» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1219 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120895 នាក់

សម្តេច​តេ​ជោ​ហ៊ុន សែន​ឲ្យ​អភិបាលខេត្ត​ណា​ដែល​ចេញ​សេចក្តីសម្រេច​បង្ខំ​ប្រជាពលរដ្ឋ​ចូល​ខេត្ត​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស​ក័​ត្រូវ​កែប្រែ វិញ​ជាបន្ទាន់

 

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​តាមរយៈ​សារ​សម្លេង​នៅ​ព្រឹក​ថ្ងៃទី​៦​ឧសភាថា រាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការធ្វើដំណើរ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏ដូចជា​បិទ​បញ្ចប់​ការធ្វើដំណើរ​ឆ្លងខេត្ត​រួចហើយ តែ​ដោយ​ពិនិត្យឃើញថា នៅក្នុង​ខេត្ត​ខ្លះ​បានដាក់​បម្រាម​រហូតដល់​កម្រិត ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ដែល​ចូលទៅ​កាន់​ខេត្ត​ខ្លួន​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃទៅវិញ?។a co province

បញ្ហានេះសម្តេចហៅថាវា​មិន​ខុសពី​ការបង្កើត​រដ្ឋ ក្នុង​រដ្ឋ នោះទេ បើ​ធ្វើ​យ៉ាង​ដូច្នេះ វា​ស្មើនឹង​ការបិទ​រដ្ឋ​ឡើងវិញ បិទ​ប្រទេស​ឡើងវិញ ។ ទាក់ទង​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្តេច​តេ​ជោ បានបញ្ជាក់​ទៀតថា យើង​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក ដែល​សង្ស័យថា មាន​ហានិភ័យ​អាច​នឹងមាន​កូ​វីដ​-១៩ ដើម្បី​យក​សំណាក ហើយ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​មិនមែន​ធ្វើ​គ្រប់​មនុស្ស​ទាំងអស់​ដែល​ឆ្លងកាត់​ខេត្ត​របស់ខ្លួន​នោះទេ បើ​ធ្វើ​យ៉ាង​ដូច្នេះ​ប្រជាជន​ហាក់ដូចជា​នៅក្នុង​ទ្រុង​ដដែល ។​
​សម្តេច​តេ​ជោ ហ៊ុន សែន សូម​ឲ្យ អភិបាលខេត្ត​ណា​ដែល​ចេញ​សេចក្តីសម្រេច​រួចហើយ​ត្រូវ​កែប្រែ នូវ​សេចក្តីសម្រេច​នោះ​វិញ​ជាបន្ទាន់ ដើម្បី​សម្រួល​ឲ្យ​មានការ​ចរាចរណ៍​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ខ្ញុំ​និយាយ​នេះ​មិនមែន សំដៅ​មិន​ឲ្យ​ទប់ស្កាត់​ចំពោះ​អ្នក​ដែលមាន​ករណី​សង្ស័យ ដែល​យើង​តម្រូវឱ្យ​យក​សំណាក នឹង​នាំទៅដល់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ចៀសវាង​មិនបាន​នោះទេ ក៏ប៉ុន្តែ ការធ្វើ​នេះ​គឺ​សំដៅ​ដើម្បី​ឲ្យ​កែសម្រួល​សេចក្ដីសម្រេច​ដើម្បី​បើក​ឲ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​ចិត្ត​នៃ​ការបើកផ្លូវ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​បិទ​ផ្ទប់​អស់​ប៉ុន្មាន​សប្តាហ៍​មក យើង​សង្កេត ប្រជាពលរដ្ឋ​ដោយ​រស់នៅ​នៅតាម​តំបន់​ចំនួន នឹង​អាច ធ្វើដំណើរ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ដូចជា​ធម្មតា លើកលែង​តំបន់​ចំនួន​ដែល​បន្ត​បិទ​ផ្ទប់​ដដែល​។
នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក នៃ​ទិដ្ឋភាព​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១​នេះ លើ​បណ្ដោយ​មហាវិថី​សម្តេច​មុនី​រ៉េត (២១៧) ចំនុច​មុខ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ មាន​សភាព​អ៊ូអរ នៃ​ការធ្វើដំណើរ​របស់​ប្រជាជន បន្ទាប់ពី​រដ្ឋាភិបាល​ស​ម្រេច​បើក​រាជធានី​ភ្នំពេញ​។a co provin a co provin1 a co qaran4 


​