» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3424 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123100 នាក់

បញ្ជូន​ខ្លួន​ឧកញ៉ា​ជា​សារ៉ន​និង​បក្ខពួក​ទៅ​ដេក​គុក​បណ្តោះអាសន្ន​សិន​រឿងឆបោកពលរដ្ឋយកបានលុយ៤០លានដុល្លារ

​ខេត្តកំពត​៖ ឧកញ៉ា ជា សារ៉ន និង​បក្ខពួក ត្រូវបាន​ចៅក្រម​ស៊ើបសួរ ភាព សុភា នៃ​សាលាដំបូង​ខេត្តកំពត សម្រេខ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ ពី​ប​ទៈ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​។​​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់លោក ភាព សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ នេះ ឧក​ញ្ញ៉ា ជា សារ៉ន និង​បក្សពួក​ដែល​បាន​ឆបោក ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ពី​ប​ទៈ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​ត្រូវបាន​បញ្ជូន​ដល់​ពន្ធនាគារ​ខេត្តកំពត​។​a oknha cheasaron4 

​ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារ៉ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌​មធ្យម សិក្សា​ទុតិយភូមិ មុខរបរ​អគ្គនាយក​ក្រុមហ៊ុន ជា​សារ៉ន រៀល​ធី ទីកន្លែង​កំណើត​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក​ខេត្តកំពត​។​​ជន​ត្រូវ​ចោទ​ទាំងនេះ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពី​ប​ទៈ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​បឹង​និមល និង​ភូមិ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពត និង​ភូមិ​ព្រៃវែង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ខេត្តកំពត ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ ២០១៨ រហូតដល់​បច្ចុប្បន្ន បទល្មើស​មានចែង និង​បញ្ញត្ត​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៧៧, មាត្រា​៣៨០ នៃ​ក្រម ព្រហ្មទណ្ឌ​។​​បច្ចុប្បន្ន ឧកញ៉ា ជា សារ៉ន និង​បក្ខពួក នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣​នេះ ត្រូវបាន​នគរបាល​ប​ន្ទា​ប់​ពី​មាន​បណ្តឹង​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​ក្នុង​ខេត្តកំពត​ដែលមាន​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​៕a chea saron a chea saron1 

​