» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1305 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120981 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា​រៀប​ផែន​ការបិទច្រក​អ្នកមាន​សញ្ជាតិ​២​មិន​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​!

​ភ្នំពេញ​៖​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ សិក្សា​អំពី​ការរៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ដើម្បី​បិទ​ច្រក​អ្នកមាន​សញ្ជាតិ​២​មិន​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​ប្រធានសភា​និង​ព្រិ​ទ្ធ​សភាទទួលបានការសាទរពីមន្តីរិគ្រប់លំដាប់ថ្នាក់​។​a hun tional2 

​តាមរយះ Facebook នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖«​ដើម្បី​បង្ហាញ​នូវ​ការស្មោះត្រង់​ចំពោះ​ជាតិ​និង​បញ្ចៀស​នូវ​ការជ្រៀតជ្រែក​ពី​បរទេស ថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ ខ្ញុំ​បានប្រគល់​ការងារ​ជូន ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់​ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា​។​​បើ​លេង​កុំ​ខឹង​បើ​ខឹង​កុំ​លេង​ព្រោះ​ទ្វារ​ត្រូវបាន​បិទ​ជា​រៀងរហូត​ហើយ សម្រាប់​ពួក​សញ្ជាតិ​ពីរ ដែល​ប៉ុនប៉ង​កាន់តំណែង​កំពូល​នេះ ពិសេស​តំណែង​នាយករដ្ឋមន្ត្រី​ព្រោះថា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្តី​ឬ​ច្បាប់​អង្គការ​ក្តី​ត្រូវការ​សម្លេង​២​ភាគ​៣ ទើប​អាច​អនុម័ត​បាន​»​។​

​ប្រតិកម្ម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី លោក​សម រ​ង្ស៉ី បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​ដោយយោង​ការផ្សាយ​របស់​កាសែត​The Guardian ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទិញ​លិខិតឆ្លងដែន និង​បានទទួល​សញ្ជាតិ ពី​ប្រទេស​សាយ​ប្រឹស (Cyprus) ដែលជា​កោះ​មួយ នៅ​ទ្វីបអឺរ៉ុប​។​ករ​ណិ​យ៍​នៃ​ការចុះផ្សាយ​នេះ​មេធាវី​រាជរដ្ឋាភិបាល​ក៏បាន​ចេញ​លិខិត​បដិសេធ​ផងដែរ​។​

ឯ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ​នៅ​ថ្ងៃទី​៦​តុលា​នេះដែរ​ក៏ បានចេញរ​លិខិត​មួយ​ផ្ញើរ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សណ្តាប់ធ្នាប់​សាធារណៈ​ប្រទេស​ស៊ី​ប លោកស្រី Stephie Dracos ស្នើឱ្យ​មានការ​ស្រាវជ្រាវ​ដើម្បី​បញ្ជាក់​ការពិត​ទៅលើ​ការចុះផ្សាយ​របស់​សារព័ត៌មាន The Guardian និង The Washington Post ដែល​ចោទប្រកាន់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​លិខិតឆ្លងដែន​ប្រទេស​ស៊ី​ប (Cyprus) ឬ​មាន​សញ្ជាតិ​ស៊ី​ប​។​
លោក កើត រិ​ទ្ធ លើកឡើងថា នាពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​ដូចជា The Guardian ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស និង The Washington Post ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​គេ​ហៅថា «The Pandora Papers Investigation» ក្នុងនោះ​ក៏មាន​ព័ត៌មាន​បំផ្លើស​ខុសពី​ការពិត​ដែល​ចោទប្រកាន់ថា លោក ហ៊ុន សែន មាន​លិខិតឆ្លងដែន​ស៊ី​ប​។

​លោកកើតរិទ្ធ សរសេរថា សម្តេច ហ៊ុន សែន មាន​សញ្ជាតិ​ខ្មែរ​តែមួយគត់ និង​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ជាច្រើនលើក​ច្រើនសារ​ចំពោះមុខ​ប្រជាជន​កម្ពុជា នូវ​គោលជំហរ​នយោបាយ​ឥត​ងាករេ គឺ «​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​ដាច់ខាត​មិន​រត់ចោល​ប្រជាជន កម្ពុជា និង​ប្រទេស​កម្ពុជា​ឡើយ ទោះបី​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ​»​។

​លោក កើត រិ​ទ្ធ ចាត់ទុកពត៍មានខាងលើថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស​របស់​សារព័ត៌មាន​ទាំងនេះ​ចំពោះ​លោក ហ៊ុន សែន បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា ក៏ដូចជា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​៖ «​ក្រសួងយុត្តិធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្នើសុំ​កិច្ចសហការ​ពី​លោកជំទាវ រដ្ឋមន្ត្រី មេត្តា​ស្រាវជ្រាវ​ជុំវិញ​ការចោទប្រកាន់​បំផ្លើសការពិត​ចំពោះ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា មាន​លិខិតឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ី​ប ឬ​មាន​សញ្ជាតិ​ស៊ី​ប ដូចដែល​សារព័ត៌មាន​ខាងលើ​បាន​ផ្សព្វផ្សាយ ដើម្បី​បញ្ជាក់​ឱ្យឃើញ​ការពិត​ឱ្យបាន​ច្បាស់លាស់​ជូន​ដល់​សាធារណជន និង​ប្រជាជន​កម្ពុជា​ទាំងមូល ក៏ដូចជា ដើម្បី​ធានា​រក្សា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​a hun tional1 a hun tional3 


​