» យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1944 នាក់

ម្សិលមិញ 12321 នាក់

សរុប 21147550 នាក់

ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង

 

ជំនួបចរចាត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន ដនៅទីក្រុង អាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ថ្ងៃទីមួយ ហើយ ក្រោយពីកិច្ចពិភាក្សាគ្នាបិទទ្វារធ្វើឡើងអស់រយៈពេល ជិត ៥ម៉ោង ដើម្បីត្រួសត្រាយផ្លូវ ឈានឆ្ពោះទៅរកសន្តិភាព ។a uy russy meet 

BBC នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី គឺដឹកនាំដោយទីប្រឹក្សាវិមានក្រឹមឡាំងលោក Vladimir Medinsky អមដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស Sergei Ryabkov និង Mikhail Galuzin, មេភ្នាក់ងារចារកម្មយោធា Igor Kostyukov ព្រមទាំងឧត្តមសេនីយ៍ឯកយោធា Yury Zhigarlovsky ។

ក្រុមការងារអ៊ុយក្រែន ដឹកនាំដោយប្រមុខភ្នាក់ងារចារកម្មបរទេស Rustem Umerov ព្រមទាំង ជំនួយការប្រធានាធិបតី ហ្សេលេនស្គី គឺលោក Kyrylo Budanov និងសមាជិកសភា Davyd Arakhamiya។

គណៈប្រតិភូអាមេរិក គឺដឹកនាំដោយប្រេសិតពិសេសប្រចាំសេតវិមាន លោក Steve Witkoff និង Jared Kushner ដែលត្រូវជាកូនប្រសារប្រមុខសេតវិមាន Donald Trump។

ទោះគ្មានការបញ្ជាក់លម្អិត ប៉ុន្តែបើតាមការផ្សាយរបស់ RT, ជំនួបនោះ បញ្ចប់ទៅទាំងដែលទំនាក់ទំនងផ្នែកការទូត រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តជាប់គាំងដោយសារខាងរុស្ស៊ីតម្រូវឲ្យអ៊ុយក្រែនប្រគល់ដី៤ខេត្តដែលគេវ៉ៃយកបាន។តែយ៉ាងណានៅរយៈពេលចរចារ២ថ្ងៃទៀត។

តែ បើតាមការផ្សាយរបស់ Washington Times ឯណោះវិញ, ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមការងាររបស់លោក បានចូលរួមក្នុងកិច្ចប្រជុំមួយ ដែលពោរពេញដោយផ្លែផ្កា និងផលិតភាព ហើយជាជំនួបដែលដំណើរការយ៉ាងរលូន។

លោកហ្សេលេនស្គី និងមន្ត្រីអាមេរិក សុទ្ធតែលើកឡើងដូចគ្នាថា គណៈប្រតិភូអាមេរិក បានផ្តោតសំខាន់លើវិធានការមនុស្សធម៌ ដូចជាការដោះដូរឈ្លើយសឹក ការធានាសន្តិសុខយូរអង្វែងសម្រាប់អ៊ុយក្រែន និងយន្តការទប់ស្កាត់ មិនឱ្យផ្ទុះជម្លោះឡើងវិញ។

សូមជម្រាបថា នេះគឺជាការចរចាត្រីភាគី ដោយផ្ទាល់លើកដំបូង រវាងប្រទេសទាំងបី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៦ មក បន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូត ត្រូវជាប់គាំង ក្នុងអំឡុងពេល សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នា បើកទ្វារសង្គ្រាម ប្រឆាំងជាមួយអ៊ីរ៉ង់៕a uy russy meet2