
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 13291 នាក់
ម្សិលមិញ 12477 នាក់
សរុប 21132967 នាក់
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្ញើសារថា ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមសម្តែងនូវការសោកស្តាយជាពន់ពេក និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចំពោះការបាត់បង់ជីវិតរបស់ក្មួយៗសិស្សសាលា ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏សោកសង្រេងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតក្មួយៗសិស្សសាលា ចំនួន ៥នាក់ រស់នៅស្រុកពារាំង ខេត្តព្រៃវែងនេះ គឺជាសោកនាដកម្មដ៏សែនខ្លោចផ្សាមួយ និងជាការបាត់បង់នូវយុវជនបន្តវេន ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ នាពេលអនាគត។ក្រៅពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រុំនៅពេលព្រឹកក៏បានចុះផ្ទាល់សួរសុខទុក្ខដល់មាតាបិតាសិស្សដែលកំពុងសម្រាកសង្គ្រោះនៅមន្ទីរពេទ្យកន្ធបុប្ផាផងដែរ។
សូមបញ្ជាក់ថាបើតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា៖ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក)បាន កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។-អ្នករួមដំណើរ ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។
-ករណីនេះបណ្តាលឱ្យស្លាប់ចំនួន០៥នាក់ ភេទស្រី, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។ចំពោះរថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ចំណែកអ្នកបើកបររថយន្តខាងលើ សមត្ថកិច្ចបានឃាត់ខ្លួន កំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។
តាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ៖ បណ្តាលមកពី អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។
ក្រោយគ្រោះចរាចរណ៍បានជាង៣ម៉ោង លោកស៊ុំ សីហា អធិការនគរបាលស្រុកពារាំង ខេត្តព្រៃវែង ត្បិតសំណេរខ្លីលើផេកផ្ទាល់ខ្លួន តែការឈឺចាប់មិនអាចបរិយាយបាន! ខណ:កូនស្រីសំណព្វពេញស្រលាញ់ត្រូវបានលាចាកត្រឹមមួយប៉ប្រិចភ្នែក ក្នុងនាមជាឱពុក អធិការស្រុកពារាំង លោកស៊ុំ សីហា បានបង្ហាញការឈឺចាប់តាមបណ្តាញសង្គម ដោយរៀបរាប់ខ្លីនៅមុននេះបន្តិចថា «កូនលាប៉ាគ្មានថ្ងៃវិលវិញ» ។ ដោយឡែកក្មួយស្រីម្នាក់ទៀតបានសំណេរផងដែរថា ៖ ព្រះអើយសោកស្តាយនិងសង្វេគពន់ពេកណាស់ ក្មួយស្រី«ឈីងឈីង»ទាំងស្រស់ស្អាតនិងជាសិស្សពូកែរៀនបានចំណាត់ថ្នាក់លេខ១ ទៀត! ក្មួយស្រីអើយ ដឹងទេថាពេលនេះឪពុក ម្តាយ សាច់ញាតិក្មួយស្រីសោកស្តាយ ខ្ទេចខ្ទីបេះដូងអស់ហើយក្មួយ។
សូមជម្រាបជូនថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ចូលស្រះទឹក កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងរបាយសមត្ថកិច្ចបញ្ជាក់ថា ៖ អ្នករួមដំណើរ ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។ករណីនេះបណ្តាលឱ្យស្លាប់ចំនួន០៥នាក់ ភេទស្រី, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។
ចំពោះរថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។បើចឹងមែនសាលាឯកជនប៊ែលធីរួចផុតពីការទទួលខុសត្រូវនិងបំពេញកាតព្វកិច្ចខាងរដ្ឋប្បវេណីយ៍បាត់?។
