» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11240 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117522 នាក់

ទា​ហ៊ាន​នៅ​កោះ​ពូ​លូ​វ៉ៃ​ប្រទះឃើញ​ថ្នាំញៀន​៤០០​គីឡូក្រាម​ក្នុងពេល​គ្រឿងញៀន​ចូលដល់​មូលដ្ឋាន​

 

​ព្រះសីហនុ​៖ ប្រភេទ​ថ្នាំញៀន Ketamine ចំនួន​ប្រមាណ​ជា ៤០០​គីឡូក្រាម ត្រូវបាន​កងទ័ពជើងទឹក​នៅ​ការពារ​កោះ​ពូ​លូ​វៃ​នៃ​ខេត្ត​ព្រះសីហនុ​បាន​ប្រទះឃើញ​នៅក្បែរ​កោះ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ ។​ថ្នាំញៀន​ទាំងនោះ​ខាង​កងទ័ព​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ទំនង​ជាមាន​អ្នក​យកទៅ​ផ្លុ​ង​ចោល​។​យោធា​បាន​ប្រមូល​យកទៅ​ប្រគល់​ដល់​កម្លាំង​ទីបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ដើម្បី​អនុវត្តតាម​នីតិវិធី​។​a drug pou2 

លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កង​ទ​ព័​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​នាំយក​ថ្នាំញៀន​ទាំងនោះ​ទៅ​ទីបញ្ជាការដ្ឋាន​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅ​ព្រឹក​ថ្ងៃ​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។ ករណីនេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​សហការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​នៅឡើយ និង​មិនទាន់​ស្រាវជ្រាវ​ដឹង​ពី​ប្រភព នៅឡើយ​ទេ តែ​កំពុង​បូកសរុប​ចំនួន​ពិតប្រាកដ​ដើម្បី​ស្រាវជ្រាវ​តាម​និតិ​វិធី​។​

​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​នៅក្នុង​មួយខែ​មករា ឆ្នាំ ២០២១ កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស​កម្ពុជា បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប​ចំនួន ៦៩៨​ករណី និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ១ ៧២២​នាក់ រួមទាំង​មានការ​ដកហូត​ថ្នាំញៀន​ជិត ៧០​គីឡូក្រាម និង ៧៨៣​កញ្ចប់ រួម​នឹង​កញ្ឆា ៦ ៤២៧​ដើម​ផង​។ កាលពីដើម​ខែកុម្ភៈ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម​ស ខេង បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ការ​រាលដាល​គ្រឿងញៀន ចូលទៅ​ដល់ទី​ជនបទ​។ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ក្នុង​មួយថ្ងៃ​មាន​ខេត្ត​ចំនួន​៦ ទៅ​១០​ខេត្ត បាន​រកឃើញ​នូវ​ករណី​បទល្មើស​គ្រឿងញៀន ចន្លោះ​ពី​១ ទៅ ២​ករណី ដែល​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ជាខ្លាំង​។​

​នៅ​ថ្ងៃ​សៅរ៍​ទី​០៧​កុម្ភៈ លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នេះ​ថា គោលការណ៍​ភូមិ ឃុំ មាន​សុវត្ថិភាព នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាចអនុវត្ត​ការបង្ក្រាប​គ្រឿងញៀន​ភ្លាមៗ ដោយ​មិនចាំបាច់​ចាំ​បទបញ្ជា​ពី​ថ្នាក់ជាតិ​។​

​សូម​រម្លឹក​ជូន​ថា ពេញ​មួយឆ្នាំ ២០២០​កន្លងទៅ មាន​មនុស្ស​រហូតដល់​ជាង ២​ម៉ឺន​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ចំណែក​គ្រឿងញៀន​ដែល​ត្រូវ​រឹបអូស បាន​ជាង ៣ តោន ពី​ការបង្ក្រាប​នៅ​ទូទាំងប្រទេស ដែលមាន​ការកើនឡើង​លើស​ឆ្នាំ ២០១៩ ជាង ៦ ភាគរយ​។ ការកើនឡើង​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​ពន្យល់ថា ដោយសារ​តម្លៃ​គ្រឿងញៀន​ចុះថោក​ប្រហែល​៤​ដង​នៅ​ឆ្នាំ​២០២០ ដែល​នៅសល់​ជិត​៤០០០​ដុល្លារ​ក្នុង​១​គីឡូក្រាម ខណៈ​ពីមុន​គ្រឿងញៀន​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ក្នុង​១​គីឡូក្រាម​។​a drug meas a drug pou a drug pou1 


​