លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ!
12-November-2026 / សន្តិសុខសង្គម
តាមរយៈហ្វេសប៊ុកលោកអភិបាលរងស្រុកបូទុមសាគរខេត្តកោះកុងសសេរថា៖ខ្ញុំបាទ ខេង គង់ សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ លើការផ្សព្វផ្សាយរបស់ឈ្មោះយួនឈីវ ដែលជាម្ចាស់គេហទំព័រ koh kong hot news ដែលគាត់បានផ្សព្វផ្សាយមូលបង្កាច់បំភ្លើសលើរូបខ្ញុំបាទ ។
ខ្ញុំបាទមិនបាន "សារភាព អីជាមួយគាត់..ដូចដែលគាត់បានផ្សព្វផ្សាយទេ " ខ្ញុំបានប្រកាសរួចហើយថាខ្ញុំមិនបានប្រព្រឹត្តអំពើថោកទាបបែបនេះទេ ហើយខ្ញុំនឹងដាក់ពាក្យបណ្ដឹងប្រឆាំងបុគ្គលរូបនេះទៅអធិការដ្ឋាន និងសមត្ថកិច្ចនាថ្ងៃស្អែក។
បុគ្គលឈ្មោះយួនឈីវនេះ ត្រូវសម្តេច ពិជ័យសេនា ទៀ បាញ់ ឱ្យអ្នកច្បាប់ នៅតុលាការខេត្តកោះកុងដាក់គុកម្ដង៨ខែ ម្តងរួចហើយពី "បទញុះញង់ឲ្យប្រព្រឹត្តអំពើវឹកវរដល់សង្គម" ដោយសារតែផ្សព្វផ្សាយមិនពិត មិននឹកស្មានបុគ្គលនេះនៅតែប្រព្រឹត្តអំពើថោកទាបរបៀបនេះសោះ ។សូមបងប្អូនយើងប្រយ័ត្នមែនទែនទៅបុគ្គលអ្នកកាសែតឈ្មោះ យួន ឈីវ នេះដែលតែងតែផ្សាយមិនពិត ដើម្បីធ្វើឱ្យមានការញុះញង់បង្ករឱ្យមានវឹកវរ ក្នុងសង្គមរបស់យើង។ខ្ញុំនិងពឹងច្បាប់រកយុត្តិធម៌ ឱ្យខ្ញុំដែរស។
សូមបញ្ជាក់ថាប៉ុន្មានថ្ងៃនេះលោកខេងគង់អភិបាលរងស្រុកបូទុមសាគរខេត្តកោះកុងរងការចៅតប្រកាន់និងប្តឹងពីប្រជាពលរដ្ឋថាបានរំលោភគូនស្រីគាត់រហូតមានផ្ទៃពោះក្នុងនោះកាសែតអនឡាញkoh kong hot newsដែលមានលោកយួនឈីវជាម្ចាស់បានបើកកកាយរឿងនេះមុនគេ។