» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2864 នាក់

ម្សិលមិញ 7802 នាក់

សរុប 21151753 នាក់

កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ!

 

កំពង់ស្ពឺ៖នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៤៥នាទី នៅចំណុចលើផ្លូវលេខ១៤២ ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃា,តក,ម្ម (បា,ញ់សម្លា,ប់) ។ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន០១ដើម ធ្វើសកម្មភាពបា,ញ់ទៅលើជនរងគ្រោះឈ្មោះ HAN YU MING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (ផ្នែកគ្រប់គ្រងសម្ភារ: និងប្រេង) ត្រូវចំដើមទ្រូងបណ្តាលឲ្យស្លា,ប់ភ្លាមៗ.ពេលជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យខាងលើលួចដឹកប្រេង ហើយក៏ត្រូវបានជនសង្ស័យដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះតែម្តង។នេះបើតាមលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចឲ្យដឹង។a shoot china2 

ករណីនេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាកម្មករលួចប្រេងរបស់ក្រុមហ៊ុន បានចំនួន០៦នាក់រួមមាន៖

១-ឈ្មោះ នន ណេង ភេទប្រុសអាយុ៣១ឆ្នាំ.២-ឈ្មោះ ភួង សំណាង ភេទប្រុសអាយុ៥០ឆ្នាំ.៣-ឈ្មោះ ព្រិច បូរ៉ា ភេទប្រុសអាយុ២៦ឆ្នាំ.៤-ឈ្មោះ ឃុយ ធី ភេទប្រុស អាយុ៥៨ឆ្នាំ

៥-ឈ្មោះ ណុប សាក់ ភេទ ប្រុសអាយុ៣៥ឆ្នាំ.៦-ឈ្មោះ សួង សុនិត ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ.។

រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៥និង១០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត(ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់) មានឈ្មោះ មឿន សុខគា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត រួមមាន៖

១-ឈ្មោះ ឆាយ សុផាត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច វាល៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាអ្នកធ្វើសកម្មភាពបាញ់ជនរងគ្រោះ)

២-ឈ្មោះ ជ័យ សីហា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់)។ ដកហូតបាន អាវុធខ្លីចំនួន០១ដើម ម៉ាកK54 បង់ចំនួន០១ គ្រាប់ចំនួន០៥។

 តាមរយៈប្រតិបត្ដិការស្រាវជ្រាវដោយយកចិត្ដទុកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មឿន សុខគា ប្រុស ៤២ឆ្នាំ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា លួចប្រេងជាង២០០កាន ហើយបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត (១)-ឈ្មោះ ឆាយ ផាត ប្រុស ៤៤ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកបាញ់ជនរងគ្រោះ) បាននាំខ្លួនទៅយកអាវុធខ្លីK54 លេខ778809 ដែលលាក់ទុកក្នុងព្រៃ (២)-ឈ្មោះ ជ័យ សីហា ប្រុស៤២ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដកហូតម៉ូតូC125ពណ៌ខ្មៅ (ម៉ូតូដឹកប្រេង) ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីឃាតកម្មគិតទុកជាមុនបាន ៩នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕a shoot china a shoot china1 a shoot china3