» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5037 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100804 នាក់

ស្រីក្មេង​បីនាក់​នាំគ្នា​ក្រឡុក​ស្រា​ផឹក​បាន១យប់ពុល​ស្លាប់​ទាំងអស់​!

 

​ភ្នំពេញ​៖ នារី​វ័យក្មេង​ចំនួន​៣​នាក់ ស្លាប់​ជា​បន្តបន្ទាប់​ក្រោយពី​បាននាំគ្នា ជួបជុំគ្នា​ផឹកស្រា ក្នុង​បន្ទប់​ជួល​ជាន់​ទី​៣​ស្ថិតនៅ​ជិត​ផ្សារ​អ៉ី​ន​អន ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ។​a die drink2 

​តាម​ប្រភពព័ត៌មាន​ដែល​ទទួលបាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នារី​វ័យក្មេងៗ អាយុ ១៨ ទៅ​២០​ឆ្នាំ​ជាង ចំនួន​៣​នាក់​បាននាំគ្នា​ទិញ​ស្រា យកមក​ក្រឡុក​ផឹកស៊ី​ជុំគ្នា​ក្នុង​បន្ទប់​ជួល នៅ​យប់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១​។ លុះដល់​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា នារី​ម្នាក់​ក្នុងចំណោម​អ្នក​ផឹក​ជុំគ្នា បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត នៅ​អ្នក​លឿង ខេត្តព្រៃវែង ។​ទៅដល់​ស្រុកកំណើត​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​នោះ ចេះតែ​ពិបាក​ក្នុង​ខ្លួន ក៏បាន​ប្រាប់​អ្នកផ្ទះ​ថា​ខ្លួន​បាន​ផឹកស្រា​ក្រឡុក រួច​បាន​ដាច់ខ្យល់​ស្លាប់​តែម្ដង​។

​ក្រោយពេល​កើតហេតុ​បែបនេះ សាច់ញាតិ​បាន​ទាក់ទង​ប្រាប់​មក​នារី​២​នាក់​ទៀត​ដែល​នៅ​ភ្នំពេញ ថា​នារី​ម្នាក់​ដែល​ផឹក​ជុំគ្នា​រួច​ទៅ​ខេត្ត​នោះ​ស្លាប់ ។​អ្នក​ទាំង​២​នាក់​ជា​មិត្ត​ភ​ក្រ័ ក៏បាន​ប្រាប់ថា​ខ្លួន​ក៏​ពិបាក​ក្នុង​ខ្លួន​ណាស់ដែរ​។​​រហូតដល់​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​អ្នក​នៅ​ខេត្ត​ព្រៃ​បានធ្វើ​ការទាក់ទង​មក​បន្តទៀត​ស្រាប់តែ​ទូរស័ព្ទ​លែងមាន​អ្នកទទួល ដោយមាន​ការសង្ស័យ សាច់ញាតិ​អ្នក​ទាំង​២​ក៏បាន​ឡើងមក​ភ្នំពេញ​ដល់​បន្ទុប​ជួល​ក៏​បើកទ្វារ​ឃើញ​ដេកស្លាប់​ទាំង​២​នាក់​តែម្ដង​។​ក្រោយពីពិនិត្យ ពីគ្រូពេទ្យ បានឱ្យដឹងថា នេះគឺជាករណីផឹកស្រាថ្នាំ លាយជាមួយគ្រឿងកំប៉ុង លើសកម្រិត (កំរិតមេតាណុលខ្ពស់ ធ្វើឱ្យគាំងបេះដូង) មួយយួរ ១២ដប។ ក្នុងនោះ នារីទាំងបីនាក់នោះ ផឹកអស់១១ដប សល់ត្រឹមមួយដប។ កម្លាំង​សមត្ថកិច្ច​មូ​លដ្ឋា​ន​ខណ្ឌចំការមន​និង​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ ចុះ​ ត្រួតពិនិត្យ និង​ប្រគល់​សព​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a die drink a die drink1 

​