​សេចក្តី រីករាយ​ដែល​បាន​ជួប សម្តេច​ប្រធាន ជាថ្មី​ម្តងទៀត​។​​ដូចដែល​ខ្ញុំ​បានលើកឡើង​នៅក្នុង​ជំនួប​របស់​យើង សហរដ្ឋអាមេរិក​នៅតែ​មាន​ចំណាប់អារម្មណ៍​ធ្វើការ​ជាមួយ សម្តេច​ប្រធាន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​។ ខ្ញុំ​សង្ឃឹមថា​សហរដ្ឋអាមេរិក អាចជួយ​កម្ពុជា ពង្រឹង​សន្តិសុខ​របស់ខ្លួន ទៅតាម​របៀប​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​។​

​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ចម្លើយ​ដ៏​ស្មោះត្រង់​មិន​លាក់លៀម​របស់ សម្តេច ចំពោះ​សំណូមព​របស់ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថានឹង​បន្ត​កិច្ចពិភាក្សា​អំពី​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​យើង ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​នូវ​ទំព័រ​ថ្មី​នេះ​នៃ​ទំនាក់ទំនង​ការពារជាតិ​របស់​ប្រទេស​យើង​ទាំងពីរ​។​​សូម សម្តេច​ប្រធាន ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​»​។​

សូមបញ្ជាក់ថា​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក លោក ឡយ អូ​ស្ទី​ន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៤​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រៅពី​ជួប​សម្តេច​តេ​ជោ ហើយ​នោះ លោក ឡយ អូ​ស្ទី​ន ក៏​ជួប​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឧ​ប​នា យក រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ការពារជាតិ​របស់​កម្ពុ​ជា​ផងដែរ​។  ទស្សនកិច្ច​នេះ​ធ្វើឡើង​រយៈពេល​ខ្លី តែ​រាជរដ្ឋាភិបាលវាយតម្លៃថាជា​ទស្សនកិច្ច​ប្រកបដោយ​ផ្លែផ្កា ដោយ​ភាគី​ទាំងពីរ កម្ពុជា និង​អាមេរិក បាន​ប្តេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឱ្យបាន​ប្រសើរឡើង​ផងដែរ​៕a us hun1 a us hun2 
​