ចំណែកអ្នកបើកបររថយន្តខាងលើ សមត្ថកិច្ចបានឃាត់ខ្លួន កំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។តាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ៖ បណ្តាលមកពី អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។
សមត្ថកិច្ចបញ្ជាក់ក្នុងរបាយការណ៍ថា ក្នុងឡានរួមដំណើរ ចំនួន២៦នាក់ (ជាសិស្សសាលា) ក្នុងនោះមានឈ្មោះ ៖1 -ឈ្មោះ សីហា សួស្តី ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)
2-ឈ្មោះ ថៃគឹម សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ។3-ឈ្មោះ ស្រៀង សុវត្តី ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)។4-ឈ្មោះ មួន ស្រីពេជ្រ ភេទស្រី អាយុ១៦។5-ឈ្មោះ ស្រ៊ឹម មីស៊ាំង ភេទស្រី អាយុ១៣ ឆ្នាំ។6-ឈ្មោះ នុត ចាន់សុខវិវត្ត ភេទប្រុស អាយុ៩។7-ឈ្មោះ រ័ត្ន ប៉ូលីន ភេទប្រុស អាយុ០៩ឆ្នាំ។8-ឈ្មោះ ឡេង យូលី ភេទស្រី អាយុ១២ឆ្នាំ(ស្លាប់)។9-ឈ្មោះ អ៉ឹង តាយហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ។10-ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ។11-ឈ្មោះ លី នីតា ភេទស្រី អាយុ១១ឆ្នាំ។12-ឈ្មោះ ម៉ៅ ឡុងនី ភេទស្រី អាយុ១២ឆ្នាំ
13-ឈ្មោះ អ៉ឹង រក្សា ភេទស្រី អត់បញ្ជាក់ អាយុ។14-ឈ្មោះ ហ័ង ពេជ្ររក្សា ភេទស្រី អាយុ ០៩ឆ្នាំ។15-ឈ្មោះ ម៉ា សុខណេង ភេទប្រុស អាយុ ០៩ឆ្នាំ
16-ឈ្មោះ អ៉ឹង អ៉ីម៉ី ភេទស្រី អាយុ១២ ឆ្នាំ។17-ឈ្មោះ អ៉ឹង តាយប៊ូ ភេទប្រុស អាយុ១៤ ឆ្នាំ។18-ឈ្មោះ លីម ហ្គេកឆេង ភេទស្រី អាយុ០៩ឆ្នាំ។19-ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១២ឆ្នាំ។20-ឈ្មោះ ទៀង ចាន់ដែន ភេទប្រុស អាយុ១០ឆ្នាំ។21-ឈ្មោះ ឃាង សុឃុនភេទប្រុស អាយុ១៣ឆ្នាំ។22-ឈ្មោះ គីម លីឈួងភេទប្រុស អាយុ១០ឆ្នាំ។23-ឈ្មោះ លី ឆ័ង ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់)។24-ឈ្មោះ ឃាង ឈីងឈីង ភេទស្រី អត់បញ្ជាក់អាយុ (ស្លាប់)។25-ឈ្មោះ ទៀង យូលីន ភេទប្រុស។26-ឈ្មោះ ទៀង ថុងសេង ភេទប្រុស។
អ្វីដែលកំពុងសោកសង្រេង ! បងប្អូន២នាក់ជិះរថយន្តទៅសាលាជាមួយគ្នា កុមារីស្លាប់ កុមារាកំពុងសង្គ្រោះបន្ទាន់ ក្រោយរថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹកនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ អ្នកស្រី មួយឆេង ម្តាយរបស់កុមារទាំងពីររៀបរាប់យ៉ាងក្តុកក្តួលថា « កូនខ្ញុំរៀនពូកែណាស់ និងចង់រៀនពេទ្យ ប៉ុន្តែពេលនេះ កូនមិនបានដូចបំណងទេ » ។ក្រៅពីនោះក៏មានកូនស្រីលោកអធិការនគរបាលស្រុកពារាំងម្នាក់ផងដែរ។
ក្នុងនាមជាឱពុក អធិការស្រុកពារាំង លោកស៊ុំ សីហា បានបង្ហាញការឈឺចាប់តាមបណ្តាញសង្គម ដោយរៀបរាប់ខ្លីនៅមុននេះបន្តិចថា «កូនលាប៉ាគ្មានថ្ងៃវិលវិញ» ។ ដោយឡែកក្មួយស្រីម្នាក់ទៀតបានសំណេរផងដែរថា ៖ ព្រះអើយសោកស្តាយនិងសង្វេគពន់ពេកណាស់ ក្មួយស្រី«ឈីងឈីង»ទាំងស្រស់ស្អាតនិងជាសិស្សពូកែរៀនបានចំណាត់ថ្នាក់លេខ១ ទៀត! ក្មួយស្រីអើយ ដឹងទេថាពេលនេះឪពុក ម្តាយ សាច់ញាតិក្មួយស្រីសោកស្តាយ ខ្ទេចខ្ទីបេះដូងអស់ហើយក្មួយ។