
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2863 នាក់
ម្សិលមិញ 7802 នាក់
សរុប 21151752 នាក់
កំពត៖តាមហ្វេសប៊ុកអធិការដ្ឋាននគរបាលស្រុកឈូក បានឲ្យដឹងថា: នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកដែលមានឈ្មោះថា «Keth Thach» បានចុះផ្សាយថា: «ខ្ញុំថាច់ កេត បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន(៤អាណត្តិហើយ)ខ្ញុំបានសូមប្ដូរអត្តសញ្ញាណបណ្ណជាតិខ្មែរដែលហួសសុពលភាព ប៉ុន្តែប៉ូលិសផ្នែកអត្តសញ្ញាណកម្មខេត្តកំពតមិនធ្វើឲ្យដោយអះអាងថា ខ្ញុំជាកម្ពុជាក្រោម។» យើងខ្ញុំសូមជម្រាបជូនថា:
-កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកពូឈ្មោះ ថាច់ កេត បានអញ្ជើញមកបំពេញបែបបទស្នើសុំបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្រុមការងារផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកឈូក បានថតបន្តសុពលភាពជូនគាត់ ប៉ុន្តែមិនឃើញអត្តសញ្ញាណប័ណ្ណរបស់គាត់ធ្លាក់មក រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ គាត់ក៏បានឱ្យក្មួយរបស់គាត់មកសួរព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណរបស់គាត់ ពេលនោះក្រុមការងារផ្នែកអត្តសញ្ញាណកម្ម ក៏បានត្រួតពិនិត្យឆែកបង្កាន់ដៃទទួលអត្តសញ្ញាណប័ណ្ណជូនគាត់ ពេលឆែករកឃើញថាទិន្នន័យខូច តម្រូវឱ្យគាត់យកឯកសារមកថតជាថ្មីម្ដងទៀត។
អធិការដ្ឋាននគរបាលស្រុកឈូក សូមបញ្ជាក់យ៉ាងច្បាស់ថា: «ក្រុមការងារផ្នែកអត្តសញ្ញាណកម្ម បានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណបន្តសុពលភាពជូនគាត់ និងបញ្ជូនទិន្នន័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតរួចរាល់ហើយ។ ចំពោះការយឺតយ៉ាវក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណ គឺដោយសារបញ្ហាទិន្នន័យខូច»។អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។បើពីដើមមកនិយាយតែប៉ាប៉ុនណឹងវាចប់បានហើយតែមិនចឹងទេបែជាបន្ទោសលោកថាច់កេតទៅវិញ។មានអ្នកលេងបណ្តាញសង្គមជាច្រើនបាននិយាយតែស្ករខាងសមត្តកិច្ចថាមានតួនាទីប៉ុណ្ណឹងដែលបែរជាបង្ហោះក្នុងហ្វេសប៊ុកមិននិយាយគ្នាឲ្យស្រួលទេ។តែអ្នកនិយាយគាត់មិនបានគិតថាប្រពន្ធរដ្ឋបាលកម្ពុជាវាយ៉ាងម៉េចនោះទេ។នេះគ្រាន់តិចហើយមេមដឹកនាំលោកដាក់ចេញវិធានការកែតម្រង់ខ្លះហើយខ្លះទៀតត្រូវពឹងលើបណ្តាញសង្គមដើម្បីកែដែព្រោះតែមន្ត្រីមួយចំនួនកុហកលាក់បាំងការពិតនៅឡើយ។
ជាក់ស្តែងលោកថាច់កេតដែលទល័ច្រកក្នុងការប្រើសេវារដ្ឋបាលក៏បានចេញសំណេដរនៅលើហ្វេសបុករបស់លោកឈ្មោះ Keth Thach ថា ៖ 《 ខ្ញុំ ថាច់ កេត មកកម្ពុជាឆ្នាំ ១៩៧៩ ហើយបានទទួលសញ្ជាតិខ្មែរតាំងពីឆ្នាំ ១៩៩៣ ( រាជាណាចក្រកម្ពុជាទី ២ ) ។ ពេលនេះ មន្ត្រីអត្តសញ្ញាណកម្មខេត្តកំពតអះអាងថា ខ្ញុំ កើតនៅកម្ពុជាក្រោម មិនអាចបន្តសុពលភាពអត្តសញ្ញាណបណ្ណបានទេ ដែលនៅពេលនេះខ្ញុំ ជាអនុរដ្ឋលេខាធិការក្នុងតំណែង មានលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណជាតិខ្មែរជាយូរឆ្នាំមកហើយ ។ ខ្ញុំពិតជាមិនអាចយល់ច្បាប់នៅស្រុកខ្មែរយើងយ៉ាងម៉េចទេលោកអើយ ! 》។
ខ្ញុំថាច់ កេត បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន(៤អាណត្តិហើយ)។ ខ្ញុំបានសូមប្តូរអត្តសញ្ញាណបណ្ណជាតិខ្មែរដែលហួសសុពលភាព ប៉ុន្តែប៉ូលិសផ្នែកអត្តសញ្ញាណកម្មខេត្តកំពតមិនធ្វើឲ្យដោយអះអាងថា ខ្ញុំជាខ្មែរកម្ពុជាក្រោម។លោកថាច់កេតក៏បានបកស្រាយជូនលោកឧត្តមសេនីយ៍មៅចន្ទ័មធូរិទ្ធស្នងការនគរបាលខេត្តកំពតដ៏សកម្មដែលលោកទទួលពត៍មានខុសបង្វេងដានពីថ្នាក់ក្រោមលោកដែរថា៖
ខ្ញុំសូមលោកក្មួយស្នងការជ្រាបថា លោកក្មួយទទួលពត៌មានបំផ្លើសពីមន្ត្រីក្រោមឱវាទហើយ។ ការពិតខ្ញុំនិងភរិយាបានទៅធ្វើផ្ទាល់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលនៅថ្ងៃទី៣ ខែ៣ ឆ្នាំ២០២៦ ដោយមិនមានពឹងក្មួយណាទៅជំនួសសោះឡើយ។ មន្រ្តីប្រធានរូបនោះបានសួរនាំខ្ញុំផ្ឋាល់ជិតកន្លះម៉ោង ហើយចុងក្រោយគាត់សួរខ្ញុំរកលិខិតបញ្ជាក់ពីសមាគមខ្មែរក្រោមទៀតផង។ តែខ្ញុំបានប្រាប់គាត់ថា ឆ្នាំ១៩៧៩-១៩៩៣មិនទាន់មានសមាគមខ្មែរក្រោម។ការសួរនាំក៏ចប់ហើយឲ្យផ្តិតក្រយៅដៃបំពេញបែបបទ...រហូតមកទល់ពេលនេះជាង៨ខែហើយ។ ពេលឲ្យក្មួយទៅសួរ បែរជាទទួលចម្លើយមកវិញថា ខ្ញុំជាខ្មែរក្រោមមិនអាចធ្វើបានទៅវិញ។