» រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 13294 នាក់

ម្សិលមិញ 12477 នាក់

សរុប 21132970 នាក់

ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ

 

ប្រទេសថៃ៖ស្រ្តីជាជនជាតិថៃ ៣នាក់ ត្រូវបានប៉ូលិស ចាប់ខ្លួន ក្រោយពីដឹងថាបានសំងំក្នុងខុនដូ នៅទីក្រុងបាងកក ដើម្បីបើកប្រតិបត្តិការចែកចាយគ្រឿងញៀន រយៈពេល ២ឆ្នាំមកហើយ ក្រោមការបញ្ជាពីមេខ្លោងនៅឯ បរទេស។a drug girl thai1 

កាសែត Bangkok Postឲ្យដឹងថា៖, អ្នកទាំង ៣ មានឈ្មោះ Chanyanut អាយុ ២៩ ឆ្នាំ, Jariyawadee អាយុ ២៥ ឆ្នាំ និង Narissara អាយុ ៤៣ ឆ្នាំ។ ប៉ូលិសរកឃើញថា ពួកគេធ្វើការឱ្យមេខ្លោង សញ្ជាតិនីហ្សេរីយ៉ាម្នាក់ ដែលរស់នៅក្រៅប្រទេសថៃ តាមរយៈការចែកចាយគ្រឿងញៀន ប្រភេទកូកាអ៊ីន ដែលលាក់ក្នុងនំប៉័ង រួចបញ្ជូនតាមអ្នកដឹកជញ្ជូន (Delivery)។

ក្នុងប្រតិបត្តិការចុះឆែកឆេរ ខុនដូមួយកន្លែងនៅតំបន់ On Nut នៃខណ្ឌ Suan Luang, ប៉ូលិស បានរឹបអូស កូកាអ៊ីនប្រហែល ៦៥០ក្រាម ច្រកក្នុងកញ្ចប់តូចៗចំនួន ៤០០ ដែលមានតម្លៃប្រមាណ ២លានបាត។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំងនគរបាល ថែមទាំងរឹបអូសបាន នូវក្រដាស និងផ្លាស្ទិកវេចខ្ចប់, នំប៉័ងដែលមិនទាន់ប្រើ, ជញ្ជីងថ្លឹង និងប្រាក់សុទ្ធប្រមាណ ១០០ ០០០ បាត ទៀតផង។

ប្រតិបត្តិការ បង្ក្រាប​និងឈានដល់ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មនុស្សមួយក្រុមនៅខុនដូនោះ ឧស្សាហ៍បញ្ជាទិញនំប៉័ងច្រើនៗណាស់ ប៉ុន្តែបែរទុកចោលនៅខាងក្រៅបន្ទប់ រហូតដល់ខូច និងមានស្រមោចរោមទៅវិញ។

តាមការរកឃើញរបស់ក្រុមស៊ើបអង្កេត សមាជិកក្រុមនេះ ធ្វើការប្តូរវេនគ្នា ១៥ ថ្ងៃម្តង ដោយញាត់កូកាអ៊ីនចូលនំប៉័ង ហើយប្រគល់ទៅឱ្យអ្នកដឹកជញ្ជូន ប្រហែល ២០ ដងក្នុងមួយថ្ងៃ។

ជនសង្ស័យម្នាក់ប្រាប់ប៉ូលិសថា នាងធ្វើការឱ្យគេ ២ឆ្នាំហើយ ហើយម្នាក់ៗ ទទួលបានប្រាក់ ៣០ ០០០បាត រៀងរាល់ ១៥ថ្ងៃម្តង។ យ៉ាងណា ជុំវិញរឿងនេះ ប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេត ជាបន្តទៀត៕a drug girl thai