
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1945 នាក់
ម្សិលមិញ 12321 នាក់
សរុប 21147551 នាក់
ទីក្រុងតូក្យូ៖ អ្នកនាំពាក្យស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សូមច្រានចោលយ៉ាង ម៉ឺងម៉ាត់នូវការបកស្រាយបំភាន់ និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានត្រឹមត្រូវ របស់បុគ្គល មួយចំនួនក្នុងក្រុមប្រឆាំង ចំពោះការសម្រេចចិត្តរបស់ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន មិនចាប់ដៃជាមួយ សម រង្ស៊ី នៅវត្តខ្មែរ សាមគ្គី ក្នុងខេត្តកាណាហ្គាវ៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
បន្ទាប់ពីបញ្ចប់កម្មវិធីព្រះពុទ្ធសាសនានៃពិធីបុណ្យអង្គកឋិនទាន សម រង្ស៊ី បានដើរមករក លោកឯកអគ្គរាជទូត ហើយលូកដៃមកក្នុងបំណងចាប់ដៃ ខណៈដែលអ្នកអមដំណើររបស់បុគ្គលរូបនេះ ត្រូវ បានរាយការណ៍ថាកំពុងត្រៀមថតរូប។ លោកឯកអគ្គរាជទូតបានសម្រេចចិត្តដោយចេតនាមិនលូក ដៃទៅចាប់ដៃវិញ ដោយពិចារណាលើស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់ សម រង្ស៊ី ជាពិសេសការ ដែលបុគ្គលរូបនេះត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា និងការចូលរួម របស់បុគ្គលរូបនេះក្នុងរចនាសម្ព័ន្ធនយោបាយដែលប្រកាសបង្កើតឡើងដោយខ្លួនឯងនៅក្រៅប្រទេស ហើយដែលពុំមានសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញក្នុងការធ្វើជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ឡើយ។
ស្ថានឯកអគ្គរាជទូត សូមច្រានចោលការបកស្រាយបែបសាមញ្ញថា ការប៉ុនប៉ងចាប់ដៃនេះត្រូវតែចាត់ ទុកជាកាយវិការរាក់ទាក់ធម្មតារវាងពលរដ្ឋខ្មែរដូចគ្នា។ ទោះបីជាការចាប់ដៃជាទូទៅអាចបង្ហាញពីការ គួរសមក៏ដោយ អត្ថន័យនៃកាយវិការនេះមិនអាចកាត់ផ្តាច់ចេញពីកាលៈទេសៈ និងបរិបទនយោបាយ ដែលកាយវិការនោះកើតឡើងបានឡើយ។ លោកឯកអគ្គរាជទូតក៏បានយល់យ៉ាងច្បាស់អំពីគោល បំណងនយោបាយដែលអាចមាននៅពីក្រោយការប៉ុនប៉ងចាប់ដៃនេះ ជាពិសេសការត្រៀមថតរូប។ រូបថតបែបនេះអាចត្រូវបានយកទៅប្រើប្រាស់ដោយចេតនា ដើម្បីបង្កើតការយល់ច្រឡំថា លោកឯកអគ្គរាជទូត ក្នុងឋានៈផ្លូវការរបស់ឯកឧត្តម បានទទួលស្គាល់ គាំទ្រ ឬយល់ព្រមចំពោះការអះអាង និងសកម្មភាពនយោបាយរបស់ សម រង្ស៊ី។ ការបង្កើតការយល់ឃើញបែបនេះ នឹងជាការបំភាន់ខុសពី ការពិតទាំងស្រុង។
ក្នុងឋានៈជាតំណាងការទូតដែលត្រូវបានទទួលស្គាល់ជាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូតមានការទទួលខុសត្រូវជាពិសេសក្នុងការការពារសេចក្តី ថ្លៃថ្នូរ សិទ្ធិអំណាច និងជំហរផ្លូវការរបស់ស្ថាប័នដែលឯកឧត្តមតំណាង។ ការទទួលខុសត្រូវនេះតម្រូវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផ្នែកការទូត ក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលការអះអាងនិង សកម្មភាពផ្នែកនយោបាយរបស់ខ្លួនប្រឆាំងនឹងស្ថាប័នទាំងនោះ។ ដូច្នេះ ការសម្រេចចិត្តរបស់ លោកឯកអគ្គរាជទូត គឺជាការអនុវត្តភារកិច្ចផ្លូវការដោយមានការពិចារណាយ៉ាងហ្មត់ចត់ និង សមស្រប ក្នុងគោលបំណងទប់ស្កាត់ការយកកាយវិការណាមួយទៅប្រើប្រាស់ ដើម្បីបញ្ជូនសារ នយោបាយដែលផ្ទុយនឹងជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
និងការគួរសមក្នុងទំនាក់ទំនង ស្ថានឯកអគ្គរាជទូត សូមគូសបញ្ជាក់បន្ថែមថា ការមានសញ្ជាតិដូចគ្នា សង្គម មិនបានបង្កើតជាកាតព្វកិច្ចឱ្យឯកអគ្គរាជទូតត្រូវតែចាប់ដៃឆ្លើយតបទៅនឹងការលូកដៃមកចាប់ ដោយមិនបានព្រៀងទុកជាមុននោះឡើយ។ ស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់ សម រង្ស៊ី គឺជា ផ្នែកមួយនៃបរិបទពាក់ព័ន្ធនឹងហេតុការណ៍នេះ។ ឯកអគ្គរាជទូតដែលតំណាងឱ្យរដ្ឋ និងរដ្ឋាភិបាល ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីជៀសវាងកាយវិការដែលអាចត្រូវបានបកស្រាយថា ជាការ គាំទ្រ ឬការទទួលស្គាល់ជាផ្លូវការ។ ការប្រុងប្រយ័ត្នបែបនេះគឺជាការទទួលខុសត្រូវជាទូទៅរបស់ តំណាងផ្នែកការទូត មិនមែនជាការពិចារណាដែលមានតែចំពោះការទូតកម្ពុជានោះឡើយ។
ស្ថានឯកអគ្គរាជទូត សូមគូសបញ្ជាក់ផងដែរថា ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា គួរតែជាឱកាស សម្រាប់ការប្រតិបត្តិសាសនា ការសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាឱកាស សម្រាប់ការកេងចំណេញផ្នែកនយោបាយនោះទេ។
អាស្រ័យហេតុនេះ ស្ថានឯកអគ្គរាជទូត សូមច្រានចោលការប៉ុនប៉ងរបស់បុគ្គលមួយចំនួនក្នុងការបំភ្លៃ កាលៈទេសៈនៃការប៉ុនប៉ងចាប់ដៃខាងលើ ហើយយកហេតុការណ៍នេះធ្វើជាលេសសម្រាប់ការរិះគន់ វាយប្រហារផ្ទាល់ខ្លួនដោយគ្មានមូលដ្ឋានត្រឹមត្រូវមកលើលោកឯកអគ្គរាជទូត៕