» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5001 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100768 នាក់

ប៉ូលិស​សង្កាត់ទៀនធើ​ង៉ើ​យ​រឿង​ហឹ​ង្សា​ក្នុងភូមិ​

 

​ភ្នំពេញ​៖​លោក ប៉ាន់ យ៉ុង ត្រូវ​ជនសង្ស័យ​ឈ្មោះ រុំ នៅ​ភូមិ​ទៀន សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឆ្មក់​វ៉ៃ​បណ្តាល អោយ​រងរបួស​ធ្ងន់ធ្ង​រ​ឡើ​ប៉ោង​ភ្នែក​ម្ខាង តែ​ប៉ូលិស​មូលដ្ឋាន នៅ​ត្រជាក់​ល្ហឹម ដោយ​មិនមាន​ចំណាត់ការ​នៅពេល​ជន​រង គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាមៗ​។​a pan yom1 

​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍ នៃ​ការប្រើ​អំពើ​ហុ​ង្សា​ទៅលើ ជនរងគ្រោះ បាន​និយាយ​រ៉ៃ​រ៉ាប់​ពី​រឿងរ៉ាវ នៃ​ដំណើររឿង ដែ​ឍ​ជនបង្ក​អំពើហិង្សា​វាយដំ​យ៉ាងដំណំ​ទៅលើ​ឈ្មោះ ប៉ាន់ យ៉ុង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ​ភូមិ ក្រាំងក្រូច​សង្កា់ត់ ទៀន​ខណ្ឌដង្កោរ កាលពី​ព្រលប់​ថ្ងៃទី​២៣ ខែធ្នូ ២០១៨ នៅ​ចំណុច​ភូមិ​-​សង្កាត់​ខាងលើ ដោយ​ជនបង្ក​ឈ្មោះ រុំ បាន​ឆ្មក់​វ៉ៃ​នៅពេល​ជនរងគ្រោះ​ទៅលេង​នៅ ផ្ទះ​មិត្ត​ក​ក្តិ​នៅ ក្នុងភូមិ​ទៀន បណ្តាលអោយ​រងរបួស​ប៉ោង​ភ្នែក​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​ព្រះ​អង្គឌួង ។

តាម​ការអះអាង​ពី​ជនរងគ្រោះ​បាន​ប្រាប់ អ្នកយកព័ត៌មាន​យើង នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ថា : លោក​អត់​ដឹង​រឿង​អី​សោះ ស្រាប់តែ​នៅ​សុខៗ ថ្ងៃកើតហេតុ​ស្រាប់តែ ជនបង្ក​ឈ្មោះ រុំ ឆ្មក់​វ៉ៃ​បណ្តាលអោយ​ត្រូវរបួស​ធ្ងន់ធ្ងរ​បែប​ហ្នឹង​ទៅ ។

ក្រោយ​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ពី​ជនដៃដល់​ឈ្មោះ​រុំ​ទៅ ប៉ុស្តិ​រដ្ឋបាល​នគរបាល សង្កាត់​ទៀន​ភ្លាមៗ តែ​មេ​ប៉ុស្តិ នគរបាល​សង្កាត់​ហាក់​មិន​យកចិត្តទុកដាក់ ចុះ​អនុវត្ត​ច្បាប់​ចាប់​ជនដៃដល់​បង្ក​ភ្លាមៗ ជាក់ស្តែង​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នោះទេ គឺ​ទុក​ឱកាស​អោយ​ជនបង្ក​មាន​សេរីភាព ដើរ​អួត​ក្អេងក្អាង​មក ទល់​រាល់ថ្ងៃ ។ ជុំវិញ​ព័​ត័​មាន​នេះ យើង​ពុំ​អាច​ស្វែងរក​ការបំភ្លឺ​ពី លោក​មេ​ប៉ុស្តិ និង​ឈ្មោះ រុំ បាន​នៅឡើយ​ទេ ៕ ព័ត៌មាន ពិស្តារ គេហទំព័រ មាតុភូមិ នឹង​ផ្សាយ​ជា​បន្តទៀត​a pan yom a payom 
​