» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3692 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123368 នាក់

រដ្ឋាភិបាល​កាត់​ដី​បឹង​តា​មោក​៣០០​ហិកតា​ទៀត​ឲ្យ​ទា​ហ៊ាន​!


​ភ្នំពេញ ៖​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​កាត់​៖​ផ្ទៃដី​បឹង​តា​មោក​ជិត​៣០០​ហិកតា​ទៀត​ជូន​ក្រសួងការពារជាតិ ដើម្បី​រៀបចំ​អគ្គបញ្ជាការដ្ឋាន កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ប្រើប្រាស់​ជា​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរអង្វែង​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ដែល​សារព័ត៌មាន​ក្នុងស្រុក​មួយ ទទួលបាន​នៅ​ថ្ងៃ​៦​កក្កដា​នេះ​។​a beung tamok1 

​សូមបញ្ជាក់ថា​ការ​កាត់​ផ្ទៃដី​បឹង​តា​មោក​ទំហំ ២ ៩៨៥ ៤៧២ ម៉ែត្រក្រឡា ឬ​ស្មើនឹង​ជិត​៣០០​ហិកតា​នៅពេលនេះ គឺជា​លើក​ទី​៤​ហើយ​។ កាលពី​ថ្ងៃទី​១៣ មីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ​នេះ ទំហំ ៧៥​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ឱ្យទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​។​

​បន្ទាប់មក​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ រដ្ឋាភិបាល តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជូនដំណឹង​ពី​ការ​កាត់​ផ្ទៃ​បឹង​តា​មោក ទំហំ​៣៤​ហិកតា​បន្ថែមទៀត ដោយ​ក្នុងនោះ គឺ​៣០​ហិកតា ត្រូវប្រគល់​ទៅ​លោកស្រី គីម ហ៊ាង ជា​តំណាង​ក្រុមហ៊ុន គ្លូ​ប៊​ល ហៅ​ស៍ (​ខេ​ម​បូ​ឌា​)​។​​សជណរ​បស់​ទីស្តីការគណៈរដ្ឋមន្ត្រី ពុំបាន​ប្រាប់ថា ការផ្តល់​ផ្ទៃ​បឹង​តា​មោក ៣០​ហិកតា ទៅ​ឲ្យ​លោកស្រី គីម ហ៊ាង ក្នុង​បំណង​អ្វី​ទេ​។​

ឯ អនុក្រឹត្យ កាល​ខែ សីហា ឆ្នាំ​២០១៨ រដ្ឋាភិបាល​សម្រេច​ថា ត្រូវ​កាត់​ផ្ទៃ​បឹង​តា​មោក​ទំហំ​២០​ហិកតា​សម្រាប់​បង្កើតជា​ទីផ្សារ​បន្លែ​ថ្មី​ជំនួស​ឲ្យ​ទីតាំង​ចាស់​នៅ​ផ្សារ​ដើម​គរ​។​​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ មាន​ផ្ទៃ​ទឹក​និង​ផ្ទៃដី​សរុប ៣ ២៣៩,៧ ហិកតា តាម​ការកំណត់​នៅក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​a beung tamok a beung tamok2 
​