» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 646 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120322 នាក់

លោក​ត្រាំ ហាមប្រាម​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​១២ មិន​ឱ្យចូល​ទឹកដី​សហរដ្ឋ​អាម៉េរិក​កម្ពុជា​រួចខ្លួន​

 


​អាម​រិ​ក​៖ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​នឹង​ធ្វើការ​ហាមប្រាម​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន ១២ មិនឱ្យ​ធ្វើដំណើរ​ចូលទៅក្នុង​ទឹកដី​សហរដ្ឋ​អាម៉េរិក​។​a trum passport 

មូលហេតុ​នៃ ការសម្រេច​ធ្វើបែបនេះ ត្រូវបាន​អះអាងថា​គឺ​ចាំបាច់​ដើម្បី​ការពារ​ប្រឆាំងនឹង «​ភេរវ​ករ​បរទេស​» និង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ជាតិ​ផ្សេងៗ​ទៀត ។​ប្រទេស​ទាំង​១២ ដែល​សហរដ្ឋ​អាម៉េរិក​ហាមប្រាម​នោះ រួមមាន​៖ អា​ហ្វ​ហ្គា​នី​ស្ថាន មី​យ៉ាន់​ម៉ា ឆាដ កុង​ហ្គោ អេក្វាទ័រ​ហ្គី​ណេ អេ​រី​ទ្រា ហៃ​ទី អ៊ីរ៉ង់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ និង​យ៉េ​មែន ។

​ដោយឡែក ប្រជាជន​មកពី​ប្រទេស​ចំនួន ៧​ផ្សេងទៀត​ដែល​ចង់​ចូលទៅ​កាន់​សហរដ្ឋ​អាម៉េរិក នឹងត្រូវ​ដាក់​កម្រិត​ដោយ​ផ្នែក​។ ប្រទេស​ទាំងនោះ រួមមាន ប៊ូ​រុន​ឌី គុយបា ឡាវ សៀ​រ៉ា​ឡេ​អូន តូ​ហ្គោ តួ​ក​មិន​នី​ស្ថាន និង​វ៉េ​ណេ​ហ្ស៊ូ​អ៊ី​ឡា​។ ការ​រឹតបន្តឹង​ចំពោះ​ការធ្វើដំណើរ​ខាងលើនេះ ត្រូវបាន​រាយការណ៍​មុនដំបូង​គេ​ដោយសារ​ព័ត៌មាន CBS News ។

​នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម X លោក​ត្រាំ និយាយថា «​យើង​នឹងមិន​អនុញ្ញាតឱ្យ​មនុស្ស​ដែលមាន​បំណង​ចង់​ធ្វើបាប​យើង ចូលទៅក្នុង​ប្រទេស​រប​ស់​យើង​ស្រេច​តែ​ចិត្តបាន​នោះទេ​» ។

​ការហាម​ប្រាម​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០២៥ នា​ម៉ោង ១២៖០១ (​ឬ​ម៉ោង ៧៖០១​ព្រឹក​ថ្ងៃ​ដដែល​នៅ​កម្ពុជា​)​។ នៅក្នុង​សេចក្ដីប្រកាស​នៃ​បទបញ្ជា​នេះ បាន​បញ្ជាក់ដែរថា ទិដ្ឋាការ​ដែល​បានចេញ​មុន​កាលបរិច្ឆេទ​នោះ នឹងមិន​ត្រូវបាន​ដកហូត​វិញ​ឡើយ​។ នៅក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​ហាមឃាត់​ទាំងអស់ ភាគច្រើន​ជា​ប្រទេស​មូស្លីម ៕​ប្រភព​៖ Reuters/ CBS News

​