» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3589 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123265 នាក់

តើ​ព្រះសង្ឃ​គង់នៅ​វត្ត ជោតិ​វ័ន ហៅ​វត្ត​ត្រពាំង​ក្របៅ ត្រូវ​រង្វាន់ ១២៥​លាន​រៀល​ពី ខា​រ៉ា​បាវ​យកលុយ​ធ្វើ​អី​?


​កំពង់ចាម​៖ ព្រះសង្ឃ​មួយអង្គ​គង់នៅ​វត្ត​ជោតិ​វ័ន ហៅ «​វត្ត​ត្រពាំង​ក្របៅ​» ដែល​ស្ថិតនៅ​ភូមិ​កំពែង​មាស ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវបាន​រង្វាន់​ធំ​ពី ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ចំនួន ១២៥​លាន​រៀល​។​a monk kaabao 

​ព្រះសង្ឃ​មានសំណាង ខាងលើនេះ មាន​ព្រះនាម ស សឿង ព្រះជន្ម ៦៤ ព្រះវស្សា បាន​មាន​សង្ឃដីកា​ឱ្យដឹងថា ព្រះអង្គ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ប៉ុន្តែ​បាន​ផ្លាស់​ទី​ស្នាក់នៅ​មក​ស្រុក​ចំការលើ ខេត្តកំពង់ចាម ជាមួយ​ក្រុមគ្រួសារ ហើយ​ទើបតែ​សាង​ផ្នួស​ជា​ព្រះសង្ឃ​នៅ​វត្ត ជោតិ​វ័ន ហៅ​វត្ត​ត្រពាំង​ក្របៅ ដែលមាន​ទីតាំង​ដូច​បាន​ជម្រាបជូន​ខាងលើនេះ​កាលពី​ឆ្នាំមុន​តែប៉ុណ្ណោះ​។​

​ព្រះអង្គ ស សឿង បាន​មាន​សង្ឃដីកា​បន្ត​ឱ្យដឹងថា ចំពោះ​ការ​ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់ ១២៥​លាន​រៀល​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះទេ ហើយ​ភេសជ្ជៈ​ខា​រ៉ា​បាវ ដែលមាន​រង្វាន់​ធំ​នេះ​ទៀតសោត គឺជា​ទេយ្យទាន​ដែល​ពុទ្ធបរិស័ទ​យកមក​ប្រគេន​ក្នុងឱកាស​ពិធី​ចូល​ព្រះវស្សា​កាលពីពេល​កន្លងទៅ​។ លុះ​កាលពី​សប្ដាហ៍​កន្លងទៅនេះ នៅពេល​ព្រះអង្គ​មាន​អាការ​ងងុយ និង​អស់កម្លាំង ក៏​យក​ភេសជ្ជៈ​ខា​រ៉ា​បាវ​មក​គាស់​ឆាន់ ហើយក៏​ឃើញ​មាន​រង្វាន់ នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ក្រោយ​ពេលដែល​ឃើញ​ត្រូវ​រង្វាន់ ព្រះអង្គ​បាន​យកទៅ​ទូលប្រាប់​លោកគ្រូ​ព្រះចៅអធិការ​វត្ត​ឱ្យបាន​ដឹង ហើយ​ទូរ​សព្ទ​ជូនដំណឹង​ដល់ ក្រុមហ៊ុន​តែម្ដង​។​
​

ព្រះអង្គ​បាន​មាន​សង្ឃដីកា​ទៀតថា បន្ទាប់ពី​ទទួលបាន​រង្វាន់ ១២៥​លាន​រៀល​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ព្រះអង្គ​នឹង​យកទៅ​ទិញ​ម៉ូតូ​កង់ ៣​មួយគ្រឿង គ្រាន់​ធ្វើជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត ជោតិ​វ័ន ហៅ​វត្ត «​ត្រពាំង​ក្របៅ​» និង​យក​មួយចំនួនទៀត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ ក្នុង​វត្ត​អារាម ហើយ​នៅសល់​មួយចំនួនទៀត​យកទៅជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​របស់​ព្រះអង្គ ដែល​កំពុងមាន​ភាព​ខ្សត​ខ្សោយ​។​​ឆ្លៀត​ក្នុងឱកាស​នេះ ព្រះអង្គ ស សឿង ក៏បាន​ថ្លែងអំណរគុណ និង​អរ​ព្រះ​គុណ​ដល់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់ប្រាក់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ និង​សូម​ជូនពរ​ឱ្យ​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​ត​ទៅមុខទៀត​។​a monk karabao1 
​