» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2861 នាក់

ម្សិលមិញ 7802 នាក់

សរុប 21151750 នាក់

សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់

 

កណ្តាល៖ អ្នកបើករថយន្តដឹកសិស្សសាលាប៊ែលធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ និងរបួសធ្ងន់ស្រាលចំនួន២១នាក់ ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។a drive kill 

តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាលបញ្ជាក់ថា លោក ម៉ែន ធារិត ជាអ្នកបើករថយន្តដឹកសិស្សសាលាប៊ែលធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តចោទប្រកាន់ពីបទ «បើកបរដោយខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ» បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់ និងដោយគ្មានបណ្ណបើកបរ ប្រព្រឹត្តនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

បន្ថែមលើការចោទប្រកាន់របស់តំណាងអយ្យការ, របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ បានបញ្ជាក់ផងដែរថា ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង កម្លាំងនគរបាលចរាចរណ៍ខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញនាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពការពារកុមារ (CPU-Child Protection Unit) បានរួមគ្នាធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផលបានបង្ហាញថា មុនរថយន្តនេះក្រឡាប់ចូលទឹកស្រះ គឺមានអូសប្រហែល៤០ម៉ែត្រ ដែលបង្ហាញថាការបើកបរក្នុងល្បឿនមួយលឿនផងដែរ។ ដោយឡែកកង់រថយន្តក៏អស់ក្រឡា ដែលខុសលក្ខណៈបច្ចេកទេសក្នុងការបើកបរ។ សម្រាប់អ្នកបើកបររថយន្ត ក៏មិនមានបណ្ណបើកបរនោះឡើយ ដែលផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះ ជនមិនស្គាល់ (អ្នកបើកបរម៉ូតូរត់គេចខ្លួន) ក៏ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ» បណ្តាលឱ្យរបួស និង ស្លាប់អ្នកដទៃច្រើននាក់ និងបទ «រត់គេចខ្លួន»។

តាមព័ត៌មានពីកន្លែងកើហេតុ ក៏បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ មានកម្លាំងសមត្ថកិច្ចច្រើននាក់ ត្រូវបានដាក់ពង្រាយការពារក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ដែលបានចូលរួមជាមួយប្រជាពលរដ្ឋជួយសង្គ្រោះកូនសិស្ស បើសិនមិនមានកម្លាំងច្រើនអន្តរាគមន៍ទាន់ពេលទេ កូនសិស្សនៅក្នុងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងនេះ។a drive kill1