» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1129 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120805 នាក់

មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ថ្មី​ទៀត​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​ន​យោ​បា​យាយ​បាន​ហើយ​


​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ទៀត បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ។ មនុស្ស​ទាំង​៧​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅ​ថ្ងៃទី​១៣​មេសា គឺមាន​លោក យ៉ែម ប៉ុ​ញ្ញា​ឬ​ទ្ធិ អតីត​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ លោក កឹម សុខា លោក ជុំ ច័ន្ទ​ដាវី​ន លោក ទូត ឃឿ​ត លោក ឡា​ត់ លិ​តេ​យ្យ លោក ឡុង គឹម​ឃ​ន និង​លោកស្រី យង់ ផាន់​ណេ​ត​។​a cnrp freea 

​នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា បុគ្គល​ទាំង​៧​រូបនេះ​មិនបាន​ធ្វើ​សកម្មភាព​ណាមួយ​នៅ​ប្រទេស​កម្ពុជា​ដែល​ផ្ទុយ​ពី​សាលដីកា​របស់​តុលាការ​កំពូល​ឡើយ ប៉ុន្តែ​មានតែ​លោក យ៉ែម ប៉ុ​ញ្ញ​ឬ​ទ្ធិ ម្នាក់​ប៉ុណ្ណោះ​ដែល​បានធ្វើ​សកម្មភាព​ការទូត​នៅក្រៅ​ប្រទេស​អំឡុង​ពេលដែល​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ​។​ទោះជា​យ៉ាងណា​ព្រះមហាក្សត្រ​បានចេញ​ក្រឹត្យ​ប្រទាន​ការលើក​ទោស​ហើយ​នៅ​ថ្ងៃទី​១៧​មេសា​។​

​គួរ​កត់សំគាល់ថា ក្រៅពី​មនុស្ស​៧​នាក់​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​នៅពេលនេះ គឺមាន​អ្នកនយោបាយ​របស់​អតីត​បក្សប្រឆាំង​ចំនួន​១៣​រូប​ហើយ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ រួមមាន លោក សុន ឆ័យ លោក តាវ គឹម​ឈន និង​លោក វ៉ា សាម៉ុន ដែល​អ្នក​ទាំង​៣​នេះ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្ងៃទី​២៧​ខែសីហា​២០២០ ខណៈ​លោក ស៊ុន សុ​ភ័​ក្រ ទទួលបាន​សិទ្ធិ​នយោបាយ​កាលពី​ថ្ងៃទី​១០​តុលា​២០២០​។​
​ក្រៅពីនេះ អ្នក ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កន្លងមក មានដូចជា លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេ​ម​រិ​ន្ទ្រ លោក ជីវ កត្តា លោក កង គឹម​ហាក់ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក ច័​ន្ធ សិលា លោក ស៊ិន សុវណ្ណនី និង​លោកស្រី ទេព សិទ្ធី​។​

​ក្នុងចំណោម​ក្រុម​អ្នកនយោបាយ​មកពី​អតីត​បក្សប្រឆាំង​ទាំងនេះ គឺមាន​មួយចំនួន​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី ដូចជា លោក កង គឹម​ហាក់ និង​លោក ជីវ កត្តា ទៅ​បង្កើត​គណបក្ស​ថ្មី ដាក់ឈ្មោះថា «​ខ្មែរ​ស្រលាញ់​ជាតិ​» ខណៈ​លោក អ៊ូ ច័ន្ទ​រ័ត្ន បង្កើត​គណបក្ស «​កែទម្រង់​កម្ពុជា​» ។ លោក រៀល ខេ​ម​រិ​ន្ទ្រ ទៅ​បង្កើត​បក្ស​ថ្មី​ដាក់ឈ្មោះថា «​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​។ ចំណែក លោក គង់ គាំ ទៅធ្វើជា​ទីប្រឹក្សា​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​គាត់ គឺ​លោក គង់ ម៉ូ​នី​កា ខណៈ​លោក គង់ បូរ៉ា ជា​កូនប្រុស​ម្នាក់ទៀត ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​​គិត​ត្រឹម​ថ្ងៃនេះ​គឺមាន​អ្នកនយោបាយ​របស់​អតីត​បក្សប្រឆាំង​នេះ​ចំនួន​២០​នាក់​ហើយ​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នកនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​ចំនួន​១១៨​រូប​។a cnrp free a cnrp free1 


​