
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5065 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100832 នាក់
ភ្នំពេញ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីបានចេញវីដេអូសារភាពនិងសុំសម្រាបកព្យាបាលជម្ងឺសិន។ ប៉ុន្តែសម្តេចតេជោដែលកំពុងរីករាយនិងកម្មវិធីបុណ្យកឋិនដែលសម្តេចកតិតិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនហែរទៅស្រុកយៀកណាមនិងវត្តមានសុំទោសពីសំណាក់ឈ្មោះហៃវណ្ណាសកម្មជនបក្សប្រឆាំងរស់នៅប្រទេសជប៉ុនដែលបានសុំចុះចូលមិនបានបង្កការសប្បាយចិត្តឲ្យលោកលីសាម៉េតអតីតទ្រីប្រឹក្សាសម្រាក់ព្យាបាលជម្ងឺសិនទេ។ព្រោះមានការិះគន់និងប្រតិកម្មពេញបណ្តាញសង្គមចំពោះវីដេអូដែលបានបង្ហោះតាមហ្វេសប៊ុកសម្តេចតេជោ។
ជាកិច្ចឆ្លើយតបតាមរយៈហ្វេសប៊ុកសម្តេចតេជោបានបញ្ជាក់ពាក់ពន្ធ៏ករណីលោកគ្រូមាចេញសារភាពថា៖ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។
មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។មានការកត់សម្គាល់ថាលោកគ្រូមាលីសាម៉េតមិនត្រូវបានសមត្តកិច្ចស្វែងរកចាប់ខ្លួនទេបើជននេះមិនចេញមកសុំទោសវាក៏មិនមានការចាប់ខ្លួនផងដែរ។ប្រភពពីសមត្ថកិច្ចជំនាញ លោក លី សាម៉េត មានភូមិគ្រឹះដ៏ស្តុកស្តម្ភមួយកន្លែងដែលមានលេខក្បាលដី២៣៣០ មានរំលេចជាស្លាកយីហោ (ភូមិគ្រឹះ៧៧៧ ភូមិគ្រឹះត្រកូល លី ម៉េងខាយ) ដែលមានទីតាំងចូលតាមផ្លូវសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ បច្ចុប្បន្ន ក្រោយពេលសមត្ថកិច្ចនាំខ្លួនលោក លី សាម៉េត ហៅ(គ្រូមា) ភូមិគ្រឹះខាងលើ ត្រូវបានបិទទ្វារស្ងាត់ជ្រងំតែម្តង ។
ក្រោយពីលោកលីសម៉េតត្រូវបានបញ្ជូនពីខេត្តព្រះសីហនុមកដល់នគរបាលភ្នំពេញ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយ លោក លី សាម៉េត ដោយផ្ទាល់ផងដែរ។លោក លី សាម៉េត ហៅគ្រូមា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការហើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសំណុំរឿងបានស្ថិតក្នុងនីតិវិធីចៅក្រមស៊ើបសួរហើយឡូវពត៍មានចុងក្រោយលោកលីសាម៉េតត្រូវបានតុលការចេញដិការបញ្ជូនទៅឃុំខ្លួននៅគុកព្រៃសហើយ!។