» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1357 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121033 នាក់

មូល​ហេតុដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​យក​ថ្ងៃទី​៤​មេសា​ជា​ថ្ងៃកំណើត​!


​ភ្នំពេញ​៖​បើតាម​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​ឲ្យ​ឲ្យ​ដឹងថា​៖​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៥០​ដែល​ខ្ញុំ​បាន​ប្រើប្រាស់​ថ្ងៃ​៤​មេសា​ជា​ថ្ងៃកំណើត​ដែលជា​ពេលវេលា​សមស្រប​សម្រាប់​ការបកស្រាយ​ដើម្បី​ដោះស្រាយ​ចម្ងល់​របស់​បងប្អូន​មួយចំនួន​ដែល​តែង​ឆ្ងល់​ថា​ហេតុ​អី​លោក​ហ៊ុនសែន​មាន​ថ្ងៃកំណើត​ពីរ​និង​ថ្ងៃ​មួយណា​ជា​ថ្ងៃកំណើត​ពិតប្រាកដ​?​។​a king cak 

តាមពិត​ខ្ញុំ​កើត​ម៉ោង​១២​យប់​ថ្ងៃ​អង្គារ​១៥​កើត​ខែ​ស្រាពណ៍​ឆ្នាំរោង​ចត្វា​ស័ក​ព​.​ស​២៤៩៦​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​៥​ខែសីហា​ឆ្នាំ​១៩៥២​។​ហេតុអ្វី​បានជា​មាន​ថ្ងៃ​៤​មេសា​ជា​ថ្ងៃកំណើត​ទៅវិញ​?៥០​ឆ្នាំមុន​គឺ​នៅ​ថ្ងៃ​៤​មេសា​១៩៧០​ខ្ញុំ​ចូល​ព្រៃម៉ាគី​ធ្វើការ​តស៊ូ​តាម​ការអំពាវនាវ​រប​ស់​សម្តេចព្រះ​នរោត្តម​សីហនុ​ដើម្បី​ប្រឆាំង​ជាមួយ​ពួក​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​និង​ការឈ្លានពាន​របស់​បរ​ទេស​។​

ពេល​ចូលដល់​ជំរំ​ក្នុងព្រៃ​ជ្រៅ​មេដឹកនាំ​បានឱ្យ​ពួក​ខ្ញុំ​ប្រហែល​ជាង​៣០០​នាក់​ធ្វើ​ប្រវត្តិរូប​។​ខ្ញុំ​ពុំ​ចាំ​ថ្ងៃខែ​កំណើត​ទេ​ដូចនេះ​ខ្ញុំ​បាន​យក​ថ្ងៃ​៤​មេសា​ដែលជា​ថ្ងៃ​ខ្ញុំ​ចូល​តស៊ូ​ធ្វើជា​ថ្ងៃកំណើត​តែម្តង​គឺ​ថ្ងៃ​៤​មេសា​១៩៥២​។​ខ្ញុំ​ប្រើ​ថ្ងៃ​៤​មេសា​១៩៥២​ជា​ថ្ងៃកំណើត​តាំងពី​ថ្ងៃ​៤​មេសា​១៩៧០​រហូតដល់​ថ្ងៃ​៨​ខែមករា​១៩៧៩​ទើប​ដូរ​ឆ្នាំ​មក​១៩៥១​វិញ​។​

ហេតុអ្វី​បានជា​ដូរ​ឆ្នាំ​ពី​១៩៥២​មក​១៩៥១​វិញ​?​បន្ទាប់ពី​រំដោះ​កម្ពុជា​ចេញពី​របប​ប៉ុលពត​ថ្ងៃ​៧​មករា​១៩៧៩​ថ្ងៃ​៨​មករា​១៩៧៩​យើង​បាន​បង្កើត​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែលជា​ឈ្មោះ​រដ្ឋាភិបាល​នាពេលនោះ​ឡើង​។​ខ្ញុំ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្នុង​វ័យ​មិនទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​ការដូរ​ពី​ឆ្នាំ​១៩៥២​មក​១៩៥១​មាន​ហេតុផល​ពីរ​ទី​១​អ្នក​វាយ​អង្គុលីលេខ​វាយ​ខុស​ហើយ​យកទៅ​ផ្សព្វផ្សាយ​តាម​វិទ្យុផ្សាយសម្លេង​រួចទៅហើយ​។​ទី​២​ខ្ញុំ​មិន​ព្រមធ្វើ​ការកែតម្រូវ​ដោយសារ​អាយុ​ជាង​២៦​ឆ្នាំ​ពិតជា​ក្មេង​ពេក​ប្រៀប​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត​ដែលមាន​អាយុ​សុទ្ធតែ​ជាង​៤០​ឬ​ជាង​៥០​ឆ្នាំ​។​

ពេល​ខ្ញុំ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​១៤​មករា​១៩៨៥​ខ្ញុំ​ក៏​មិន​ព្រម​កែ​ទៀត​ដោយសារ​ពេលនោះ​ខ្ញុំ​ក៏​ទើប​មាន​អាយុ​ជាង​៣២​ឆ្នាំ​ដែលជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​នៅលើ​លោក​នេះ​នាពេលនោះ​។​នេះ​ជាការ​បំភ្លឺ​ប្រវត្តិ​នៃ​ថ្ងៃ​៤​មេសា​ដែល​ខ្ញុំ​រក្សាទុក​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​ផ្លូវការ​ព្រោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​តាំងចិត្ត​ចូលធ្វើ​កងទ័ព​តាម​ការអំពាវនាវ​រប​ស់​ព្រះបិតា​ជាតិ​សម្តេចព្រះ​នរោត្តម​សីហនុ​។​សម្រាប់​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២០​នេះ​គឺជា​ខួបកំណើត​គម្រប់​ជន្មាយុ ៦៩​ឆ្នាំ ឈានចូល ៧០​ឆ្នាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​៕a hun win3 
​