» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3504 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123180 នាក់

ទំនប់​ដូន​ទ្រី នៅ​ខេត្តបាត់ដំបង​សង់​តាម​បច្ចេកទេស​ថ្មី សម្រេចបាន ២៦​ភាគរយ​ហើយ​!


ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍ​ន៏​ទំនប់​ដូន​ទ្រី ដែល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​បាន ចំនួន​៣៣. ០០០ ហិកតា ផ្ទៃដី​ស្រូវប្រាំង​បាន​ចំនួន ៤.៥០០ ហិកតា ជា​ប្រភេទ​ទំនប់​ធំ សាងសង់​ដោយ​ប្រើ​វិធីសាស្ត្រ​ថ្មី ដូចជា​ការជីក​រូងភ្នំ ការជីក​ថ្ម​ក្នុង​លក្ខ​ខ័​ណ្ឌ​ភូ​គ្គព​សាស្ត្រ វិធីសាស្ត្រ​ពង្រឹង​កែច្នៃ​បាត​គ្រឹះ​ទំនប់ ដែលមាន​ទីតាំងនៅ​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង គិត​រហូតមកដល់​ថ្ងៃនេះ​គឺ​សាងសង់​បាន​ប្រមាណ​២៦%​ហើយ​។​a lim kean7 

​នេះ​បើតាម​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល បានធ្វើ​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​បាន​ឲ្យ​កាសែត​ដឹង ។ គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៩០ គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង​ជា​គម្រោង​មួយ​កសាង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ។

គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី គឺជា​ប្រព័ន្ធធារាសាស្ត្រ​ថ្មី​មួយ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ដែល​សំណង់​នេះ ជា​ប្រភេទ​ទំនប់​ធំ ដែល​ការសាងសង់​តម្រូវ​ឲ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី មិនដែល​អនុវត្ត​ន៏​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​កន្លងមក ដូចជា ការជីក​រូង​ក្នុង​ភ្នំ ការជីក​ថ្ម​ក្នុង​លក្ខ​ខ័​ណ្ឌ​ភូ​គ្គព​សាស្ត្រ​មិន​អនុគ្រោះ និង​វិធីសាស្ត្រ​ពង្រឹង​កែច្នៃ​បាត​គ្រឹះ​ទំនប់​ជាដើម ។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្តល់​ទឹក​សម្រាប់​បង្កើន​ផលិតផល​កសិកម្ម​ទាំង​នៅ​រដូវវស្សា និង​នៅ​រដូវប្រាំង ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ផងដែរ ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត និង​កាត់បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម ។​

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ឲ្យ​ដឹង​ទៀតថា ទំនប់​ដូន​ទ្រី ក៏​នឹងមាន​លទ្ធភាព​ផ្គត់ផ្គង់​មួយផ្នែក​នូវ​ទឹក សម្រាប់​ការស្រោចស្រព ទៅ​ឲ្យ​គម្រោង​នៅ​ផ្នែក​ខាងក្រោម ដូចជា អនុ​គម្រោង​ពោធិ​កា​ណា​ល់ និង​អនុ​គម្រោង​រាម​គុណ តាមរយៈ​ស្ទឹង​ដូន​ទ្រី​។​នេះ​គឺជា​សមិទ្ធផល​ទី ២ នៅក្នុង​ខេត្តបាត់ដំបង ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ក្នុងការ​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ សម្រាប់​ការ​បង្កបង្កើនផល​ស្រូវ ដំណាំ​គ្រប់​ប្រភេទ និង​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ដែលជា​ផ្នែក​មួយ​ជួយ​លើក ស្ទួយ​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​ទឹក​នៅក្នុង​បរិបទ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​- ១៩ ។​

​សូម​ជម្រាប​ផងដែរ​ថា ទំនប់​ដូន​ទ្រី បានចាប់ផ្តើម​ធ្វើការ​សាងសង់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣ ហើយ​មកដល់​បច្ចុប្បន្ន​នេះ ការងារ​សម្រេចបាន​ប្រមាណ ២៦% លើ​ទំហំ​ការងារ​សរុប​របស់​គ​ម្រោ​ង ។a lim kean a lim kean5 a lim kean6 a lim kean2 a lim kean3 a lim kean4 

​