
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1941 នាក់
ម្សិលមិញ 12321 នាក់
សរុប 21147547 នាក់
កំពង់ស្ពឺ៖ នៅវេលាម៉ោង ៥៖៥នាទីល្ងាចថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦មាន មនុស្សជាច្រើននាក់ ជាពិសេសក្រុមយុវជន បាននាំគ្នាសម្រុកចូលក្នុងហាងលក់ខោអាវយីហោ «មេធីម» នៅចំណុចតារែកទឹកត្នោត ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
ករណីយ៍នេះសមត្ថកិច្ច បានឲ្យដឹងថា៖មូលហេតុដែលនាំឲ្យក្រុមយុវជនក្មេងៗ សម្រុកចូលហាងលក់ខោវអាវខាងលើ ក្រោយម្ចាស់ហាង «មេធីម» ឈ្មោះ សាន ចេក អាយុ២៨ឆ្នាំ ត្រូវបានម្ចាស់ប្រេន MN «NinNin» ឆាតតាម Tiktok ទិញអាវក្រណាត់ចំនួន៣០ និងអាវហ៊ូឌីចំនួន៣០ ចែកដល់ Fanៗក្នុងខេត្តកំពង់ស្ពឺ ដែលប្រើផលិតផលរបស់ខ្លួន។
ក្រោយទទួលបានការកម្មង់ទិញខោ និងអាវរួចហើយ ម្ចាស់ហាង «មេធីម» ក៏បានប្រកាសព័ត៌មាននេះដល់ក្រុម Fan របស់ ចែ Nin មកទទួលយកនៅហាងរបស់ខ្លួន ដោយគ្រាន់តែភ្ជាប់ជាមួយសំបកផលិតផលរបស់ចែ Nin។
ស្រាប់តែនៅល្ងាចថ្ងៃនេះ ក៏មានយុវជនក្មេងៗជាច្រើននាក់ បានសម្រុកចូលមកទទួលអាវ និងខោ រហូតចែកមិនទាន់ ហើយមិនអាចគ្រប់គ្រងចំនួនមនុស្សបានក៏កើតជាភាពចលាចល ច្របូកច្របល់ពេញទំហឹងតែម្តង ដោយខោអាវនៅក្នុងហាងជាច្រើន ត្រូវបានក្រុមយុវជនយករៀងៗខ្លួនទៅបាត់។
ក្រោយទទួលបានព័ត៌មាន និងភាពចលចលទាំងនេះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងហាង និងបានណែនាំឲ្យម្ចាស់ហាងកុំឲ្យមានសកម្មភាពបែបនេះកើតឡើងទៀត ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ។មិនទាន់ដឹងថាតើករណីយ៍នេះបង្កការខូចខាតអ្វីខ្លះនោះទេហើយអ្នកជាអ្នកសងការខូចខាតនោះដែរ៕
តែបើតាមហ្វេប៊ុកសមត្តកិច្ចឈ្មោះ សាន ជេក ដែលជាម្ចាស់ហាងបានទទួលការទំនាក់ទំនងពីម្ចាស់ប្រេន @NiNNiN ថាគាត់នឹងជួយទទួលខុសត្រូវសងថ្លៃខូចខាតដែលបណ្ដាលមកពីសកម្មភាពនៃការមកទទួលយកកាដូដែលជាហ្វេនរបស់ផលិតផលម៉ាក MN ។