» រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 13292 នាក់

ម្សិលមិញ 12477 នាក់

សរុប 21132968 នាក់

រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល

 

ភ្នំពេញ៖រដ្ឋមន្ត្រីបីក្រសួងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦បានចូលរួម វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ទីផ្សារសកល» និងមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» នឹងជំរុញការធ្វើពាណិជ្ជកម្ម និងពង្រីកឱកាសនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហភាពអឺរ៉ុប។a chnanty mol 

រដ្ឋមន្ត្រីរាជរដ្ឋាភិបាលសម្តេចធិបតីហ៊ុនម៉ាណែតរួមមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី Silke Rofer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ផ្តោតសំខាន់លើការលើកកម្ពស់សក្តានុពលផលិតផលស្វាយចន្ទី និងម្រេចរបស់កម្ពុជា ដែលជាផលិតផលកសិកម្ម មានសក្តានុពលខ្ពស់ និងមានតម្រូវការនៅលើទីផ្សារអន្តរជាតិ ព្រមទាំងជំរុញឱ្យវិស័យឯកជន កសិករ សហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្ម ស្វែងយល់កាន់តែច្បាស់អំពីឱកាស និងលក្ខខណ្ឌនៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

លោកស្រី ចម និម្មល បានថ្លែងឱ្យដឹងថា ក្នុងថ្ងៃនេះក្រសួងពាណិជ្ជកម្ម បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សមត្ថភាព នៃការប្រកួតប្រជែងការនាំចេញ និងការធ្វើពិពិធកម្មទីផ្សារនៃវិស័យទាំងនេះ ស្របពេលដែលកម្ពុជាកំពុងពង្រឹងជំហររបស់ខ្លួន ជាគោលដៅផ្គត់ផ្គង់ ផលិតផលគ្រាប់ស្វាយចន្ទី, ម្រេច និងផលិតផលកសិចំណីអាហារដែលមានគុណភាពខ្ពស់ និងមានសក្តានុពលលើទីផ្សារពិភពលោក តាមរយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេចកម្ពុជាផងដែរ។

លោកស្រីបានបញ្ជាក់ថា «ជាក់ស្តែងយោងតាមទិន្នន័យ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅឆ្នាំ២០២៥ ការនាំចេញស្វាយចន្ទី និងម្រេចសរុបសម្រេចបាន៨៤០លានដុល្លារអាមេរិក។ បើគិតត្រឹមតែ១០ខែ ឆ្នាំ២០២៦ ទំហំនៃការនាំចេញស្វាយចន្ទី និងម្រេចបានកើនឡើងទៅដល់ ១ ២២១លានដុល្លារអាមេរិកទៅហើយ»។

លោកស្រីបានបន្ថែមថា «សម្រាប់ស្វាយចន្ទីក្នុងរយៈពេល១០ខែនេះ ឆ្នាំ២០២៦នេះ កម្ពុជារកចំណូលបាន ១ ១៩២លានដុល្លារអាមេរិក កើនឡើងចំនួន៤៧.៦៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ ចំពោះម្រេចគិតត្រឹមខែតុលា ឆ្នាំ២០២៦ ការនាំចេញម្រេចកម្ពុជា មានចំនួនបរិមាណជិត ២៩លានដុល្លារអាមេរិក ដែលទីផ្សារគោលដៅសំខាន់ៗ ដែលកម្ពុជានាំចេញគ្រាប់ម្រេចមានដូចជា នាំចេញទៅប្រទេសវៀតណាម, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, ប៉ាគីស្ថាន និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ព្រមទាំងប្រទេសជាច្រើនទៀត»។

លោក ឌិត ទីណា បានថ្លែងឱ្យដឹងថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦នេះ ជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួន ក្នុងការផ្គត់ផ្គង់កសិផលដែលមានគុណភាពខ្ពស់ និងផលិតផលកែច្នៃដែលមានតម្លៃបន្ថែម ទៅកាន់ទីផ្សារអឺរ៉ុបដោយធានាបាននូវអនុលោមភាព ស្តង់ដារអន្តរជាតិ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងចីរភាព។

លោកបានឲ្យដឹងថា ផលិតផលកសិកម្មកម្ពុជា ប្រហែលជា១៥លានតោនបានធ្វើការនាំចេញ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ដោយនាំចេញទៅកាន់ប្រទេសចំនួន៩៤ និងគិតជាតម្លៃមានប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះស្វាយចន្ទីសម្រេចបាន ៧៣ម៉ឺនតោន, ម្រេចសម្រេចបានចំនួន ២២០០០តោន។

លោកបានបន្តថា កម្ពុជាកំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើន និងប្រែក្លាយខ្លួនពីការនាំចេញផលិតផលវត្ថុធាតុដើមទៅជា ការនាំចេញផលិតផលកែច្នៃ ប្រកបដោយគុណភាព, សុវត្ថិភាព និងភាពប្រកួតប្រជែង ដែលជួយលើកតម្លៃបន្ថែម និងប្រាក់ចំណេញសេដ្ឋកិច្ច។

លោក ហែម វណ្ណឌី បានថ្លែងឱ្យដឹងថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦នេះ បានបង្ហាញថា គោលដៅរបស់កម្ពុជាមិនត្រឹមតែបង្កើនបរិមាណនាំចេញប៉ុណ្ណោះទេ ប៉ុន្តែជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្តង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ និងការទទួលស្គាល់លើទីផ្សារអន្តរជាតិ។

លោកបានបន្តថា សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីផ្សារយុទ្ធសាស្ត្រសម្រាប់កម្ពុជា ការពង្រីកពាណិជ្ជកម្មជាមួយអឺរ៉ុបអាច បើកឱកាសឱ្យសហគ្រាសកម្ពុជា តភ្ជាប់ដោយផ្ទាល់ជាមួយអ្នកទិញ និងតភ្ជាប់ដោយផ្ទាល់ជាមួយអន្តរជាតិ ទាក់ទាញការវិនិយោគ និងបច្ចេកវិទ្យា ព្រមទាំងពង្រីកពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងខ្សែចង្វាក់សកលផងដែរ។

សូមជម្រាបថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ បានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងព័ត៌មានទីផ្សារ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា ដូចជាស្តង់ដារផលិតផល គុណភាព សុវត្ថិភាព ការកែច្នៃ ការវេចខ្ចប់ និងការបំពេញតាមតម្រូវការរបស់អ្នកទិញអន្តរជាតិ៕a chanty mol a chanty mol1 a chanty mol2