» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1293 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120969 នាក់

២០២៥​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា មាន​មន្ត្រី​ជាង​២​ម៉ឺន​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល


​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​) នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៥​នេះ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤៣ អាណត្តិ​ទី​៣ ក្រោម​វត្តមាន​លោក តុ​ប សំ​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​-​អនុប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​របស់ខ្លួន​លើក​ទី​៤២ អាណត្តិ​ទី​៣ ព្រមទាំង​ឆ្លង និង​ស្តាប់​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​a acu declaire2 

​លោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រី​ចំនួន ២២,៥៣៤​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ក្នុងនោះ​ការប្រកាស​តាម​របប​០២​ឆ្នាំ (២០២៥) មាន​ចំនួន ២២,២៩២​រូប គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៥ (​រយៈពេល​២៧​ថ្ងៃ​) ស្មើនឹង​៩៧,៨៧% និង​មន្ត្រី​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន ១១១​រូប​។ ដោយឡែក​មន្ត្រី​១៣១​រូប​ទៀត​បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដោយ​មូលហេតុ បញ្ឈប់​ពីមុខ​តំណែង​លាឈប់ និង​ចូលនិវត្តន៍​។​

​សម្រាប់​ការងារ​ពាក្យ​ប្ដឹង​វិញ ACU បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង​ដែលមាន​ក្នុង​ខែមករា​នេះ​ចំនួន ២៤​ពាក្យ​ប្ដឹង និង​បាន​បញ្ជូន​សំណុំរឿង​ចំនួន ០២​ករណី ដែលមាន​ជនសង្ស័យ​០៣​រូប ទៅ​តុលាការ​៖​ទី​១៖ បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល តាម​បណ្តឹង​របស់​កងរាជអាវុធហត្ថ ករណី​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​នាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការ​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តតាកែវ ទទួល​សំណូក​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ពី​អ្នកលក់​គ្រឿងញៀន (​និង​មាន​១​ករណី​ទៀត​ទទួល​សំណូក​ពី​អ្នកបើក​វង់ល្បែង​ជល់​មាន់​) ដើម្បី​មិន​ចាប់​ពួក​លក់​ថ្នាំញៀន ពេល​សមត្ថកិច្ច​ផ្សេងទៀត ចុះ​ចាប់​អ្នកលក់​គ្រឿងញៀន ខ្លួន​លួច​ផ្តល់ដំណឹង​ឱ្យ​អ្នកលក់​គ្រឿងញៀន​គេចខ្លួន និង​បទល្មើស​១​ផ្សេងទៀត (​ប្រើប្រាស់​រថយន្ត​មិន​បង់ពន្ធ ហើយ​ពាក់​ផ្លាកលេខ​រថយន្ត​ក្លែងក្លាយ​)​។​

​ទី​២៖ បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ករណី​វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទទួល​សំណូក​ពី​អ្នកជួញដូរ​គ្រឿងញៀន ៤​ឆ្នាំ ជា​ថ្នូរ​នឹង​ការមិន​ចាប់​ការលក់ដូរ​គ្រឿងញៀន មិន​ចាប់​អ្នកលក់​គ្រឿងញៀន ដែលមាន​ដីកាចាប់ខ្លួន​ពី​តុលាការ កែ សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពី​ធ្ងន់​មក​ស្រាល ពី​អ្នកជួញដូរ​គ្រឿងញៀន​មកជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ពេល​អនុវត្ត​ច្បាប់​តាម​គោលដៅ​ចរាចរណ៍ បើ​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​បែរជា​ទារ​លុ យ​។ ក្រៅ​ពីបទ​ស៊ីសំណូក សុខ សង្ហា ក៏មាន​បទល្មើស​រំលោភ​អំណាច បំបាត់ចោល​វត្ថុតាង (​គ្រឿងញៀន​) មិន​គោរព​នីតិវិធី​ច្បាប់ គ្មាន​ការ សុំ​ការ​អនុ​ញា​ត្ត​ពី​ស្ថាប័ន​អយ្យការ ហើយ​ប្រព្រឹត្តិ​បំពាន​ក្នុងការ​កសាង​កូន​ខ្លា (​កម្លាំង​សម្ងាត់​/​ភ្នាក់ងារ​ផ្តល់ព័ត៌មាន​)​។​

​ដោយឡែក​ករណី​ឈ្មោះ គង់ កាន (Kong Kan TV) និង​ឈ្មោះ ហ៊ុយ ឧ​ត្ត​ម (Oudom TV) ដែល​បាន​សម្ភាសន៍ និង​ចាក់ផ្សាយ ភរិយា​និង​កូន​ជនជាប់ចោទ ហេ គឿន (​ប្រធានការិយាល័យ នៃ​ការិយាល័យ​សេដ្ឋកិច្ច​និង អភិវឌ្ឍន៍​ក្រុង​ស្ទឹងសែន​) ដែល​ទាំង​អ្នក​និយាយ និង​អ្នក​ផ្សាយ​មាន​ចេតនា​ញុះញង់​ឱ្យមាន​ការប្រឆាំង​ស្ថាប័ន ប្រឆាំង​អំពើពុករលួយ ដែល​អង្គភាព​នឹង​ចាត់ការ​ករណីនេះ​តាមផ្លូវ​ច្បាប់​៕a acu declaire a acu declaire1 

​