» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3252 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152141 នាក់

ម៉ែ​នាំ​កូនស្រី​ខ្ចី​ញ៉េញ​ទៅរក​ការងារ​នៅ​ស្រុក​សៀម​ដូចជា​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​រំលោភ​!

 

​បន្ទាយមានជ័យ​៖​បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ៥០​នាទី​ពីបទ​នាំ​ស្រី​ស្អា​ត់ទៅ​ថ្វើ​ការ​នៅ​ថៃ​ហើយរ​ចាប់រំលោភ​។a rap thai 

​ករ​ណិ​យ៍​រំលោភ​នេះ​កើតឡើង​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹកដី​ប្រទេស​ថៃ ។​​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានអោយដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ឈ្មោះ ថ​.​ជ (​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​) ភេទ ស្រី អាយុ ៥៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ០៥​អ​.​យ​.​ខ របស់លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ខាងលើ រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០១​នាក់ ឈ្មោះ អែល អ៊ឹម ភេទ ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។

​ជនរងគ្រោះ ឈ្មោះ ថ​.​ស​.​ជ ភេទ ស្រី អាយុ ១៨​ឆ្នាំ បានបញ្ជាក់​ឲ្យ​ដឹងថា ៖ ម្តាយ​របស់ខ្លួន​ជា​អ្នកធ្វើការ​នៅ​ថៃ បម្រើ​ការងារ​នៅតាម​ផ្ទះ​(​ផ្ទះ​របស់​ជនសង្ស័យ​) ដោយ​មើលឃើញថា​ការងារ​អាច​រក​ថវិកា​បាន​សមល្មម ម្តាយ​ខ្លួន​បាន​សុំ​ជនសង្ស័យ​ខាងលើ យក​ខ្លួន​ទៅធ្វើ​ការងារ​ជាមួយ​ដែរ​(​គោលបំណង​កន្លែង​ផ្សេង​) ។​លុះ​ចូលដល់​ទឹកដី​ថៃ ខ្លួន​ក៏ត្រូវ​ជនសង្ស័យ​អោយ​ស្នាក់នៅ​កន្លែង​មួយ​ដែល​ជនសង្ស័យ​ជា​អ្នករៀបចំ​ជាមួយនិង​ប្រពន្ធ​របស់​ជនសង្ស័យ ។​

ពេលដែល​ប្រពន្ធ​ជនសង្ស័យ​បាន​ចូល​បន្ទប់ទឹក ស្រាប់តែ​ជនសង្ស័យ​បាន​មករក​ខ្លួន​ពេល​កំពុង​ដេកលក់ ពេល​ដឹងខ្លួន​បានដឹងថា​ជនសង្ស័យ​ដេក​ព​ប​ពីលើ​ខ្លួន​ហើយ​ខ្លួន​បាន​រើបម្រះ​រួច រត់​ទៅ​ឲ្យ​ប្រពន្ធ​ជនសង្ស័យ​ជួយ បាន​រួចខ្លួន​។​លុះដល់​យប់​បន្ទាប់​ពេល​ខ្លួន​កំពុង​ដេកលក់ ជនសង្ស័យ​បាន​ចាប់រំលោភ​ខ្លួន​រហូត​បានសម្រេច ០១​លើក ដោយបាន​គម្រាមថា​៖​បើ​ប្រាប់​អ្នក​ទី​បី​ឲ្យ​ដឹង​ជនសង្ស័យ​នឹងធ្វើ​បាប​មិន​ឲ្យ​រួចខ្លួន​ឡើយ ។​ជនសង្ស័យ​បាន​រំលោភ​ជនរងគ្រោះ​ជា​បន្តបន្ទាប់​រហូត​សម្រេចបាន ០៤​លើក​។ ដោយ​ការភ័យខ្លាច ខ្លួន​ក៏​យក​ឥ​វ៉ាន់​រត់​ចេញពី​កន្លែង​របស់​ជនសង្ស័យ​ទៅ​រស់នៅ​កន្លែង​ផ្សេង ។​

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ពិតជា​បាន​នាំ​ជនរងគ្រោះ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​បាន​ស្នាក់នៅ​ជាមួយគ្នា​ចំនួន ០៤​ថ្ងៃ ដោយ​ឃើញ​ជនរងគ្រោះ​នៅ​ក្មេង និង​ស្រស់ស្អាត​ខ្លួន​ទ្រាំ​មិនបាន​ក៏​ចាប់​ង្ខំ​រំលោភ​នាង ដោយ​គិតថា​នៅ​ប្រទេស​ថៃ​មិន​អាចមាន​បញ្ហា​អ្វី​នោះ​៕a rap thai1 
​